សម្តេច ស ខេង​៖ ត្បូងឃ្មុំ​សម្បូរម៉ូតូ​គ្មាន​ស្លាក​លេខ ដែល​រត់ពន្ធ​ពី​វៀតណាម​ច្រើនជាងគេ​
ជាតិ
សុវត្តិភាព ចរាចរណ៍
សម្តេច ស ខេង​៖ ត្បូងឃ្មុំ​សម្បូរម៉ូតូ​គ្មាន​ស្លាក​លេខ ដែល​រត់ពន្ធ​ពី​វៀតណាម​ច្រើនជាងគេ​
11, Jun 2019 , 9:24 am        
រូបភាព
សម្តេច ស ខេង ​ថ្លែង​ក្នុង​ទិវា​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​លើក​ទី​១២ នា​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។ រូបថត ហ្វេសប៊ុក សម្តេច ស ខេង
សម្តេច ស ខេង ​ថ្លែង​ក្នុង​ទិវា​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​លើក​ទី​១២ នា​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។ រូបថត ហ្វេសប៊ុក សម្តេច ស ខេង
ដោយ: ថ្មីៗ
សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានស្នើ​ទៅ​រដ្ឋបាល និង​អនុ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​រាជធានី​-​ខេត្ត ពង្រឹង​ការទប់ស្កាត់​កា​រត់ពន្ធ​យានយន្ត​ចូល​ពី​បណ្តា​ប្រទេសជិតខាង​។​



​ថ្លែង​ក្នុង​ទិវា​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​លើក​ទី​១២ នា​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ  សម្តេច ស ខេង បានលើកឡើង​ពី​ករណី​នាំយក​យានយន្ត​ពី​ប្រទេសជិតខាង ដោយ​មិនមាន​ការបង់ពន្ធ​ត្រឹមត្រូវ​។​

​សម្តេច​បាន​គូសបញ្ជាក់ថា ខេត្ត​ត្បូងឃ្មុំ​ដែល​ស្ថិតនៅ​ព្រំប្រទល់​ជាប់​ប្រទេស​វៀតណាម មិនសូវមាន​បញ្ហា​ទាក់ទង​នឹង​ការនាំ​រថយន្ត​ចូល​នោះឡើយ ប៉ុន្តែ​ករណី​ម៉ូតូ​មាន​ចំនួន​ច្រើន​។ សម្តេច​ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​បញ្ជាក់ថា ត្បូងឃ្មុំ​ជា​ខេត្ត​ដែល​សម្បូរ​ម៉ូតូ​គ្មាន​ស្លាក​លេខ​ច្រើនជាងគេ ដែល​រត់ពន្ធ​ពី​វៀតណាម​៕



© រក្សាសិទ្ធិដោយ thmeythmey.com