អត្ថបទពាណិជ្ជកម្ម
​ក្លាយជា​សមាជិក VIP Card របស់​ហាង​ម៉ូដ​ស្ទ័​រ ប្រៀប​ដូច​សន្សំ​ប្រា​ក់បាន​រាប់ពាន់​ដុល្លារ​
11, Jun 2019 , 2:48 pm        
រូបភាព
ដោយ: ថ្មីៗ
​ម៉ូដ​ស្ទ័​រ (Modestore) ជា​ហាង​លក់ទំនិញ និង​ជា​ផ្សារ​អន​ឡាញ​ធំ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដែល​ផ្តល់ជូន​នូវ​ម៉ូត​ទាន់សម័យ ពេញនិយម និង​សុទ្ធ​១០០% នាំចូល​ពី​អឺរ៉ុប សហរដ្ឋអាមេរិក​។ ក្រុមហ៊ុន​នេះ​បាន​បង្កើត​ព្រឹត្តិការណ៍​ដ៏​ល្អ​ប្រណីត​មួយ ឈ្មោះថា ម៉ូដ​ស្ទ័​រ​វី​អា​ភី ដឹ​ព្រី​វិ​ឡិច ផា​ធី (Modestore VIP, The Priviledged Party) ដើម្បី​ផ្តល់ជូន​ប័ណ្ណ​វី​អាយ​ភី ជូន​ដល់​អតិថិជន ដែល​បានផ្តល់​ទំនុកចិត្ត និង​គាំទ្រ​តាំងពី​ការបើក​ឲ្យ​ដំណើរការ​លើកដំបូងរ​ហូត​ដល់​អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​មកនេះ​។
 
​លោកស្រី ខេង​ពិ​ទូ ពុ​ធីតា ម្ចាស់​ម៉ូដ​ស្ទ័​រ (Modestore) បាន​មានប្រសាសន៍ថា​៖ «​ដើម្បី​ជាការ​តបស្នង​ចំពោះ ភក្តីភាព និង ការជឿទុកចិត្ត​របស់​អតិថិជន មកលើ​ម៉ូដ​ស្ទ័​រ យើងខ្ញុំ​សូម​ប្រគល់ជូន​នូវ បណ្ណ VIP Gold Card ជូន​ដល់​អតិថិជន​ចំនួន ២០ រូប និង Silver VIP card ចំនួន ១០ រូប ដែលជា​អតិថិជន​ពិសេស​បំផុត ក្នុង​កម្មវិធី ម៉ូដ​ស្ទ័​រ​វី​អា​ភី ដឹ​ព្រី​វិ​ឡិច ផា​ធី (Modestore VIP, The Priviledged Party) ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០១៩ កន្លងទៅនេះ​»​។ លោកស្រី​បាន​បញ្ជាក់ថា ក្រុមហ៊ុន​លោកស្រី មាន​សមាជិក​កាត Gold & Siliver ជាច្រើន ហើយ​បន្ត​កម្មវិធី​ផ្តល់ជូន​នេះ​នាពេល​ដ៏​ខ្លី​ខាងមុខ​ទៀត​។ 


 
​ម៉ូដ​ស្ទ័​រ​បាន​នាំចូល​បន្ថែមទៀត​នូវ​ផលិតផល​ម៉ាក​ល្បីៗ​របស់​បុរស និង​ស្ត្រី​មួយចំនួន​មានដូចជា​៖ Mont Blanc, Concord , Versace , Dior, LV, Gicci, Prada, Ferragamo និង Yves Saint Laurent (YSL) ហើយនឹង​ផ្តល់់ជូន​នូវ​តម្លៃ​ពិសេស​សម្រាប់​អតិថិជន​ណា​ដែល​បាន​បំពេញ​លក្ខខណ្ឌ​ជា​សមាជិក​កាត​។ ដូច្នេះ​ម៉ាក​ល្បីៗ​ជុំវិញ​ពិភពលោក​ដែល អស់លោក លោកស្រី អ្នកនាង​កញ្ញា តែងតែ​ទិញ​ផលិតផល​ទាំងនោះ នៅ​បរទេស ពេលនេះ​មិនចាំបាច់​ចំណាយ​ថវិកា ធ្វើដំណើរ​ទៅ​ក្រៅប្រទេស​នោះឡើយ ហាង​ម៉ូដ​ស្ទ័​រ នឹង​ផ្ដល់នូវ ការធានា​ផលិតផល សុទ្ធ ១០០% និង តម្លៃ​សមរម្យ​បំផុត​។ 


