អត្ថបទពាណិជ្ជកម្ម
Huawei P30 Pro ឈ្នះពានរង្វាន់ស្មាតហ្វូនល្អបំផុតប្រចាំឆ្នាំ២០១៩ ដល់ទៅពីរ ផ្ទួនៗគ្នា
× ភ្នំពេញ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩៖ នៅក្នុងកម្មវិធីសន្និសីទកំពូលទូរស័ព្ទពិភពលោក នៅទីក្រុងសៀងហៃ (MWC) Huawei P30 Pro បានគ្រងតំណែង ជាម្ចាស់ពានរង្វាន់ស្មាតហ្វូនល្អបំផុតប្រចាំឆ្នាំ ២០១៩ នៃពានរង្វាន់ទូរសព្ទល្អជាងគេនៅអាស៊ី។
ក្រៅពីពានរង្វាន់ដែលទទួលបាននៅMWC នាក្រុងសៀងហៃ Huawei P30 Pro ក៏ឈ្នះពានរង្វាន់ស្មាត ហ្វូនល្អបំផុតប្រចាំឆ្នាំ២០១៩ មួយទៀតពី European Hardware Association ផងដែរ។ កាលពីឆ្នាំមុន ពានរង្វាន់នេះ ក៏បានទៅលើក្រុមហ៊ុន Huawei ដែរ លើម៉ូដែល Huawei P20 Pro។
P30 សេរ៊ី ទទួលបានពានរង្វាន់ទាំងពីរនេះ បន្ទាប់ពីទទួលបានការកោតសរសើរមិនដាច់ពីមាត់ ពីអតិថិជននៅជុំវិញពិភពលោក និងស្ថាប័នផ្សព្វផ្សាយជាច្រើន។ ទាំងអតិថិជន និងស្ថាប័ន បានស្ងើចសរសើរលើកាមេរ៉ាបួនគ្រាប់ SupersSensing Leica សមត្ថភាពហ្សូមបានដល់ឋានព្រះច័ន្ទ ថាមពលថ្មប្រើបានយូរ និងការរចនាដ៏ប្រណិត ជាមួយជម្រើសពណ៌ដ៏គួរឲ្យទាក់ទាញ ដូចជា Breathing Crystal និង Amber Sunrise ដែលជាពណ៌ថ្មីដំបូងគេបង្អស់ ក្នុងទីផ្សារស្មាតហ្វូន។ មិនតែប៉ុណ្ណោះ P30 សេរ៊ី ក៏បានបំបែកកំណត់ត្រាលក់បាន ១០លានគ្រឿង ត្រឹមតែរយៈពេល ៨៥ថ្ងៃដំបូង បន្ទាប់ពីការសម្ពោធជាផ្លូវការ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com