ជាតិ
Jordan ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​តម្រូវ​ឲ្យ​សរសេរថា «​ហ្ស៊​កដា​នី​» តាម​សំនៀង​បារាំង​
19, Jun 2019 , 6:29 am        
រូបភាព
ដោយ: ថ្មីៗ
«​ហ្ស៊​កដា​នី​» ជា​ប្រទេសមួយ​ក្នុង​ពិភព​អារ៉ាប់ ដែល​ស្ថិត​តំបន់​អាស៊ី​ខាងលិច​។ សទ្ទានុក្រម​ឈ្មោះ​ប្រទេស រដ្ឋធានី​/​រាជធានី របស់​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ តម្រូវ​ឲ្យ​សរសេរថា «​ហ្ស៊​កដាន​» ដូច​សំនៀង​ភាសា​បារាំង «Jordanie»​។​



​កន្លងមក យើង​ក៏​សង្កេតឃើញ​ការ​សររ​សេរ​មិន​ឯកភាពគ្នា​ផងដែរ ដោយ​អ្នកខ្លះ ថា «​ហ្ស​ក​ដង់​» ឬ «​ហ្ស៊​ក​ដង់​» ជាដើម ដោយ​ផ្អែក​តាម​សំណេរ​ភាសា​ង​អង់គ្លេស Jordan​។​

«​អា​ម៉ាន់​» (Amman) ជា​រាជធានី​នៃ​រាជាណាចក្រ​នៅ​តំបន់​អាស៊ី​ខាងលិច​មួយ​នេះ​។

​ចំណាំ​៖ កន្លងមក សារព័ត៌មាន ThmeyThmey ទទួល​នូវ​ការរិះគន់​ទាក់ទង​នឹង​ការតម្រូវ​ឲ្យ​សរសេរ​ឈ្មោះ​ប្រទេស​។ ទាក់ទង​នឹង​ករណីនេះ យើងខ្ញុំ​គ្រាន់តែ​ចង់​បញ្ជាក់ថា សំណេរ​យើងខ្ញុំ​ផ្អែកលើ​ឯកសារ​ដែល​ទទួលបាន​ពី​ស្ថាប័នរដ្ឋ (​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​) យើងខ្ញុំ​គ្រាន់តែ​ចង់ឃើញ​សំណេរ​ដែលមាន​ការឯកភាព​គ្នា​ប៉ុណ្ណោះ ហើយក៏​មិន​ហ៊ាន​អារកាត់​ថា សំណេរ​តាម​ទម្លាប់​កន្លង មាន​កំហុសឆ្គង​នោះដែរ​៕



Tag:
 ឈ្មោះប្រទេស
  ហ្ស៊កដានី
  អាម៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com