អត្ថបទពាណិជ្ជកម្ម
ជីប ម៉ុង ចូលរួមជួសជុលនិងកែលម្អរមណីយដ្ឋានវត្តភ្នំ និងអគារសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
× ក្រុមហ៊ុន ជីប ម៉ុង នឹងចូលរួមជួសជុល និងកែលម្អរមណីដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដែលជាបេះដូងនៃរាជធានីភ្នំពេញ ឲ្យកាន់តែស្រស់ស្អាត និងកែលម្អអគារសាកលវិទ្យាល័យភូមិន្ទវិចិត្រ ដែលមានអាយុកាលប្រមាណ១០០ឆ្នាំមកហើយ។ កិច្ចសហការនេះ ធ្វើឡើងតាមរយៈការអនុស្សរណៈនៃការយោគយល់រវាងភាគីក្រុមហ៊ុន និងតំណាងសាកលវិទ្យាល័យ។
ការចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រុមហ៊ុន ជីប ម៉ុង និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២ កក្កដា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកសោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងក្រុមហ៊ុន ជីប ម៉ុង សាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាស្ត្រាចារ្យ និងនិស្សិតប្រមាណ២០០នាក់។
លោក អ៊ឹម សុធារិទ្ធ នាយកផ្នែកធនធានមនុស្ស និងទំនាក់ទំនងសាធារណៈ របស់ក្រុមហ៊ុន ជីប ម៉ុង ថ្លែងថាក្រុមហ៊ុន ជីប ម៉ុង នឹងផ្តល់ការសហការ ក្នុងការជួសជុលដំបូលអគារ D ដែលជាអគារមានវ័យចំណាស់។ លើសពីនេះ ក្រុមហ៊ុន ជីប ម៉ុង នឹងឧបត្ថម្ភផ្សេងៗ តាមតម្រូវការរបស់សាកលវិទ្យាល័យ និងតាមលទ្ធភាពក្រុមហ៊ុន ព្រមទាំងអនុញ្ញាតឲ្យនិស្សិត ចុះកម្មសិក្សាជាមួយក្រុមហ៊ុន ជីប ម៉ុងផងដែរ។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com