អត្ថបទពាណិជ្ជកម្ម
កំពូល​ទូរទស្សន៍ SAMSUNG QLED 8K ដ៏​វៃឆ្លាត និង​អស្ចារ្យ​បំផុត ដាក់លក់​ជា​ផ្លូវការ​នៅ​កម្ពុជា​ហើយ​
25, Jun 2019 , 3:57 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៩៖ កំពូល​ទូរទស្សន៍ SAMSUNG QLED 8K ដ៏​វៃឆ្លាត​បំផុត​ជំនាន់​ចុងក្រោយ ដែល​កំពុងតែ​ធ្វើឱ្យ​ពិភពលោក​មានការ​ភ្ញាក់ផ្អើល និង​កោតសរសើរ ក៏ដូចជា​ធ្វើឱ្យ​អតិថិជន​ទាំងអស់​នៅ​កម្ពុជា ទន្ទឹងរង់ចាំ​យ៉ាង​អន្ទះសា​បានមក​ដល់​ហើយ​។
 
​ទូរទស្សន៍ Samsung QLED 8K ស៊េរី (Q900R) ជំនាន់​ចុងក្រោយ​នេះ ត្រូវបាន​រចនា​ឡើង​យ៉ាង​ស្រស់ស្អាត និង​មាន​លក្ខណៈ​អស្ចារ្យ​បំផុត ដែល​ឆ្លុះបញ្ចាំង​ពី​«​វឌ្ឍនភាព​ដ៏​មហស្ចារ្យ​នៃ​ពិភព​ល្អឥតខ្ចោះ​»​។ អ្វីដែល​ធ្វើឱ្យ​ទូរទស្សន៍ Samsung QLED 8K នេះ មានការ​ចាប់អារម្មណ៍​យ៉ាងច្រើន និង​ជាប់​ឈ្មោះ​ជា​ទូរទស្សន៍ ដែលមាន​ភាពល្អ​ឥតខ្ចោះ​ទាំង​ផ្នែក​គុណភាព ការច្នៃប្រឌិត​ទំនើប និង​ភាព​លេចធ្លោ​គួរឱ្យ​ទាក់ទាញ​បំផុត​នោះ គឺ​ដោយសារតែ​ចំណុច​ពិសេសៗ​ទាំងអស់នេះ​៖


 
1. Real 8K Resolution
 
​ផ្តល់នូវ​បទពិសោធន៍​ដ៏​ល្អឥតខ្ចោះ នៃ​រូបភាព​ធំ​ច្បាស់​ល្អ​ក្នុង​កម្រិត 8K ដែល​អាចធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ដូច​ក្នុង​ធម្មជាតិ ឬ​ស្ថាន​ពិតៗ​តែម្តង ជាមួយនឹង​កម្រិត​បង្ហា​ញ​រូបភាព​រហូតដល់ 33 លាន ភិ​ច​ស៊ែ​ល​ឯណោះ​។​
 
2. 8K AI Upscaling
 
​ជា​បច្ចេកវិទ្យា​ជំនាន់​ចុងក្រោយ ដែល​បំពាក់​នូវ​បច្ចេកវិទ្យា​(AI) ដែល​ជួយ​បំ​លែង​កម្រិត​រូបភាព កាន់តែច្បាស់ រហូតដល់ 8K​។ 
 
3. Quantum Processor 8K 
 
​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន សាម​សុង ជួយ​ផ្គត់ផ្គង់​កម្រិត​ពណ៌ និង​បង្ហាញ​រូបភាព​ឲ្យ​កាន់តែច្បាស់​។ 
 
4. Quantum HDR 4000 
 
​ជាមួយ​ទូរទស្សន៍​សេរី​ថ្មី​នេះដែរ វា​ផ្តល់់នូវ HDR រហូតដល់ 4000 ដែល​អាចធ្វើ​ឲ្យ​រូបភាព​ដែល​បញ្ចេញ​មក កាន់តែច្បាស់ កាន់តែ​លម្អិត ទោះជា​នូវ​ក្នុងស្ថានភាព​ពន្លឺ​បែបណាក៏ដោយ​។​
 
