ជាតិ
សង្គមជាតិ
សុខភាព
សម្តេច​ស្វាគមន៍​គម្រោងសុខាភិបាលពី​ស្វី​ស ព្រោះ​ខ្មែរ​យកប្រាក់​ឲ្យ​ថៃ វៀតណាម និង​សិង្ហ​បុរី​ច្រើនណាស់​
05, Jul 2019 , 7:39 pm        
រូបភាព
​ភ្នំពេញ​៖ សព្វថ្ងៃ ប្រជាពលរដ្ឋ​ខ្មែរ​បាន​យកប្រាក់​ទៅ​ឲ្យ​ប្រទេស​សិង្ហ​បុរី ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ច្រើនណាស់ ក្នុងការ​ពិនិត្យ​ព្យាបាល​សុខភាព​។ នេះ​ជា​លើកឡើង​របស់​សម្តេច ហ៊ុន សែន កាលពី​ថ្ងៃទី​៤​កក្កដា នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ និង​និស្សិត​ខ្មែរ ក្នុង​ទីក្រុង​ហ្សឺ​ណែវ នៅ​ប្រទេស​ស្វី​ស​។​



​សូម​ស្តាប់​ប្រសាសន៍​របស់​សម្តេច​ហ៊ុន សែន​៖



 
​ជាមួយ​បញ្ហា​នេះ សម្តេច ហ៊ុន សែន ប្រកាស​ស្វាគមន៍​ចំពោះ​ប្រទេស​ស្វី​ស ដែលមាន​គម្រោង​បង្កើត​មន្ទីរពេទ្យ​នៅ​កម្ពុជា​។ សម្តេច បាន​មានប្រសាសន៍​ដូច្នេះ​ថា​៖«​បើ​យើង​មាន​មន្ទីរពេទ្យ​ល្អ ពលរដ្ឋ​របស់​យើង​អាច​ព្យាបាល​ក្នុងប្រទេស​។ ម្យ៉ាងវិញទៀត​អ្នកទេសចរ ឬ​អ្នក​ធុរកិច្ច គេ​សម្លឹងមើល​ប្រទេស​យើង តើ​មាន​សេវា​សុខាភិបាល​គ្រប់គ្រាន់​ដែរឬទេ ដើម្បី​ឲ្យ​គេ​ធ្វើ​ទេសចរណ៍ ឬ​ធ្វើ​ធុរកិច្ច​នៅ​ទីនោះ​ឬ​អត់​?»​។ 
 
​ប្រមុខ​រដ្ឋាភិបាល បាន​បញ្ជាក់ថា ក្នុង​គម្រោង​សាងសង់​មន្ទីរពេទ្យ​នេះ ក៏មាន​គម្រោង​បណ្តុះបណ្តាល​ផ្នែក​វេជ្ជសាស្ត្រ​ផងដែរ​។ បើតាម​ប្រមុខ​រដ្ឋាភិបាល​ដដែល ការសាងសង់​មន្ទីរពេទ្យ​នេះ គឺជា​គម្រោង​មួយ​ស្ថិតក្នុង​ចំណោម​គម្រោង​ទាំង​បួន ដែល​ក្រុមហ៊ុន​នៃ​ប្រទេស​ស្វី​ស​ស្នើសុំ​។ រីឯ គម្រោង​វិនិយោគ​បី​ទៀត​របស់​ក្រុមហ៊ុន​ប្រទេស​ស្វី​ស​នោះ មាន​គម្រោង​លើ​វិស័យ​ព័ត៌មានវិទ្យា គម្រោង​បង្កើត​ខ្សែបណ្តាញ​ត​ភ្ជាប់​ប្រព័ន្ធ​អគ្គិសនី និង​គម្រោង​លើ​វិស័យ​អប់រំ​៕  

Tag:
 សុខភាព​
  សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com