ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន យកករណីលោកនរៈសត្យា ព្រមានមន្ត្រីដទៃថា «អ្នកមានប្រពន្ធច្រើននឹងត្រូវដកចេញ»
× «ពួកអ្នក [មាន] ប្រពន្ធច្រើន ត្រូវបានដកចេញជាបន្តបន្ទាប់ និងបន្តដកចេញនៅពេលខាងមុខ។ នេះជាអភិក្រមទី៥ គឺការវះកាត់»។ នេះជាសាររបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលចូលទៅ Comment ក្នុង Status របស់លោក ដួង តារា ដែលជាជំនួយការ និងជាអ្នកកាន់ទំព័រហ្វេសប៊ុករបស់សម្តេច។
សាររបស់សម្តេចនាយករដ្ឋមន្ត្រី គឺស្ថិតក្នុងបរិបទរឿងអាស្រូវរបស់លោក ថៃ នរសត្យា ដែលទើបនឹងត្រូវបានដកចេញពីតំណែងរដ្ឋលេខាធិការនៃក្រសួងវប្បធម៌ បន្ទាប់ពីលោក បានបែកបាក់ពីប្រពន្ធដើម និងមានការបែកធ្លាយរូបថតរបស់លោកនិងភរិយាថ្មី។ ក្នុង Status របស់លោក ដួង តារា ដែលលោក បង្ហោះលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន លោក បានសរសេរពាក់ព័ន្ធនឹងរឿងរ៉ាវក្នុងគ្រួសាររបស់លោក ថៃ នរសត្យា ក្រោយលោក ថៃ នរសត្យា ត្រូវបានដកចេញពីតំណែង និងបែកបាក់ពីប្រពន្ធដើម។
ក្នុង Comment នោះ សម្តេចនាយករដ្ឋមន្ត្រី បានប្រាប់លោក ដួង តារា និង អ្នកផ្សេង កុំឲ្យប្រកែកគ្នា និងចោទប្រកាន់គ្នាពីរឿងដកតំណែងលោក ថៃ នរៈសត្យា។ ប្រមុខរដ្ឋាភិបាល បកស្រាយទៅពួកគេថា «ក្នុងឋានៈជានាយករដ្ឋមន្ត្រី ខ្ញុំមិនមានការចាំបាច់សួរយោបល់អ្នកណាទាំងអស់លើការដកតំណែងនេះ។ ការដកតំណែងរបស់គាត់គឺចង់ឲ្យថ្នាក់ដឹកនាំក្រសួងវប្បធម៌ មានភាពស្អាតស្អំ....»។
សម្តេចនាយករដ្ឋមន្ត្រី បានយកគណនីហ្វេសប៊ុកឈ្មោះ Hun Sen ទៅសរសេរក្នុង Comment នោះ មិនមែនទំព័រហ្វេសប៊ុកឈ្មោះ Samdech Hun Sen, Cambodia Prime Minister នោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com