រមណីដ្ឋានបែបធម្មជាតិ អមដោយព្រៃស្រល់ដ៏ធំបំផុតមួយ នៅក្នុងតំបន់ឧទ្យានជាតិគិរីរម្យនៅក្នុងខេត្តកំពង់ស្ពឺ ឈ្មោះថា«គម្រោងវីគិរីរម្យ» នឹងក្លាយជាតំបន់អភិវឌ្ឍន៍ធំបំផុត សម្រាប់ការកម្សាន្ត និងទេសចរណ៍បែបធម្មជាតិ នៅក្បែរទីក្រុងភំពេញ។ តំបន់នេះ ក៏នឹងត្រូវអភិវឌ្ឍជាទីក្រុងរណប ដែលមានផ្ទៃដីសរុបរហូតដល់ ៩,៧២៧ ហិកតា។
កម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយក៏កំពុងផ្តល់ជូនជម្រើសវិនិយោគអចលនទ្រព្យដ៏សម្បូរបែប។ ថ្វីបើភាគច្រើននៃការផ្តល់ជូននេះ ត្រូវបានប្រមូលផ្តុំនៅក្នុងរាជធានីក៏ដោយ ប៉ុន្តែបច្ចុប្បន្ន តាមបណ្តាខេត្តនានា ក៏កំពុងចាប់ផ្តើមផ្តល់នូវឱកាសដ៏ទាក់ទាញជាច្រើន សម្រាប់វិនិយោគិនដែរ។
លោក ជិន សំភា នាយកគ្រប់គ្រប់គ្រងទូទៅរបស់គម្រោងវីគិរីរម្យ បានមានប្រសាសន៍ថា គម្រោងសាងសង់តំបន់ទេសចរណ៍ និងទីក្រុងរណបនៅក្នុងខេត្តកំពង់ស្ពឺនេះ បានទទួលសិទ្ធិវិនិយោគ ពីរដ្ឋាភិបាលនៅក្នុងឆ្នាំ២០១៤ ជាមួយនឹងទឹកប្រាក់វិនិយោគ ៥៨៣ លានដុល្លារ ក្រោមការវិនិយោគពីក្រុមហ៊ុនជប៉ុន។
លោកសំភា បានបន្តថា គម្រោងទីក្រុងរណបនេះ នឹងត្រូរសាងសង់ជាតំបន់ទេសចរណ៍កម្សាន្ត លម្ហែកាយបែបធម្មជាតិដ៏ល្អបំផុតមួយ អមដោយសាវាកម្មចម្រុះ ក្នុងនោះមានដូចជា ទីលានវាយកូនហ្គោលរាប់ហិកតា ផ្សារទំនើប លំនៅដ្ឋានលម្ហែកាយ ផ្ទះស្នាក់នៅ សហគមន៍ប្រជាជន សាកលវិទ្យាល័យ មន្ទីរពេទ្យ និងសេវាកម្មចាំបាច់ជាច្រើនទៀត។
សម្រាប់ពេលបច្ចុប្បន្ន ការសាងសង់បានចាប់ទើបតែចាប់ផ្តើមលើផ្ទៃដី ៥ ហិកតាប៉ុណ្ណោះ ដោយមានជាគម្រោងផ្ទះលម្ហែកាយបែបវីឡា Villa Justmin និង Home Suite ដែលមានតម្លៃចាប់ពី ៤០,០០០ ដុល្លារឡើងទៅ និងគម្រោងសាកលវិទ្យាល័យ ដែលផ្តល់ជូនអាហារូបករណ៍ដល់សិស្សនិស្សិតទូទៅ ១០០ ភាគរយ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ក្រុមហ៊ុន បានជួយដល់ប្រជាជនក្នុងស្រុក ឲ្យមានការងារធ្វើ និងជាបណ្តើៗ បានជួយពួកគាត់ឲ្យឈប់កាប់បំផ្លាញព្រៃឈើ និងការបរបាញ់សត្វព្រៃ។
ទាក់នឹងការសាងសង់ក្នុងជំហានបន្ទាប់ លោក សំភា បានអះអាងថា ឥឡូវនេះ ក្រុមហ៊ុនកំពុងសុំសិទ្ធិអនុញ្ញត យកគ្រឿងចក្រឈូសឆាយចូល ដើម្បីចាប់ផ្តើមកែលម្អប្រព័ន្ធផ្លូវ និងហេដ្ឋារចនាសម័ន្ធសំខាន់ៗឲ្យប្រសើរឡើង។ ទោះយ៉ាងណា លោកមិនទាន់បញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់ ថាតើគម្រោងទីក្រុងរណបដ៏ធំនេះ នឹងលេចរូបរាងពិតប្រាក នៅឆ្នាំណានៅឡើយទេ ប៉ុន្តែលោកជឿថា ក្រុមហ៊ុននឹងសម្រេចទៅតាមអ្វី ដែលបានកំណត់នៅក្នុងផែនការអភិវឌ្ឍន៍ ១៥ ឆ្នាំដំបូង។
គម្រោងរមណីយដ្ឋានវីគិរីរម្យ ត្រូវបានអភិឌ្ឍដោយក្រុមហ៊ុនជប៉ុន ដោយផ្តោតសំខាន់លើការវិនិយោគបែបអេកូទេសចរណ៍ ពោលគឺការថែរក្សា និងការពារសម្រស់ធម្មជាតិ ដើម្បីគុណភាពនៃការស្នាក់នៅរបស់ទេសចរ ទាំងពេលបច្ចុប្បន្ន និងអនាគត៕
(អត្ថបទពាណិជ្ជកម្ម)