អត្ថបទពាណិជ្ជកម្ម
អ្នកប្រើផាយផេអាចទូទាត់ប្រាក់សម្រាប់សេវាធ្វើដំណើរ Mekong Discovery (ហ្វ្លាយ ប៊ុកឃីង សេនធ័រ និង AirAsia Travel & Service Centre)
× ក្រុមហ៊ុន ផាយផេ សហការជាមួយ ក្រុមហ៊ុន Mekong Discovery Co. Ltd. បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងភាពជាដៃគូមួយ ដើម្បីអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ផាយ ផេ អាច ទូទាត់ប្រាក់ សម្រាប់សេវាធ្វើដំណើររបស់ Mekong Discovery (ហ្វ្លាយ ប៊ុកឃីង សេនធ័រ និង AirAsia Travel & Service Centre) តាមរយៈការប្រើប្រាស់ គណនី ផាយ ផេ ឬ WeChat របស់ខ្លួន។
ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងភាពជាដៃគូមួយ នេះមានការចូលរួមពីសំណាក់ លោក ថូម៉ាស ផូកូនី នាយកប្រតិបត្តិរបស់ក្រុមហ៊ុនផាយ ផេ និង ឩកញ៉ាឫទ្ធី សំណាង ប្រធានក្រុមហ៊ុនផាយ ផេ ចាប់ដៃជាមួយនឹងលោក លីម វ៉េងសេង និងលោក Chong Yap Foo មកពីក្រុមហ៊ុន Mekong Discovery Co. Ltd. ក្នុងនោះក៏មានការចូលរួមពីក្រុមហ៊ុន ipay88 ផងដែរ។
គួររំលឹកថា ផាយ ផេ ដែលជាកម្មវិធីទូទាត់ប្រាក់មិនប្រើ ក្រដាសប្រាក់ ឈានមុខគេរបស់កម្ពុជានោះ បច្ចុប្បន្ន ផ្តល់ការទូទាត់ដល់ពាណិជ្ជករច្រើន ជាង៤០០០នាក់ នៅតាមហាងកាហ្វេនានា ភោជនីយដ្ឋាន សណ្ឋាគារ កន្លែងកម្សាន្ត សេវា ធ្វើដំណើរ របៀបរបបរស់នៅ បង់ធានារ៉ាប់រង កោសកាតទូរស័ព្ទ ទិញជំនិញ បង់វិកយបត្រទឹក-ភ្លើង និង សេវាទូទាត់ជាច្រើនទៀត៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com