5. Q Style
 
​ជាមួយនឹង​ទូរទស្សន៍ QLED យើង​មាន​បច្ចេកវិទ្យា No Gap Wall-Mount ដែល​អាចធ្វើ​ឲ្យ​ទូរទស្សន៍ អាច​ភ្ជាប់​ជាមួយ​ជញ្ជាំង​ស្ទើ​តែ​គ្មាន​ចន្លោះ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ទូរទស្សន៍​នេះ ក៏បាន​ភ្ជាប់​មកជា​មួយ​ដុំ One Connect និង invisible ដែល​ងាយស្រួល​ភ្ជាប់ ជាមួយ​ឧបករណ៍​ផ្សេងៗ និង​មិន​ធ្វើ​ឲ្យ​រញ៉េរញ៉ៃ​។​

6. Ambient Mode (Magic Screen)
 
​ទូរទស្សន៍ Samsung QLED 8K មិន​ត្រឹមតែ​សម្រាប់​មើល​តែប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ឧបករណ៍​សម្រាប់​តាំង​លំអ​គេហដ្ឋាន​ផងដែរ ហើយ​អ្នក​ក៏​អាចដាក់​បង្ហាញ​រូបភាព​បែប​ឌីជីថល​,​ម៉ោង និង​រូបភាព​ផ្សេងៗ​ទៀត​ជាច្រើន តាម​តម្រូវការ​របស់លោក​អ្នក​។​
 
7. Air Play Connection
 
​ជាមួយ​ទូរទស្សន៍​សេរី​ថ្មី​នេះ​របស់​សាម​សុង អ្នក​ក៏​អាច​ប្រើប្រាស់​បានជា​មួយ​កម្មវិធី Airplay របស់ IOS ដើម្បី​ធ្វើការ​ចែករំលែក តន្ត្រី វីដេអូ ពី​ទូរស័ព្ទ​ទៅកាន់​ទូរទស្សន៍​ផងដែរ​។​
 
​ហើយ​អ្វីដែល​កាន់តែ​អស្ចារ្យ​ទៀត​នោះ គឺ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ដ៏​ល្បី​លើ​ពិភពលោក​ជាច្រើន ខាង​ផ្នែក​បច្ចេកវិទ្យា​ដូចជា​៖ Trusted Review, Pocket-Lint, HD Guru , Digital Trends, ទស្សនា​វ​ដ្តី Forbes និង​វេទិកា AVS ដែលជា​វេទិកា​ធំជាងគេ​ខាង​ត្រួតពិនិត្យ​សំឡេង និង​វីដេអូ បាន​កោតសរសើរ​ដល់​ទូរទស្សន៍​ស៊េរី​ចុងក្រោយ Samsung QLED 8K ដែល​បាន​បំពាក់​ជាមួយនឹង​បច្ចេកវិទ្យា Q900R ថែមទាំង​ឲ្យ​ពិន្ទុ 5 លើ 5 ទាំងអស់គ្នា​តែម្តង ក្នុងការ​ផ្តល់​គុណភាព​នៃ​ការបង្ហាញ​រូបភាព​បាន​ច្បាស់ ត្រជាក់​ភ្នែក​យ៉ាង​ល្អឥតខ្ចោះ​។  Samsung QLED 8K  ក៏មាន​រូបរាង​ស្អាត​ដ៏​ទាក់ទាញ និង​បច្ចេកវិទ្យា 8K AI Upscaling ដំបូង​គេ​បំផុត​តែមួយគត់ គ្មាន​គូ​ប្រៀប​ក្នុង​ពិភពលោក​ផងដែរ​។  


 
​អតិថិជន​ទាំងអស់ អា​ចរក​ជាវ​ទូរទស្សន៍ Samsung QLED 8K ដ៏​ល្អឥតខ្ចោះ​នេះ​បាន នៅតាម​ហាង​ចែកចាយ​ផលិតផល សាម​សុង ដូចជា​៖ ស៊ុន​ស៊ី​ម៉ិច​កូ​, KLD 3, ផ្សារ​ទំនើប AEON,  K4 និង​ហាង​លក់​គ្រឿង​អេឡិចត្រូនិក​សាម​សុង​នានា​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​សាកសួរ​ដេប៉ូ​ចែកចាយ​របស់ សាម​សុង ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​តាមរយៈ​លេខ​៖ 1800-203232 ៕







(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com