ជាតិ
សង្គមជាតិ
យុវជនញៀនថ្នាំម្នាក់ ដុតសម្លាប់ខ្លួន
27, Jun 2019 , 5:09 pm        
រូបភាព
អគ្គស្នងការដ្ឋាននគរបាលជាតិ ចុះផ្សាយថា យុវជនម្នាក់បានដុតសម្លាប់ខ្លួនឯង នារសៀលថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៩នេះ នៅចំណុចដីឡូដ៍មួយកន្លែង ផ្លូវបេតុងក្រុម១៥​ ភូមិស្ពានខ្ពស់​ សង្កាត់គីឡូម៉ែត្រលេខ៦​​ រាធានីភ្នំពេញ។ យុវជននោះ ឈ្មោះ ម៉ី យូសុប អាយុ២២ឆ្នាំ ជាខ្មែរ-អ៊ិស្លាម មុខរបរ និងទីស្នាក់នៅមិនពិតប្រាកដ។



នគរបាលជាតិ ស្រង់សម្តីរបស់លោក គល់​ យី​ អធិការខណ្ឌឫស្សីកែវ ទៅសរសេរថា យុវជននោះ បានដើរទៅកាន់គំនរសំរាម មានពូកចាស់ៗ និងមែកឈើងាប់ រួចបានយកដែកកេះដុតសំរាមនោះ ហើយពេលគំនរសំរាមនោះឆេះ រូបគេ ក៏ដើរចូលបណ្តាលឲ្យឆេះស្លាប់នៅក្នុងភ្នក់ភ្លើងនោះ។ លោកអធិការ ទទួលបានព័ត៌មានពីម្តាយមីងរបស់ជនរងគ្រោះថា ជនរងគ្រោះ បានប្រើប្រាស់គ្រឿងញៀរាល់ថ្ងៃ កាលនៅរស់។

បើតាមនគរបាលជាតិដដែល ក្រោយពិនិត្យរួច គ្រូពេទ្យតុលាការ​ និងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ បានសន្និដ្ឋានថា​ យុវជននោះ ពិតជាស្លាប់ដោយសារការធ្វើអត្តឃាតដុតខ្លួនឯងពិតប្រាកដមែន៕

Tag:
 ថ្នាំញៀន
© រក្សាសិទ្ធិដោយ thmeythmey.com