សម្តេចម៉ែ ប្រទាន​ប្រាក់​១​ម៉ឺន​ដុល្លារ​ដល់​ជនរងគ្រោះ​នៃ​ការបាក់​អគារ​នៅ​ព្រះសីហនុ​
ជាតិ
សម្តេចម៉ែ ប្រទាន​ប្រាក់​១​ម៉ឺន​ដុល្លារ​ដល់​ជនរងគ្រោះ​នៃ​ការបាក់​អគារ​នៅ​ព្រះសីហនុ​
24, Jun 2019 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា នា​រសៀល​ថ្ងៃទី​២៤​មិថុនា បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ជនរងគ្រោះ​ក្នុង​ឧ​ប​ទ្ទេវ​ហេតុ​បាក់​រលំ​អគារ​នៅ​ខេត្ត​ព្រះសីហនុ​។ ជាមួយគ្នានេះ សម្តេចព្រះ​មហាក្សត្រី បាន​ប្រទាន​ថវិកា​ចំនួន​១០០០០​ដុល្លារ ដើម្បី​ជួយ​ដល់​ជនរងគ្រោះ តាមរយៈ​កាកបាទក្រហមកម្ពុជា​។​


 
​សារ​នៅលើ​ហ្វេ​ស​ប៊ុ​ក Royal du Cambodge បាន​សរសេរ​ដូច្នេះ​ថា​៖«​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និង​ព្រះវររាជ​មាតា​ជាតិខ្មែរ សូម​ចូលរួម​រំលែក​មរណៈទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ជាមួយ​ក្រុមគ្រួសារ​នៃ​សព ព្រមទាំង​ជាមួយ ប្រជានុរាស្ត្រ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា និង​សូម​ជូនពរ​ដល់​ជូន​រងគ្រោះ​ដែល​កំពុង​សម្រាក​ព្យាបាល​ទាំងអស់​ឆាប់​ទទួល​បានការ​ជាសះស្បើយ​។ ព្រះអង្គ​មាន​ព្រះរាជហឫទ័យ​រន្ធត់ និង​សោកស្តាយ​ជាទីបំផុត បន្ទាប់ពី​បានទទួល​នូវ​ដំណឹង​ដ៏​អកុសល អំពី​គ្រោះថ្នាក់ នៃ​ការបាក់​រលំ​អាគារ​នៅ​ខេត្ត​ព្រះសីហនុ​»​។​
 
​ជាមួយគ្នា សម្ដេចម៉ែ​បាន​សព្វព្រះរាជហឫទ័យ​កោតសរសើរ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​អន្តរាគមន៍ និង​ការយកចិត្តទុកដាក់​ជួយសង្គ្រោះ​ជនរងគ្រោះ​ក្នុងករណី​បាក់​អគារ​នៅ​ខេត្ត​ព្រះសីហនុ​នេះ​៕



Tag:
 រលំ​អាគារ​
  ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com