ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គ្រុនឈាម​: បើ​មាន​សញ្ញា​ទាំងនេះ ត្រូវ​ឆាប់​ទៅ​មន្ទីរពេទ្យ​
02, Jul 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ជាច្រើន ជាពិសេស​កុមារ និង​យុវវ័យ​ប្រហែលជា​មិន​ធ្លាប់មាន រោគសញ្ញា​ក្នុងពេល​កើត ជំងឺគ្រុនឈាម​កម្រិត​ស្រាល​ទេ​។ ប៉ុន្តែ​រោគសញ្ញា​នឹង​កើតឡើង​នៅ​រយៈពេល ៤ ទៅ​១០​ថ្ងៃ​ក្រោយពី ត្រូវបាន​មូស​មាន​ជំងឺ​ខាំ​រួច​។



រោគសញ្ញា​របស់​ជំងឺគ្រុនឈាម​មានដូចជា​៖
 
​- ក្តៅខ្លួន​ចាប់ពី ៤១​អង្សា​សេ​ឡើងទៅ​
- ​ឈឺក្បាល​
- ​ឈឺ​សាច់ដុំ​, ឆ្អឹង និង​សន្លាក់​
- ​ឈឺ​នៅ​ខាងក្រៅ​ភ្នែក​
 
​អ្នក​ក៏​ប្រហែល​ជាមាន​រោគសញ្ញា​ផ្សេងទៀត​ដូចជា​៖
 
​- ចេញ​កន្ទួល​ក្រហមៗ​ពេញ​ខ្លួន​
- ​ក្អួត និង​ចង្អោរ​
- ​ហូរឈាម​តិចតួច​ពី​ក្នុង​អញ្ចាញធ្មេញ ឬ​ច្រមុះ​
 
​អ្នកជំងឺ​ភាគច្រើន​ជា​ឡើងវិញ​ក្នុង​រយៈពេល​មួយ​សប្តាហ៍​។ ទោះបីជា​យ៉ាងណាក៏ដោយ ករណីខ្លះ រោគសញ្ញា​របស់​វា​នឹង​កាន់តែ​ធ្ងន់ធ្ងរ ហើយ​អាច​គំរាមកំហែង​ដល់​ជីវិត​ទៀតផង​។ សរសៃឈាម​ច្រើនតែ​ខូចខាត និង​ហូរឈាម​ចេញ ហើយ​ចំនួន​នៃ​កោសិកា​សម្រាប់ធ្វើ​ឲ្យ​ឈាមកក​ក៏​ថយចុះ​ផងដែរ ដូច្នេះ​វា​អាច​នឹងធ្វើ​ឲ្យ​មាន​៖
 
- ​ការ​ហូរឈាម​ចេញពី​ច្រមុះ និង​មាត់​
- ​ឈឺពោះ​ធ្ងន់ធ្ងរ​
​- ក្អួត​ជាប់​រហូត​
​- ហូរឈាម​ក្រោម​ស្បែក ដែល​មើលទៅ​ដូចជា​ជាំៗ​
​- មាន​បញ្ហា​នៅ​សួត​, ថ្លើម និង​បេះដូង​
 
​សូម​ឆាប់​ទី​មន្ទីរពេទ្យ​ឬ​នាំ​កូន​ទៅ​មន្ទីរពេទ្យ បើសិន​ជាមាន​រោគសញ្ញា​ដូចខាងលើ​និង​សង្ស័យ ថា​មាន​ជំងឺគ្រុនឈាម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com