អត្ថបទពាណិជ្ជកម្ម
Samsung Galaxy A80 ដ៏​ទាក់ទាញ និង​ទំនើប​បំផុត ដាក់លក់​ជា​ផ្លូវការ​នៅ​កម្ពុជា​ហើយ​
02, Jul 2019 , 10:56 am        
រូបភាព
ដោយ: ថ្មីៗ
​ពិតជា​អស្ចារ្យ​ខ្លាំងណាស់​! ស្មា​ត​ហ្វូ​ន​ត្រកូល A ស៊េរី​ចុងក្រោយ Samsung Galaxy A80 ដែល​អតិថិជន​ទាំងអស់​កំពុង​រង់ចាំ យ៉ាង​តក់ក្រហល់​បំផុត​នោះ បានមក​ដល់ និង​ដាក់លក់​ផ្លូវការ នៅក្នុង​ប្រទេស​កម្ពុជា​ហើយ​។ ដូច្នេះ​ចាប់ពីពេលនេះ​ទៅ លោកអ្នក​មិនចាំបាច់​ឆ្ងល់ និង​តាមដាន​ព័ត៌មាន​ផ្សេងៗ ដែល​បែកធ្លាយ តាម​ពាក្យ​ច​ចាម​អារាម​ទៀតឡើយ​។​
 
​ជាមួយនឹង​ស្មា​ត​ហ្វូ​ន​ស៊េរី​ចុងក្រោយ Samsung Galaxy A80 ដែល​កំពុង​អង្រួន​ចិត្ត​អ្នកប្រើប្រាស់​នេះ​បាន​បំពាក់​មកជា​មួយ អេក្រង់​ពេញ​តួ New Infinity Display និង​ការផ្លាស់ប្ដូរ​រចនាបថ​ថ្មី មួយ​ទំហឹង​តែម្តង​។ កាមេរ៉ា Samsung Galaxy A80 បង្វិល​មុខក្រោយ​ដ៏​អស្ចារ្យ ពោរពេញ​ដោយ​ភាព​ទាក់ទាញ​ជាទីបំផុត​។ ទាំងនេះ​គឺជា​ចំណុចរសើប និង​លេច​ធ្លា​ថ្មី​បំផុត ដែល​ធ្វើឱ្យ Samsung Galaxy A80 នេះ ក្លាយជា​ស្មា​ត​ហ្វូ​ន​ក្នុង​ដួងចិត្ត និង​ក្តី​ស្រមៃ​របស់​អ្នកប្រើប្រាស់​ទាំងអស់​។​


 
​គួរបញ្ជាក់​ផងដែរ​ថា Samsung Galaxy A80 មាន​បំពាក់​កាមេរ៉ា Pop-up មាន​ផ្ទុក​កាមេរ៉ា​មុខក្រោយ លើ​ទីតាំង​តែមួយ អាច​បង្វិល​បាន មាន​កាមេរ៉ា ៣ គ្រាប់​។ អេ​ម​ខ្លាំងណាស់​! មួយ​គ្រប់​ទំហំ 48MP f/2.0 មួយ​គ្រាប់​ទៀត ប្រភេទ Ultrawide ទំហំ 8MP f/2.2 និង​គ្រាប់​ទី​បី ជា 3D ToF Sensor​។ អ្វីដែល​ពិសេស​បំផុត​នោះ កាមេរ៉ា​មុខ ឈរលើ​ទីតាំង​តែមួយ ដែល​ពុំមាន​បន្សល់​ស្នាម​ឆក​ណាមួយ លើ​អេក្រង់​ទៀតឡើយ​ដោយមាន​អេក្រង់​លាត ទំហំ 6.7 អ៊ី​ញ និង​បង្ហាញ​វីដេអូ​កម្រិត FHD+ (1080 X 2400) ប្រភេទ Super AMOLED ផងដែរ​។​
 
​រីឯ​ថាមពល​ថ្ម​វិញ មាន​កម្លាំង 3700 mAh គាំទ្រ​មុខងារ​សាក​ថ្ម​រហ័ស​កម្លាំង 25 វ៉ា​ត់ ដោយមាន RAM ទំហំ 8GB និង​អង្គ​ផ្ទុក 128GB មានមុខ​ងារ​ស្កេ​ន​ក្រយៅដៃ លើ​អេក្រង់​ផងដែរ​។ ពិតជា​ឡូយ​មែនទែន​! សម្រាប់ Samsung Galaxy A80 នេះ​នឹង​ដាក់លក់​ជា​ផ្លូវការ​ក្នុង​ទីផ្សារ​កម្ពុជា ក្នុងថ្ងៃនេះ​តែម្តង ក្នុងតម្លៃ​ត្រឹមតែ ៦១៩​ដុល្លារ​ប៉ុណ្ណោះ ជាមួយ​ជម្រើស ៣ ពណ៌​គឺ​៖ ពណ៌​ស ពណ៌​មាស និង​ពណ៌​ខ្មៅ​។​


 
​ដូច្នេះ សម្រាប់​អតិថិជន​ដែល​ចង់បាន​ភាពទាន់សម័យ និង​លេច​ធ្លា ជាមួយ​ស្មា​ត​ហ្វូ​ន​ដែល​គ្មាន​ក្បាល​ឆក គ្មាន​ប្រជ្រុយ អេក្រង់​លាត​ពេញ​តួ ក៏ដូចជា​រចនាបថ​ថ្មី នៃ​កាមេរ៉ា​ដែល​អាច​ថតរូប​ភាព Selfie​កាន់តែច្បាស់​ល្អឥតខ្ចោះ​នោះ គ្មានអ្វី​មក​ជំនួស​ក្រៅពី Samsung Galaxy A80 ដ៏​អស្ចារ្យ​នេះ​បានទេ​។ 
 
​នៅ​ចា​អី​ទៀត ប្រញាប់​ឡើង យើង​ហ៊ាន​ធានាថា វា​អាច​នឹង​ដាច់​ស្តុក ប្រសិនបើ​លោកអ្នក​មិន​ប្រញាប់​ទៅ​ជាវ​ឱ្យទាន់​គេ​នោះ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​អ​ញ្ចើ​ញ​មកកាន់​សាខា និង​ដេប៉ូ​ចែកចាយ របស់​ក្រុមហ៊ុន សាម​សុង ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​អាច​ទំនាក់ទំនង​មកកាន់​លេខ 1800 20 3232 ៕



(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com