ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
ព្រះខ័នរាជស្វាយរៀង, ណាហ្គាវើលដ៍ និងភ្នំពេញក្រោន សុទ្ធតែបាន៣ពិន្ទុពីម្ចាស់ផ្ទះ
15, Jun 2019 ,
8:14 pm
រូបភាព
ពីឆ្វេងទៅស្តាំ៖ កីឡាករព្រះខ័នរាជស្វាយរៀង កីឡាករណាហ្គាវើលដ៍ និងភ្នំពេញក្រោន ។ រូបថត CNCC
×
ដោយ:
ថ្មីៗ
ការប្រកួតបីគូដំបូងសប្តាហ៍ទី១១នៃក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ មិនបានផ្តល់លទ្ធផលល្អនោះឡើយសម្រាប់ក្រុមម្ចាស់ផ្ទះ។ ព្រះខ័នរាជស្វាយរៀងរក្សាឈរលើកំពូលតារាង ក្រោយឈ្នះ ២-១ នៅទឹកដីរបស់ក្រសួងការពារជាតិ មុនពេលណាហ្គាវើលដ៍ រកបាន៣ពិន្ទុពីម្ចាស់ផ្ទះយុវជនបាទីក្នុងលទ្ធផល ៣-០ រីឯអគ្គិសនីកម្ពុជាចាញ់ភ្ញៀវភ្នំពេញក្រោនដល់ទៅ ៥-០។
នៅកីឡដ្ឋានស្តាតចាស់ ខ្សែប្រយុទ្ធកាមេរូន Jean-Marie Privat រកបានគ្រាប់បាល់ឲ្យព្រះខ័នរាជស្វាយរៀងនៅ៩នាទីដំបូង ហើយ ប្រាក់ មុនីឧត្តម បន្ថែមគ្រាប់ទីពីរនៅនាទី១៥។ Bisan George វាយបកពីក្រោយមួយគ្រាប់សម្រាប់ម្ចាស់ផ្ទះក្រសួងការពារជាតិ ដោយការទាត់ប៉េណាល់ទីនៅទី៥២ ប៉ុន្តែលទ្ធផល ២-១ ត្រូវបានរក្សារហូតដល់បញ្ចប់ការប្រកួត។
ប្រាក់ មុនីឧត្តម អបអរគ្រាប់បាល់បញ្ចូលទីជាមួយមិត្តរួមក្រុម។ រូបថត CNCC
នៅតារាងសាលាបាល់ទាត់ជាតិបាទី ណាហ្គាវើលដ៍ ត្រូវការ៥៥នាទីទើបទម្លាយសំណាញ់ម្ចាស់ផ្ទះគ្រាប់ទី១ ដែលសម្រេចបានដោយខ្សែបម្រើតួកមេនីស្ថាន Gurbani Amir។ នៅនាទី៦២ ខ្សែប្រយុទ្ធជើងចាស់ ឃឹម បូរី បន្ថែមគ្រាប់ទីពីរ មុនពេលខ្សែប្រយុទ្ធរវ៉ាន់ដា Athuheire Kipson សម្រេចបានក្នុងលទ្ធផល ៣-០ ត្រឹមនាទី៨៦។
Paul Omobga ព្យាយាមតែតបាល់បញ្ចូលទីលើយុវជនបាទី។ រូបថត CNCC
រីឯជំនួបនៅកីឡដ្ឋានអគ្គិសនីកម្ពុជា ខ្សែប្រយុទ្ធប្រេស៊ីល Paulo Victor បានទាត់បាល់ប៉េណាល់ទីគ្រាប់ដំបូងនៅនាទី២៣ ហើយ២នាទីបន្ទាប់ខ្សែការពារអគ្គិសនីកម្ពុជា ឃុន ឧត្តម ភ្លាត់ស្នៀតធ្វើឲ្យបាល់ចូលទីខ្លួនឯង។ ឈានដល់ទីពីរ ភ្នំពេញក្រោនបន្ថែម៣គ្រាប់ទៀត ដែលរកបានដោយ អ៊ុក សុធី នៅនាទី៥៧ លឹម ពិសុទ្ធ នៅនាទី៨២ និង សេត រ៉ូហ្សាក់ នៅនាទី៩៣+៣ ។
ប្រធានក្រុម អ៊ុក សុធី រកបាន១គ្រាប់ក្នុងជ័យជម្នះ ៥-០ របស់ភ្នំពេញក្រោនលើអគ្គិសនីកម្ពុជា។ រូបថត CNCC
ព្រះខ័នរាជស្វាយរៀង រក្សាតំណែងកំពូលតារាងជាមួយនឹងកំណត់ត្រាមិនស្គាល់ចាញ់ ដោយមាន២៩ពិន្ទុ ណាហ្គាវើលដ៏ បន្តប្រដេញតាមពីក្រោយ ២ពិន្ទុ។ ភ្នំពេញក្រោនឡើងទៅឈរលេខ៦លើក្រសួងការពារជាតិបណ្តោះអាសន្ន ដោយមាន១៨ពិន្ទុ ខណៈការពារជាតិមាន១៧ពិន្ទុ។
អគ្គិសនីកម្ពុជា រក្សាត្រឹម១០ពិន្ទុ រីឯសាលាបាល់ទាត់ជាតិបាទី រកបានតែ៣ពិន្ទុប៉ុណ្ណោះឆ្លងកាត់ការប្រកួត១១សប្តាហ៍៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
MCL2019
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
7 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
6 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម