ជាតិ
ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​៖ El Salvador ភាសា​ខ្មែរ​សរសេរថា «​អែល​សាល់​វ៉ា​ឌ័​រ​»
24, Jun 2019 , 6:29 am        
រូបភាព
ដោយ: ថ្មីៗ
El Salvador ជា​សាធារណរដ្ឋ​តូច​មួយ​នៅ​អាមេរិក​កណ្តាល​។ ឈ្មោះ​ប្រទេស​នេះ មិន​ស្មុគស្មាញ​ក្នុងការ​សរសេរ​ជា​ភាសា​ខ្មែរ​នោះឡើយ​។ ក្រុមប្រឹក្សា​ជា​ភាសា​ខ្មែរ តម្រូវ​ឲ្យ​សរសេរថា «​អែល​សាល់​វ៉ា​ឌ័​រ​» ខណៈ​ទាំង​ក្នុង​ភាសា​អង់គ្លេស និង​ភាសា​បារាំង សរសេរ​ដូចគ្នា និង​មាន​សូរ​ប្រហាក់ប្រហែលគ្នា​។​



«​អែល​សាល់​វ៉ា​ឌ័​រ​» មាន​រដ្ឋធានី​ឈ្មោះ «​សាន់​សាល់​វ៉ា​ឌ័​រ​» ដោយ​ទាំង​ភាសា​បារាំង និង​អង់គ្លេស សរសេរថា «San Salvador»​។​

​ចំណាំ​៖ កន្លងមក សារព័ត៌មាន ThmeyThmey ទទួល​នូវ​ការរិះគន់​ទាក់ទង​នឹង​ការតម្រូវ​ឲ្យ​សរសេរ​ឈ្មោះ​ប្រទេស​។ ទាក់ទង​នឹង​ករណីនេះ យើងខ្ញុំ​គ្រាន់តែ​ចង់​បញ្ជាក់ថា សំណេរ​យើងខ្ញុំ​ផ្អែកលើ​ឯកសារ​ដែល​ទទួលបាន​ពី​ស្ថាប័នរដ្ឋ (​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​) យើងខ្ញុំ​គ្រាន់តែ​ចង់ឃើញ​សំណេរ​ដែលមាន​ការឯកភាព​គ្នា​ប៉ុណ្ណោះ ហើយក៏​មិន​ហ៊ាន​អារកាត់​ថា សំណេរ​តាម​ទម្លាប់​កន្លង មាន​កំហុសឆ្គង​នោះដែរ​៕



Tag:
 ឈ្មោះប្រទេស
  អែលសាល់វ៉ាឌ័រ
  សាន់សាល់វ៉ាឌ័រ
© រក្សាសិទ្ធិដោយ thmeythmey.com