អត្ថបទពាណិជ្ជកម្ម
ប្រា​សាក់ ស្វាគមន៍​ការវិល​វិញ​របស់​អតីត​បុគ្គលិក​របស់ខ្លួន​
26, Jun 2019 , 11:47 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រា​សាក់ ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាងគេ​នៅ​កម្ពុជា និង​ជា​និយោជក​នៃ​ជម្រើស​ដែលមាន​បុគ្គលិក​ជាង​៨,០០០​នាក់​កំពុង​បម្រើការ បានប្រកាស​ស្វាគមន៍​គ្រប់​អតីត​បុគ្គលិក ប្រា​សាក់​ទាំងអស់ ដែលមាន​បំណង​ចូល​បម្រើ​ការងារ​នៅ​ប្រា​សាក់​វិញ​។ ប្រា​សាក់ ប្រកាសថា គ្រឹះស្ថាន​រីករាយ ក្នុងការ​ទទួលយក​អតីត​បុគ្គលិក​ទាំងអស់ មក​ចូលរួម​បម្រើការ​ជាមួយ នឹង​មហា​គ្រួសារ​ប្រា​សាក់​។​
 
​លោក ហឿន ហុ​ន្នី នាយក​នាយកដ្ឋាន​បុគ្គលិក​របស់​ប្រា​សាក់ បាន​គូសបញ្ជាក់ថា ប្រសិនបើ លោក លោកស្រី នាង​កញ្ញា ដែល​ធ្លាប់​បម្រើ​ការងារ​នៅ​ប្រា​សាក់ ហើយ​មានបំណង​ចូល​បម្រើ​ការងារ​ជាមួយ​ប្រា​សាក់​វិញ អាច​វិល​ត្រលប់មក​បម្រើ​ការងារ នៅ​ប្រា​សាក់​បានជា​ធម្មតា​។ លោក ហឿន ហុ​ន្នី បន្ថែម​៖«​ថ្នាក់​គ្រប់គ្រង និង​បុគ្គលិក​ប្រា​សាក់​ទាំងអស់ សូម​ស្វាគមន៍​យ៉ាង​កក់ក្ដៅ និង​រង់ចាំ​ទទួល​លោក លោកស្រី ដែលជា​អតីត​បុគ្គលិក ដែល​ចង់​ចូល​បម្រើ​ការងារ​វិញ ដើម្បី​រីកចម្រើន​ជាមួយគ្នា​»​។​


 
​បើតាម លោក ហឿន ហុ​ន្នី ប្រា​សាក់ ជា​គ្រឹះស្ថាន​ដែល​ធំជាងគេ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ មាន​បទដ្ឋាន​ការងារ​ច្បាស់លាស់ បរិយាកាស​ការងារ​ល្អ ផ្ដល់​ផលប្រយោជន៍​ច្រើន ឱកាស​ការងារ​នៅ​ជិត​ផ្ទះ មានឱកាស​អភិវឌ្ឍ​និង​បង្កើន​សមត្ថភាព​ខ្លួន ព្រមទាំង​មាន​លក្ខខណ្ឌ​ការងារ​គោរព​តាមច្បាប់​ការងារ​របស់​ប្រទេស​កម្ពុជា​។ ហេតុនេះ ប្រា​សាក់ នៅតែ​ជា​ជម្រើស​ការងារ​ដ៏​ល្អ​បំផុត​សម្រាប់​ភាព​រីកចម្រើន​រប​ស់បុ​គ្គ​លិ​ក​។ នាយក​នាយកដ្ឋាន​បុគ្គលិក​របស់​ប្រា​សាក់ បន្ថែម​ដូច្នេះ​។ 
 
​លោក ហឿន ហុ​ន្នី បញ្ជាក់ថា អតីត​បុគ្គលិក​នឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន ទាំង​ផ្នែក​ហិរញ្ញវត្ថុ និង​មិនមែន​ហិរញ្ញវត្ថុ ដ៏​គួរឱ្យ​ទាក់ទាញ រួមមាន​៖
 
