ជាតិ
សេដ្ឋកិច្ច
លោក សុង សារ៉ន៖ កម្ពុជានឹងក្លាយជាប្រទេសនាំចេញអង្ករសរីរាង្គដ៏ធំ តាមទាន់ប្រទេសថៃ
× ភ្នំពេញ៖ Amru Rice ដែលជាក្រុមហ៊ុននាំចេញអង្ករសរីរាង្គធំជាងគេនៅកម្ពុជា បានទទួលការវិនិយោគថ្មីមួយទៀត ពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលជាសមាជិករបស់ធនាគារពិភពលោក។ អគ្គនាយក្រុមហ៊ុន Amru Rice លោក សុង សារ៉ន ឲ្យដឹងថា កិច្ចព្រមព្រៀងវិនិយោគ ដែល IFC នឹងបោះទុនប្រមាណ ១០លានដុល្លារនេះ នឹងត្រូវចុះហត្ថលេខានៅខែកក្កដា ខាងមុខនេះ។ តាមរយៈការវិនិយោគនេះ Amru Rice នឹងបង្កើននាំចេញពី១ម៉ឺនតោននាពេលសព្វថ្ងៃ ដល់៤ម៉ឺនតោននៅឆ្នាំ២០២៣ ដែលជាតួលេខប្រហាក់ប្រហែលនឹងការនាំចេញអង្ករសរីរាង្គទាំងមូលរបស់ថៃ ដែលធ្វើឲ្យកម្ពុជាកា្លយជាប្រទេសនាំមុខមួយរបស់អាស៊ាន ក្នុងការនាំចេញទៅកាន់ពិភពលោក។
សូមស្ដាប់កិច្ចសម្ភាសរវាងលោក ញ៉ុង ហេង នៃសារព័ត៌មានថ្មីៗ និងលោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice ដូចតទៅនេះ៖
Tag:
អង្ករ
សរីរាង្គ
សុង សារ៉ន
© រក្សាសិទ្ធិដោយ thmeythmey.com