ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គេ​ថា “​ការ​សើច​ជា​ឱសថ​ព្យាបាល​ជំងឺ​” តើ​វា​ព្យាបាល​ជំងឺ​ដូច​ម្តេចទៅ​?
05, Jul 2021 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ចាស់ៗ​និយាយថា ឱសថ​ព្យាបាល​ជំងឺ​ដ៏​ល្អ​បំផុត គឺជា​ការ​សើច​។ ដោយសារតែ​វា​មិនត្រូវ​ការប្រើ​លុយ​ទិញ និង​ងាយស្រួល​រក​បំផុត​នោះ តើ​ការ​សើច​បែបនេះ​អាច​ជំរុញ​ដល់​ការព្យាបាល​ជំងឺ​ដូ​ម្តេចទៅ​?



បើសិនជា​អ្នក​ចង់ដឹង​ហេតុផល​មួយចំនួន​នៅ​ពីក្រោយ​រឿងនេះ​មែន ចូរ​តាមដាន​ជាមួយ​ខ្ញុំ​ដូចខាងក្រោម​នេះ​៖
 
​បន្ថយ​ស្ត្រេ​ស​
 
​តើ​អ្នក​កំពុងតែ​រស់នៅក្នុង​ជីវិត​តានតឹង​រាល់ថ្ងៃ​មែន​ទេ​? បើសិនជា​អ៊ីចឹង​មែន យក​ល្អ​អ្នក​គួរតែ​ចូលរួម​ធ្វើ​ឲ្យ​ខ្លួនឯង​សើច​ឲ្យ​បាន​ច្រើន​ទៅ​នៅ​រាល់ពេល​ល្ងាចៗ​។ តាម​ការសិក្សា​ជាច្រើន​បាន​ឲ្យ​ដឹងថា ការ​សើច​គឺជា​រឿង​ល្អ​បំផុត​ក្នុងការ​បន្ថយ​ស្ត្រេ​ស​អ័រម៉ូន​ពី​ក្នុង​ឈាម ហើយ​រឿងនេះ​ក៏​ជួយ​ដល់​អ្នក​ស្ត្រេ​ស​រ៉ាំរ៉ៃ​ផងដែរ​។ 
 
​បន្ថយ​ការ​ថប់​អារម្មណ៍​
 
​ភាព​ស្ត្រេ​ស និង​ថប់​អារម្មណ៍​ច្រើនតែ​កើតឡើង​ជាមួយគ្នា​នឹង​ស្ត្រេ​ស ដែល​អាច​បណ្តាល​ឲ្យ​មាន​អារម្មណ៍​តក់ស្លុត​បាន​។ បញ្ហា​នៃ​ការតក់ស្លុត​ច្រើន​បែបនេះ​នឹងធ្វើ​ឲ្យ​អ្នក​កាន់តែ​ពិបាក​រំដោះខ្លួន​ពី​ភាព​ស្ត្រេ​ស​នេះ​បាន​។ យ៉ាងណាមិញ ភាព​ថប់​អារម្មណ៍​បែបនេះ​នឹង​អាច​ព្យាបាល​ដោយ​ការប្រើ​ថ្នាំ ហើយ​វិធី​ដែល​គេ​ធ្វើជា​មួយ​នោះ​គឺ​ជំរុញ​ដល់​ការ​សើច​បាន​ច្រើន​ដែរ​។ 
 
​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​
 
​ជឿ​ឬ​អត់ថា ការ​សើច​ច្រើនតែ​អាចជួយ​ថែរក្សា​អ្នក​ពី​ភាពគ្រោះថ្នាក់​ចំពោះ​សុខភាព​បាន​។ អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា ការ​សើច​ច្រើនតែ​ធ្វើ​ឲ្យ​សរសៃឈាម​រីក​ធំ ដើម្បី​ឲ្យ​លំ​ហូរឈាម​កាន់តែ​ស្រួល​។ រឿងនេះ​នឹង​ជួយ​បន្ថយ​ការ​លើស​សម្ពាធ​ឈាម​បាន​យ៉ាង​ល្អ​។ នៅពេល​សម្ពាធ​ឈាម​ល្អ​ហើយ អ្នក​ក៏​មិន​ងាយ​នឹង​កើត​ជំងឺ​បេះដូង​បន្ថែមទៀត​ដែរ​។ 
 
​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​
 
​តើ​អ្នក​ចេះតែ​ឧស្សាហ៍​ផ្តាសាយ​មែន​ទេ​? ប្រហែលជា​អ្នក​គួរតែ​ត្រូវ​លាង​សម្អាត​ដៃ​ជា​ញឹកញាប់ និង​ត្រូវតែ​សើច​ឲ្យ​បាន​ច្រើន​ដែរ​។ ពិតណាស់ ការ​សើច​អាច​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​មនុស្ស​យើង​បាន ដើម្បី​ឲ្យ​រាងកាយ​អាចមាន​សមត្ថភាព​ប្រឆាំងនឹង​ការបង្ក​រោគ​នានា​បាន​។ ក្រៅពី​សើច អ្នក​ក៏​ត្រូវតែ​ធ្វើ​រឿង​ផ្សេងទៀត​ដើម្បី​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ដូចជា ញ៉ាំ​អាហារ​សម្បូរ​វីតាមីន C បញ្ឈប់​ការជក់បារី គេង​៧​ទៅ​៩​ម៉ោង​ក្នុង​មួយ​យប់ និង​ហាត់ប្រាណ​ទៀងទាត់​។ 
 
​ទំហំ​ចង្កេះ​កាន់តែ​តូច​
 
​និយាយ​ដល់​ការហាត់​ប្រាណ​ទៀងទាត់ តើ​អ្នកមាន​ដឹង​ទេ​ថា ការ​សើច​អាចជួយ​រំលាយ​ជាតិ​ខ្លាញ់​កាន់តែច្រើន​ដែរ​ទេ​? ទោះបីជា​យ៉ាងណាក៏ដោយ សម្រាប់​អ្នក​ដែល​យកចិត្តទុកដាក់​អំ​ពី​ទម្ងន់ គួរតែមាន​ទម្លាប់​សើច​ឲ្យ​បាន​ច្រើនជាង​ធម្មតា​ដើម្បី​ជួយ​រំលាយ​ជាតិ​ខ្លាញ់​ដែល​លើស​មុនពេល​វា​បំ​លែង​ទៅជា​ខ្លាញ់​ក្រោម​ស្បែក​។ ការ​សើច​មាន​ប្រយោជន៍​ក្នុងការ​បន្ថយ​ទំហំ​ចង្កេះ​ល្អ​ដូច​ការហាត់​ប្រាណ​ពង្រឹង​ដល់​សាច់ដុំ​ក្បាលពោះ​ដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com