អត្ថបទពាណិជ្ជកម្ម
អេ អឹម ខេ បញ្ចេញវីដេអូអប់រំខ្លីមានចំណងថា«ស្បែកជើងអត់គូ»បង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅ
× វាពិតជារឿងដ៏ពិបាកមួយ សម្រាប់កូនៗដែលត្រូវបែកបាក់គ្រួសារ នៅពេលដែលឪពុកម្ដាយ ចែកផ្លូវគ្នា។ តើកូនៗនឹងទៅជាយ៉ាងណា នៅពេលឱពុកម្ដាយចែកផ្លូវគ្នា? គាត់នឹងពិបាកសម្រេចចិត្តក្នុងការជ្រើរើស និងមានភាពឯកការខ្លាំង។
កាលពីពេលថ្មីៗនេះ គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ អេ អឹម ខេ បានបញ្ចេញនូវវីដេអូអប់រំខ្លីមួយ ដែលមានចំណងជើងថា «ស្បែកជើងអត់គូ»។ វីដេអូដែលមានរយៈពេលជាង៣នាទី រៀបរាប់ពីការបែកបាក់គ្រួសារតូចមួយ ដែលមានកូនស្រីម្នាក់ ហើយបន្ទាប់ពីការបែកបាក់គ្នា បន្ទុកគ្រួសារត្រូវធ្លាក់ទៅម្តាយ។ ប៉ុន្តែទោះជាលំបាកលំបិនយ៉ាងណា ស្ត្រីជាម្តាយ បានចិញ្ចឹមកូនស្រីយ៉ាងយកចិត្តទុកដាក់ និងខិតខំតស៊ូ ឲ្យកូនសិក្សា រហូតដល់បញ្ចប់ថ្នាក់បរិញ្ញាបត្រទៀតផង។
ចុងបញ្ចប់ទើបដឹងការពិតថា ការគិតគូពីសុខុមាលភាព និងការសិក្សា គឺមិនមែនជាកាតព្វកិច្ចរបស់ម្ដាយតែម្នាក់នោះឡើយ ប៉ុន្តែឪពុករបស់នាង ក៏បានផ្គត់ផ្គង់នហិរញ្ញវត្ថុជាប្រចាំផងដែរ។
ចង់ដឹងសាច់រឿងវីដេអូខ្លីនេះ មានអត្ថន័យបង្កប់យ៉ាងណានោះ សូមតាមដានវីដេអូខាងក្រោមនេះ ៖
© រក្សាសិទ្ធិដោយ thmeythmey.com