•​ ​ប្រាក់បៀវត្ស​តាម​ការចរចា​
•​ ​ប្រាក់ឧបត្ថម្ភ​តួនាទី​
•​ ​ប្រាក់រង្វាន់​លើកទឹកចិត្ត​ប្រចាំឆ្នាំ​រហូតដល់ 4 ខែ​
•​ ​ប្រាក់ឧបត្ថម្ភ​បុណ្យចូលឆ្នាំ​ខ្មែរ​ចំនួន ១ ខែ បុណ្យ​ភ្ជុំបិណ្ឌ​ចំនួន ១ ខែ​
•​ ​ថ្លៃ​ប្រេងឥន្ធនៈ និង​ថ្លៃឈ្នួល​ម៉ូតូ ៦០ ដុល្លារ​អាមេរិក ក្នុង ១ ខែ (​សម្រាប់​តួនាទី​មន្ត្រី​ឥណទាន​)
•​ ​ទទួលបាន​កម្ចី​ទិញ​ម៉ូតូ និង​កម្ចី​បុគ្គលិក ក្នុង​អត្រា​ការប្រាក់​ទាប (​សម្រាប់​តួនាទី​មន្ត្រី​ឥណទាន​)
•​ ​ទទួលបាន​ប្រាក់​បំណាច់​អតីតភាព​ការងារ ស្មើនឹង​ប្រាក់​ឈ្នួល និង​ប្រាក់​បន្ទាប់បន្សំ​ជា​មធ្យម​ចំនួន ១៥ ថ្ងៃ​ក្នុង ១ ឆ្នាំ​
•​ ​ទទួលបាន​ឯកសណ្ឋាន ទូរស័ព្ទ និង​កាត​ទូរស័ព្ទ​
•​ ​ធានារ៉ាប់រង​សុខភាព​
•​ ​ធានារ៉ាប់រង​លើ​ការ​សម្រាក​នៅ​មន្ទីរពេទ្យ​
•​ ​ធានារ៉ាប់រង​គ្រោះថ្នាក់​ផ្ទាល់ខ្លួន​
•​ ​កន្លែង​ស្នាក់នៅ​
•​ ​ឈប់សម្រាក​ប្រចាំឆ្នាំ រហូតដល់ ២១ ថ្ងៃ​
•​ ​ឈប់សម្រាក​រៀប​អាពាហ៍ពិពាហ៍​ចំនួន ៥ ថ្ងៃ​
•​ ​ឈប់សម្រាក​សម្រាលកូន​ចំនួន ៩០ ថ្ងៃ​
•​ ​ឈប់សម្រាក​ពេល​ភរិយា​សម្រាលកូន​ចំនួន ៣ ថ្ងៃ​
•​ ​ឈប់សម្រាក​ពេល​មានធុរៈ​ក្នុង​គ្រួសារ​
•​ ​ឈប់សម្រាក​ព្យាបាល​ជំងឺ​
•​ ​មិន​ធ្វើការ​នៅ​ថ្ងៃ​ឈប់សម្រាក និង​ថ្ងៃ​សៅរ៍​-​អាទិត្យ​
 
​ក្រៅពី​អត្ថប្រយោជន៍​ជាច្រើន​ខាងលើ ប្រា​សាក់​ជា​និយោជក​នៃ​ជម្រើស ហើយ​អតីត​បុគ្គលិក​ប្រា​សាក់​ទាំងអស់ អាចទាក់ទង​យើងខ្ញុំ​តាម​ទូរស័ព្ទ 086 999 911 ឬ ផ្ញើ Email មក .kh 
 
​ប្រា​សាក់ ផ្ដល់ឱកាស​ការងារ​ដែ​ល​ផ្ដល់នូវ​ភាព​រីកចម្រើន​៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com