ជាតិ
សង្គមជាតិ
នាយករដ្ឋមន្ត្រី អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ ទិញ​របស់​ដែលមាន​ជាតិគីមី​
06, Jun 2019 , 4:05 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឲ្យ​ពិនិត្យ​និង​យកចិត្តទុកដាក់​លើ​ការទិញ​ផលិតផល​និង​ចំណីអាហារ​គ្រប់មុខ ហើយ​ជៀសវាង​ការទិញ​របស់​ណា ដែលមាន​ជាតិគីមី​។ 


 
​ប្រមុខ​រដ្ឋាភិបាល ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ នា​ព្រឹក​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៩ យ៉ាង​ដូច្នេះ​ថា «​នេះ ជាការ​ចូលរួម​ទាំងអស់​គ្នា ទាំង​អ្នកលក់ ទាំង​អ្នកទិញ ទាំង​អ្នក​ដាំ​ដុះ ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​របស់​យើង មាន​សុវត្ថិភាព​ចំណីអាហារ​»​។​



 
​លើសពីនេះ មេដឹកនាំ​កម្ពុជា បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ ធ្វើស្រែ​ចម្ការ​និង​ដាំ​ដំណាំ​ផ្សេងៗ ដោយ​ប្រើប្រាស់​ជីធម្មជាតិ ជំនួស​ជីគីមី​។ មេដឹកនាំ​រូបនេះ បន្តថា ការធ្វើ​ដូច្នេះ ដើម្បី​កាត់បន្ថយ​ការ​នាំចូល​ផលិតផល​ដែលមាន​ជាតិគីមី​ពី​ក្រៅប្រទេស​៕ 
 

Tag:
 ហ៊ុន សែន​
  ផលិត​គីមី​
  កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com