ជាតិ
មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ម្នា​ក់នៅ​តំបន់ភ្នំ​សំ​កុស ដែល​របួស​កដោយ​បន្លា​ឫស្សី ទទួលបាន​ជំនួយ​៦​សែន​រៀល
13, Jun 2019 , 9:19 pm        
រូបភាព
រូបភាពពីមន្ទីរបរិស្ថានខេត្តពោធិ៍សាត់
រូបភាពពីមន្ទីរបរិស្ថានខេត្តពោធិ៍សាត់
​មន្ត្រី​ឧ​ទ្យា​នុ​រក្សា​ម្នាក់​ឈ្មោះ ឃឿន ឃ​ន បាន​ជួប​ឧបទ្ទវហេតុ​ទាក់​បន្លា​ឫស្សី បណ្ដាល​ឲ្យ​មុត​ក ពេល​កំពុង​ដើរល្បាត នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស ខេត្តពោធិ៍សាត់ កាលពី​ព្រឹក​ថ្ងៃទី​១២​មិថុនា ឆ្នាំ​២០១៩​។ ម​ន្រី្ត​បរិស្ថាន បា​នប​ញ្ចូ​ន​លោក ឃឿន ឃ​ន ទៅ​មន្ទីរពេទ្យ និង​ផ្តល់ប្រាក់​ឧបត្ថម្ភ​ប្រមាណ​៦​សែន​រៀល​។


 
​បើតាម​ការចេញផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ ក្រុមការងារ​ម​ន្រី្ត​ឧ​ទ្យា​នុ​រក្ស​បាន​ជួយសង្គ្រោះ​លោក ឃឿន ឃ​ន ភ្លាមៗ ដោយបាន​ឃាត់ឈាម និង​បញ្ចូនទៅ​ព្យាបាល​មុខរបួស​នៅ​មន្ទីរពេទ្យ​។ លើសពីនេះ ថ្នាក់ដឹកនាំ​ក្រសួង​និង​មន្ទីរ​ខេត្ត បាន​បន្ត​ប​ញ្ចូ​ន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្តពោធិ៍សាត់​។ ​

លោក សុខ គាង អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ទទួលបន្ទុក​ខេត្តពោធិ៍សាត់ បានផ្ដល់​ប្រាក់ឧបត្ថម្ភ​៤​សែន​រៀល ហើយ​លោក គង់ គឹម​ស្រេង ប្រធាន​នាយកដ្ឋាន​អភិរក្ស​តំបន់ការពារធម្មជាតិ​ដីគោក​ខាងត្បូង​បឹង​ទន្លេសាប ផ្ដល់ប្រាក់​ឧបត្ថម្ភ​២​សែន​រៀល​។ 
 
​ក្រៅពីនេះ មាន​ប្រាក់ឧបត្ថម្ភ​មួយចំនួនទៀត​ពី​ថ្នាក់ដឹកនាំ​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ និង​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស ដែល​ផ្តល់ជូន លោក ឃឿន ឃ​ន​៕

Tag:
 ឧ​ទ្យា​នុ​ក្ស​
  ឧបទ្ទវហេតុ​
  ភ្នំ​សំ​កុស
© រក្សាសិទ្ធិដោយ thmeythmey.com