ជាតិ
ក្រសួងស្នើឲ្យអ្នកផ្ដល់សេវាកម្មទេសចរណ៍ យកចិត្តទុកដាក់លើភ្ញៀវ នៅពេលមានភ្លៀង និងខ្យល់កន្ត្រាក់
× ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានណែនាំដល់មន្ទីរទេសចរណ៍រាជធានីខេត្ត និងអ្នកផ្ដល់សេវាកម្មនៅតាមទីតាំងទេសចរណ៍នីមួយៗ ត្រូវយកចិត្តទុកដាក់ពីសុវត្ថិភាពភ្ញៀវទេសចរ ខណៈដែលមានភ្លៀវធ្លាក់ លាយឡំបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងចុះថ្ងៃទី១៩ខែមិថុនា។
ក្រសួងទេសចរណ៍ បានយោងតាមក្រសួងធនធានទឹក និងឧតុនិយម ដែលបានជូនដំណឹងថា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ខែមិថុនា ដោយរងឥទ្ធិពលសម្ពាធទាប កម្ពុជានឹងមានភ្លៀងធ្លាក់រាបប៉ាយទូទាំងប្រទេស និងលាយឡំបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់។
សេចក្ដីជូនដំណឹងបានបញ្ជាក់ដូច្នេះថា៖«ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ សូមមន្ទីរទេសចរណ៍រាជធានីខេត្ត ម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ មេត្តាបញ្ជូនព័ត៌មានដល់ភ្ញៀវទាំងអស់ ឲ្យបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ទាំងឡាយដែលអាចកើតឡើងជាយថាហេតុ»៕
Tag:
តំបន់ទេសចរណ៍
អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com