 
​លោកស្រី ធីតា បាន​បញ្ជាក់ថា ការ​ក្លាយជា​សមាជិក​កាត VIP Gold & Silver នឹង​ទទួលបាន​អត្ថប្រយោជន៍​ដូចខាងក្រោម​៖ 
 
១. ប័ណ្ណ VIP Gold  នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​១៥% បន្ថែម​ពីលើ​តម្លៃ​ដែល​បាន​បញ្ចុះ​ហើយ​
២. ប័ណ្ណ VIP Silver នឹង​ទទួល បានការ​បញ្ចុះតម្លៃ​១០% បន្ថែម​ពីលើ​តម្លៃ​ដែល​បាន​បញ្ចុះ​ហើយ​
៣. សមាជិក​ប័ណ្ណ​វី​អាយ​ភី​ទាំងពីរ​នឹង​ទទួលបាន​អាទិភាព​មុនគេ ដើម្បី​ទិញ​ទំនិញ​ថ្មីៗ​ដែល​ទើប​មកដល់​
៤. សមាជិក​ប័ណ្ណ​វី​អាយ​ភី​ទាំងពីរ​អាច​ប្រើប្រាស់ វី​អាយ​ភី ឡោ​ញ (VIP Lounge) នៅក្នុង​ហាង​ម៉ូដ​ស្ទ័​រ និង​រីករាយ ជាមួយ​កាហ្វេ ព្រមទាំង​ភេសជ្ជៈ​ផ្សេងៗ​។​


 
​ម៉ូដ​ស្ទ័​រ​គឺជា​ហាង​ប៊ូ​ទិ​ក​លក់​សម្លៀកបំពាក់ ផលិតផល​ហ្វេ​សិន  និង​ជា​ផ្សារ​អន​ឡាញ​ដ៏​ធំ​មួយ ដែល បាន​បង្កើតឡើង​នា​ឆ្នាំ ២០១៧ ក្នុងប្រទេស​កម្ពុជា​។ 
 
​ម៉ូដ​ស្ទ័​រ​មាន​លក់​ផលិតផល​ទាន់សម័យ​សម្បូរបែប​ដូ​ច​ជា សម្លៀកបំពាក់ ស្បែកជើង នាឡិកា កាបូប ខ្សែក្រវ៉ាត់ អាហារ​បំប៉ន គ្រឿងសម្អាង ផលិតផល​ថែរក្សា​ស្បែក និង​វ៉ែនតា ជាដើម ហើយ​យើង​ផ្ដោត​សំខាន់​ទៅលើ​ការ ផ្តល់ជូន​នូវ​ផលិតផល​សុទ្ធ ១០០% និង​នាំចូល​យ៉ាង​សម្រិតសម្រាំង​ពី​អឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន​ជាដើម ដើម្បី​ផ្តល់ជូន​អតិថិជន​នូវ​ម៉ូ​ដដែល​ទាន់សម័យ និង​មានគុណ​ភាពល្អ​បំផុត​។​


 
​ម៉ាក​ល្បីៗ​ទូទាំង​សកលលោក មិនត្រូវ​បាន ម៉ូដ​ស្ទ័​រ​មើលរំលង​ឡើយ ក្នុងនោះ​ម៉ូដ​ស្ទ័​រ​មាន​លក់ ផលិតផល​ម៉ាក​ល្បីៗ​ជាច្រើន​ដូចជា ៖ montblanc , concord , versace , Dior, LV, Gicci , Prada, Ferragamo និង YSL ជាដើម​។​
 
​សូម​ទំនាក់ទំនង​មក​ហាង​ម៉ូដ​ស្ទ័​រ​ដើម្បី​ក្លាយជា VIP membership Card នេះ ឬក៏​ស្វែងរក​តាមរយៈ​អាសយដ្ឋាន​ស្ថិតនៅ​អាគារ​លេខ ១៤BC ផ្លូវ​លេខ ៣៣៧ សង្កាត់​បឹងកក់​១​ខណ្ឌទួលគោក ភ្នំពេញ ។ លេខ​ទូរ​សព្ទ​ទាក់ទង 061 22 1868/ 061 44 1868/  015 88 4888៕












 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com