ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់ឲ្យឆាប់មានកម្លាំង និងអារម្មណ៍ល្អ គួរតែកុំមើលរំលងអាហារទាំងនេះឲ្យសោះ
× កម្លាំងកំហែងមនុស្សយើងអាចនឹងស្រកអស់ទោះបីជាមិនទាន់យប់ក៏ដោយ ហើយនៅពេលវាកើតឡើងមែន អារម្មណ៍ក៏រងការប៉ះពាល់ដែរ។ ប៉ុន្តែនៅពេលនិយាយដល់ការបង្កើនថាមពលក្នុងខ្លួន មនុស្សយើងភាគច្រើន តែងតែចង់ញ៉ាំភេសជ្ជៈប៉ូវកម្លាំង ចៀសជាងអាហារសម្រន់ដែលផ្តល់សុខភាពដូចជា គ្រាប់ផ្លែឈើជាដើម។ ថ្វីបើវាផ្តល់ថាមពលបានលឿនមែន តែវាមិនអាចផ្តល់បានយូរឡើងនៅពេលដែលជាតិស្ករត្រូវបានប្រើប្រាស់អស់ ហើយក៏ធ្វើឲ្យអស់កម្លាំងវិញ ព្រមទាំងអាចប្រឈមនឹងជំងឺទៀតផង។
យ៉ាងណាមិញ អ្នកអាចប្តូរមកញ៉ាំអាហារខាងក្រោមនេះវិញ ព្រោះវាអាចជួយផ្តល់ថាមពល និងធ្វើឲ្យអារម្មណ៍ល្អបែបធម្មជាតិទៀត៖
ផ្លែបឺរី
ការញ៉ាំផ្លែបឺរីប្រហែលជាជួយបំបាត់អារម្មណ៍ចង់ញ៉ាំអ្វីផ្អែមៗដែរ ព្រោះផ្លែឈើមួយនេះមានជាតិផ្អែមបែបធម្មជាតិស្រាប់។ ក្រៅពីនេះ អ្នកក៏អាចញ៉ាំផ្លែប៉ោមបានដែរ ព្រោះវាមិនត្រឹមតែផ្តល់ជាតិផ្អែមទេ ថែមទាំងផ្តល់ជាតិទឹកច្រើនទៀតដើម្បីបង្កើនថាមពលឲ្យនៅហ្នឹងល្អទៀត។
តែបៃតង
បើសិនជាអ្នកកំពុងតែមានពេលវេលាមិនល្អ ចូរញ៉ាំតែបៃតងមួយពែកគឺមានប្រយោជន៍ក្នុងការជួយសម្រាលអារម្មណ៍ បង្កើនអារម្មណ៍ល្អ និងសម្រួលអារម្មណ៍ខឹង និងឆេវឆាវបានទៀត។ តាមការសិក្សារបស់ជប៉ុនបានឲ្យដឹងថា មនុស្សចាស់ដែលញ៉ាំតែបៃតងពីរទៅបីពែងក្នុងមួយថ្ងៃ អាចបន្ថយអាការៈបាក់ទឹកចិត្តបានយ៉ាងគួរឲ្យកត់សម្គាល់។
ផ្លែប័រ
អាហារសម្រន់ផ្តល់សុខភាពមួយទៀតដែលជាប្រភពថាមពលដែលមនុស្សត្រូវការដែរនោះគឺ ផ្លែប័រ។ ផ្លែឈើមួយនេះមិនត្រឹមតែមានជាតិក្រែមទេតែវាក៏ធ្វើឲ្យអ្នកមានអារម្មណ៍ចង់ញ៉ាំកាន់តែច្រើនដោយសារតែរសជាតិឆ្ងាញ់របស់វាដែរ។ ណាមួយមិនមានមនុស្សច្រើនដឹងអំពីប្រយោជន៍របស់ផ្លែប័រនេះចំពោះសុខភាពទេ តែពេលនេះអ្នកដឹងហើយថា វាជួយឲ្យមានកម្លាំងក្នុងខ្លួន។
ត្រីសាលម៉ុង
បើសិនជាអ្នកច្រើនតែមានអារម្មណ៍តក់ស្លុត ចូរបន្ថែមត្រីសាលម៉ុងក្នុងរបបអាហារដើម្បីទទួលទានទៅ ព្រោះវាមានអាស៊ីតខ្លាញ់អូមេហ្គាបីដែលមានប្រយោជន៍ក្នុងការជួយឲ្យមានអារម្មណ៍កាន់តែល្អ និងកម្លាំង។
អយស្ទើ
ជាធម្មតាអាហារមួយនេះត្រូវបានគេចាត់ទុកថាជា អាហារសម្រើប ប៉ុន្តែអយស្ទើអាចធ្វើរឿងច្រើនជាងការពង្រឹងដល់ជីវិតផ្លូវភេទទៅទៀត។ តាមពិតទៅ អយស្ទើគឺជាប្រភពដ៏ល្អបំផុតនៃជាតិស័ង្គសីដែលអាចបង្កើនអារម្មណ៍ទូទៅកាន់តែល្អ។ វាក៏ជួយឲ្យអ្នកគេងលក់កាន់តែស្រួលដោយសារតែអារម្មណ៍ល្អ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com