អត្ថបទពាណិជ្ជកម្ម
ធនាគារ ព្រី​នស៍ សហការ​ជាមួយ​សមាគម​គ្រប់គ្រង​ហិរញ្ញវត្ថុ​និង​ទីផ្សារ​អឺរ៉ុប រៀបចំ​វេទិកា​វិស័យ​ធនាគារ​ក្នុងសម័យ​ឌីជីថល​ជា​លើកដំបូង​នៅ​កម្ពុជា​
21, Jun 2019 , 10:35 am        
រូបភាព
ដោយ: ថ្មីៗ
​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩៖ ធនាគារ ព្រី​នស៍ ម​.​ក សហការ​ជាមួយ​សមាគម​គ្រប់គ្រង​ហិរញ្ញវត្ថុ និង​ទីផ្សារ​អឺរ៉ុប (Efma) រៀបចំ​វេទិកា​វិស័យ​ធនាគារ ក្នុងសម័យ​ឌីជីថល ជា​លើកដំបូង​បំផុត​នៅ​កម្ពុជា ក្រោម​ប្រធានបទ​៖«​សេវា​ធនាគារ​សម្រាប់​អតិថិជន​សម័យថ្មី​៖​បទពិសោធន៍​បច្ចេកវិទ្យា​ទំនើប​»​។ វេទិកា​នេះ ដែល​រៀបចំឡើង​នៅ​សណ្ឋាគារ រ៉ា​ហ្វ​ល​ឡឺ​រ៉ូ យ៉ា​ល់​នេះ ក៏បាន​ទទួល​ការអញ្ជើញ​ចូលរួម​ជា​អធិបតី របស់ លោកស្រី នាវ ច័ន្ទ​ថា​ណា ទេសាភិបាលរង​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​, ថ្នាក់​គ្រប់គ្រង នៃ​វិស័យ​ហិរញ្ញវត្ថុ​ក្នុង​តំបន់​អាស៊ី ក៏ដូចជា​វាគ្មិន​អន្តរជាតិ​ផងដែរ​។
 
​វេទិកា បាន​ពិភាក្សា​អំពី​កាលានុវត្តភាព ក៏ដូចជា​បញ្ហា​ប្រឈម​នានា ដែល​គ្រឹះស្ថាន​ធនាគារ​ក្នុងស្រុក និង​អន្តរជាតិ​ជួបប្រទះ នៅក្នុង​ការរៀបចំ​ដំណើរការ​ឌីជីថល ស្របទៅតាម​ភាព​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​នៅ​ទូទាំង​ពិភពលោក និង​បម្រែបម្រួល​នៃ​តម្រូវការ​របស់​អតិថិជន​។​


 
​វាគ្មិន​នៅក្នុង​កម្មវិធី​គឺ​រួមមាន​អ្នកជំនាញ​នៅក្នុង​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ ដែលមាន​ដូចជា​លោក Michael Lor ទីប្រឹក្សា​ជាន់ខ្ពស់​អាស៊ី​ប៉ាស៊ីហ្វិក​របស់ Efma លោក​បណ្ឌិត Christian Roland នាយក​ផ្នែក Agile Enablement នៃ​ធនាគារ Siam Commercial Bank លោក Kazuya Sakakibara នាយក​ប្រតិបត្តិ​ផ្នែក​យុទ្ធសាស្ត្រ​ប​ចេ្ច​ក​វិទ្យា​ព័ត៌មានវិទ្យា និង​ការអភិវឌ្ឍ​ផលិតផល នៃ​ធនាគារ Jibun  លោកស្រី Pui Fang Chow នៃ​ធនាគារ DBS Bank Singapore និង​លោកស្រី Supaneewan Chutrakul ដែលជា​អនុប្រធាន​ជាន់ខ្ពស់​នៃ​ធនាគារ Kasikorn Bank ។​


 
​ប្រធានបទ​សំខាន់ៗ​ដែល​បាន​ពិភាក្សា​រួមមាន ៖
 
•​ ​និន្នាការ នៃ​ការវិវឌ្ឍ​ក្នុង​វិស័យ​ឌីជីថល​
•​ ​ដំណើរការ​រៀបចំ សេវា​ធនាគារ​ឌីជីថល​
•​ ​ការប្រើប្រាស់​បច្ចេកវិទ្យា​ប្រាជ្ញា​សិប្ប​និ​មិ្ម​ត (A.I)
•​ ​បទពិសោធន៍​អតិថិជន និង​បណ្តាញ​សេវាកម្ម​របស់​ធនាគារ ក្នុងសម័យ​ឌីជីថល​
•​ ​ប្រព័ន្ធ​ធនាគារ​បើកចំហ​
•​ ​ការរៀបចំ​បុគ្គលិក ឲ្យ​ស្របទៅតាម​យុគសម័យ​ឌីជីថល​
•​ ​សេវាកម្ម​ធនាគារ​ឌីជីថល សម្រាប់​សហគ្រាស​ខ្នាតតូច​និង​មធ្យម​។ 
 
​ធនាគារ​ព្រី​នស៍ ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ឆ្នាំ​២០១៥ ក្នុង​ទម្រង់​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្រោម ឈ្មោះថា ព្រី​នស៍ ហ្វា​យ​នែ​ន ភីអិលស៊ី ហើយ​ត្រូវបាន​ផ្លាស់ប្តូរ​ខ្លួន​ទៅជា​ធនាគារពាណិជ្ជ នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨​។ ធនាគារ ផ្តល់ជូន​អតិថិជន​នូវ​សេវា​ប្រាក់​បញ្ញើ​សន្សំ ប្រាក់​បញ្ញើ​តាម​កាលកំណត់ ឥណទាន​គេហដ្ឋាន ឥណទាន​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន និង​ឥណទាន​សម្រាប់​អាជីវកម្ម​។ បច្ចុប្បន្ន ធនាគារ​ព្រី​នស៍ មាន​សាខា​ចំនួន​១៥ ម៉ាស៊ីន​ដក​ប្រាក់​ដោយ​ស្វ័យប្រវត្តិ សេវា​ធនាគារ​តាម​ប្រព័ន្ធ​ទូរស័ព្ទដៃ និង​សេវា​ធនាគារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។ 


 
​សូមបញ្ជាក់ថា Efma ជា​ស្ថាប័ន​អឺរ៉ុប ដែល​ទទួលបាន​ការទទួល​ស្គាល់​លំដាប់ថ្នាក់​ពិភពលោក និង​បាន​ដើរតួនាទី​ក្នុងការ​សម្របសម្រួល ទំនាក់ទំនង ត​ភ្ជាប់​ថ្នាក់ដឹកនាំ​ដ៏​មាន​ឥទ្ធិពល​នានា នៅក្នុង​វិស័យ​ធនាគារ ធានារ៉ាប់រង និង​ហិរញ្ញវត្ថុ​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលមក​កាន់​គេហទំព័រ www.princebank.com.kh










 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 MSA
© រក្សាសិទ្ធិដោយ thmeythmey.com