កីឡាជាតិ
ជាតិ
ក្រុម​ដោ​ន​ថោ​ន​ស្ព័ត​ប្រជែង​ដណ្តើម​លេខ​១​ក្នុង​ពូ​ល B ជាមួយ​ក្រុម​មកពី​មី​យ៉ាន់​ម៉ា​នៅ​រសៀល​នេះ​
20, Jun 2019 , 10:59 am        
រូបភាព
ដោយ:
​ក្រុម​ដោ​ន​ថោ​ន​ស្ព័ត​(Down Town Sport) ត្រូវ​ប្រជែង​ជាមួយ​ក្រុម​មី​យ៉ាន់​ម៉ា Myanmar Imperial University ដើម្បី​ដណ្តើម​ចំណាត់ថ្នាក់​លេខ​១​ពូ​ល B ក្នុង​ព្រឹត្តិការណ៍ AFF Futsal Cup 2019 វេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​២០ មិថុនា នៅ​ទីលាន Terminal 21 Hal ក្នុង​ខេត្ត Nakhon Ratchasima ប្រទេស​ថៃ​។​

 
​ក្រុម​តំណាង​កម្ពុ​ជាមួយនេះ ទទួលបាន​កៅអី​ឡើងទៅ​វគ្គ​បន្ត​ដោយ​ស្វ័យប្រវត្តិ ក្រោយ​យកឈ្នះ​ក្រុម​ម៉ាឡេស៊ី Melaka United ក្នុង​លទ្ធផល ៥-៤ នា​ជំនួប​បើកឆាក​របស់ខ្លួន​កាលពី​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៩​។ ការទទួលបាន​កៅអី​ដោយ​ស្វ័យប្រវត្តិ​នេះ បន្ទាប់​ក្រុម Melaka United បាន​ចាញ់​ពីរ​ប្រកួត​ជាប់​គ្នា​។   
 
​នៅ​ម៉ោង​២​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះដែរ ក្រុម PTT Chonburi Bluewave ប្រជែង​ជាមួយ​ក្រុម Sanvinest Sanatech Khanh Hoa របស់​វៀតណាម ដើម្បី​ដណ្តើម​លេខ​១​ប្រចាំ​ពូ​ល A​។ នេះ​ជា​ជំនួប​ដ៏​សំខាន់​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ ដោយ​ពួកគេ​ត្រូវការ​ឈ្នះ ឬ​ស្មើ​ជាមួយ​ក្រុម​វៀតណាម ដើម្បី​ធានា​កៅអី​ឡើងទៅ​វគ្គ​បន្ត​។ ខណៈ​បច្ចុប្បន្ន​ទាំង​ក្រុម​ម្ចាស់ផ្ទះ​ថៃ និង​ក្រុម​ឥណ្ឌូណេស៊ី Black Steel Futsal Club មាន​១​ពិន្ទុ​ក្នុង​ដៃ​ដូចគ្នា គ្រាន់តែ​ក្រុម​ម្ចាស់ផ្ទះ​មានប្រៀប​លើ​គ្រាប់​បាល់​ចំណេញ​៕   
 

Tag:
 AFF Futsal Cup
  Down Town Sport
© រក្សាសិទ្ធិដោយ thmeythmey.com