ជាតិ
សេដ្ឋកិច្ច
ម៉ាឡេស៊ី នឹងជំរុញការវិនិយោគបន្ថែមទៀត នៅកំពង់ចាម និងត្បូងឃ្មុំ ឯកអគ្គរដ្ឋទូតមាឡេស៊ី (កាន់មួក) ទៅទស្សនកិច្ចនៅក្រុមហ៊ុនអគ្គិសនីមួយរបស់ម៉ាឡេស៊ី គឺក្រុមហ៊ុន Cambodia Transmission Limited ក្នុងខេត្តកំពង់ចាម
× លោក Eldee Husaini Mohd Hashim ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា នឹងជំរុញវិនិយោគិនម៉ាឡេស៊ីឲ្យមកវិនិយោគបន្ថែមទៀតនៅខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំ លើវិស័យនានា ដូចជា ពាណិជ្ជកម្ម កសិកម្ម អប់រំ ទេសចរណ៍ និង ឧស្សាហកម្មម្ហូបអាហារ ផងដែរ។ ការលើកឡើងនេះ គឺនៅពេលលោកបានធ្វើទស្សនកិច្ចសិក្សាឈ្វេងយល់ពីសក្តានុពលនៃខេត្តកំពង់ចាម និង ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១៩។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតម៉ាឡេស៊ី បានឲ្យដឹងថា លោកឯកអគ្គរដ្ឋទូត បានសិក្សារឈ្វេងយល់កាន់តែច្បាស់ពីសក្តានុពលរបស់ខេត្តទាំងពីរ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលអនាគត។
សេចក្តីប្រកាសព័ត៌មានបានសរសេរថា៖«ជំនួបរវាងលោកឯកអគ្គរដ្ឋទូត ជាមួយអភិបាលខេត្តទាំងពីរ បានដើរតួនាទីជាវេទិការសម្រាប់ភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងបន្តស្មារតីប្តេជ្ញាចិត្ត ដើម្បីពង្រីកបន្ថែមទៀតនូវសក្តានុពល លើវិស័យផ្សេងៗ ជាពិសេសពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម អប់រំ ទេសចរណ៍ និង ឧស្សាហកម្មម្ហូបអាហារហាឡាន»។
ក្នុងដំណើរទស្សនកិច្ចនេះ លោកទូត ក៏បានជួបជាមួយម្ចាស់ក្រុមហ៊ុនម៉ាឡេស៊ី CTL និង FGV-CVC (Cambodia) Co.Ltd. ផងដែ៕
Tag:
កម្ពុជា-ម៉ាឡេស៊ី
ពាណិជ្ជកម្ម
វិនិយោគ
© រក្សាសិទ្ធិដោយ thmeythmey.com