ជាតិ
សង្គមជាតិ
របាយការណ៍៖ គ្រឿងញៀនរីកសាយភាយ តាមរង្គសាល ក្លិបកម្សាន្ត ខារ៉ាអូខេ និង បា....
× ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីលទ្ធផលនៃការបង្ក្រាបបទល្មើសគ្រឿងញៀន។ របាយការណ៍ ដែលត្រូវបានផ្សព្វផ្សាយក្នុងកិច្ចប្រជុំ បានបង្ហាញថា នៅចុងឆ្នាំ២០១៨ រហូតមកដល់ពាក់កណ្តាលឆ្នាំ២០១៩នេះ ការជួញដូរនិងការប្រើប្រាស់គ្រឿងញៀន បានរីកសាយភាយ នៅតាមរង្គសាល ក្លិបកម្សាន្ត ក្លិបរាត្រី ខារ៉ាអូខេ និង បាបារាំង ជាដើម។
បើតាមរបាយការណ៍ ពីខែមករា ដល់ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ច បានបង្ក្រាបបទល្មើសគ្រឿងញៀនសរុបជាង៣,៣ពាន់ករណី ឃាត់មនុស្សជាង៧ពាន់នាក់ រឹបអូសគ្រឿងញៀនគ្រប់ប្រភេទជាង៣០០គីឡូក្រាម កញ្ឆាស្រស់ជាង៤,៧ម៉ឺនដើម និងសម្ភារមួយចំនួនទៀត។ © រក្សាសិទ្ធិដោយ thmeythmey.com