អត្ថបទពាណិជ្ជកម្ម
សាម​សុង បង្កើត​កម្មវិធី​សង្គម​«SAMSUNG ONE WEEK»​ដើម្បី​ពង្រឹង​ភាព​វៃឆ្លាត និង​ការអភិវឌ្ឍន៍​កុមារ​កម្ពុជា​
05, Jul 2019 , 4:10 pm        
រូបភាព
ដោយ: ថ្មីៗ
​នេះ​គឺជា​កម្មវិធី​សង្គម​មួយ ដែលមាន​ការចូលរួម​ពី​បុគ្គលិក​ស្ម័គ្រចិត្ត របស់​ក្រុមហ៊ុន សាម​សុង  ជាច្រើនរូប​។ កម្មវិធី​នេះ ត្រូវបាន​រៀបចំឡើង​នៅ​សា​លាម​ត្តេ​យ្យ ៨ មីនា ក្នុង​រាជធានី​ភ្នំពេញ រយៈពេល ១ សប្តាហ៍ ចាប់ពី​ថ្ងៃទី ២៩ ខែមិថុនា ដល់​ថ្ងៃទី ៦​ខែកក្កដា ឆ្នាំ​២០១៩​។ សកម្មភាព​សំខាន់ៗ​ក្នុង​រយៈពេល ១ សប្តាហ៍​នេះ គឺ​ផ្តោតទៅលើ​ការពង្រឹង និង​ការអភិវឌ្ឍន៍​បញ្ញា​រប​ស់​កុមារ ដែល​ជំរុញ​ការគិត​របស់​សិស្សានុសិស្ស ដែលមាន​អាយុ​៥ ដល់ ៧​ឆ្នាំ ឲ្យ​មាន​ភាព​កាន់​វៃឆ្លាត​។​
 
​កម្មវិធី​នេះ​រៀបចំឡើង តាមបែប​សិស្ស​មជ្ឈមណ្ឌល ឬ «Student-Centered» ជាមួយនឹង​កម្មវិធីសិក្សា​ចំនួន​៧ ធ្វើយ៉ាងណា​ផ្តល់ជូន​«​ការអភិវឌ្ឍន៍​ផ្នែក​បញ្ញា ដើម្បី​បង្កើន​ភាព​វៃឆ្លាត​របស់​កុមារ​ឲ្យ​កាន់តែ​ប្រសើរឡើង​»​។ អ្វីដែល​កាន់តែ​ពិសេស​នោះ គឺ​ក្រុមហ៊ុន សាម​សុង បានជ្រើសរើស សា​លាម​ត្តេ​យ្យ ៨ មីនា ជា​សាលា​ដ៏​វៃ​យ​ឆ្លាត ឬ​(Smart School) ដោយបាន​ផ្តល់ជូន ថេប​ប្ល៊េ​ត​(Tablet)​ដល់​សាលា ដើម្បី​ឲ្យ​គណៈ​គ្រប់គ្រង អាច​បន្ត​ហ្វឹកហាត់ និង​អភិវឌ្ឍន៍​កម្មវិធី​នេះ​បន្ថែមទៀត ទៅដល់​សិស្សានុសិស្ស​ទាំងអស់ នៅពេល​ខាងមុខ​។ 


 
​កម្មវិធី​សង្គម​មួយ​នេះ មិន​គ្រាន់តែ​ផ្តល់នូវ​អត្ថប្រយោជន៍​ដល់​សិស្សានុសិស្ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន ដល់​លោកគ្រូ អ្នកគ្រូ និង​បុគ្គលិក​ផ្នែក​អប់រំ បណ្តុះបណ្តាល​ទាំងអស់ ក្នុងការ​រៀនសូត្រ​ពី​វិធីសាស្ត្រ​បង្រៀន​ថ្មីៗ ទំនើប​ទាន់សម័យ សម្រាប់​ពេលខាងមុខ​ផងដែរ​។ 
 
​គួរបញ្ជាក់​ផងដែរ​ថា កម្មវិធី​នៃ​ការពង្រឹង​ដល់​បញ្ញា និង​ភាព​វៃឆ្លាត គឺជា​ដំណើរ​ការដែល​សិស្សានុសិស្ស​ទាំងអស់ អាច​រៀន​ដើម្បី​ស្វែងយល់​ហេតុផល ដំណោះស្រាយ​បញ្ហា និង​ការពិចារណា​បាន​យ៉ាង​ល្អ​ត្រឹមត្រូវ ព្រមទាំង​អាចជួយ​ដល់​ការរីកចម្រើន ផ្នែក​បញ្ញា​ស្មារតី​របស់​កុមារ ឲ្យ​បាន​ប្រសើរ​ជាង​មុន នៅ​ថ្ងៃ​អនាគត​។​


 
​លោក Seungho Choi អគ្គនាយក​គ្រប់គ្រង​សាខា​ក្រុមហ៊ុន​ថៃ សាម​សុង អេឡិចត្រូនិក​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា​៖«​យើង​ពិតជា​សប្បាយចិត្ត ក្នុងការ​ផ្តល់នូវ​កម្ម​វិធី​ដែល​ជួយ​ដល់​សង្គម (CSR) សម្រាប់​កម្ពុជា​ម្តងទៀត​។ ក្នុងនាម​ជា​ក្រុមហ៊ុន​ដែល​ឈានមុខ​គេ​ក្នុង​ពិភពលោក គឺមាន​គោលបំណង ដើម្បី​កែប្រែ​ជីវិត​ក្នុង​ការរស់នៅ ឲ្យ​កាន់តែ​ប្រសើរឡើង ដល់​សហគមន៍​ជាច្រើន​ជុំវិញ​ពិភពលោក តាមរយៈ​ការ​ផ្តល់នូវ​បទពិសោធន៍​ជំនាញ និង​ទេពកោសល្យ​របស់​បុគ្គលិក​យើងទាំងអស់គ្នា​»​។ 
 
​លោក Seungho Choi  បាន​ចាត់ទុកថា នេះ​គឺជា​សកម្មភាព​មួយ​ដ៏​ចាំបាច់​បំផុត សម្រាប់​ប្រទេស​កម្ពុជា ស្រប​ពេលដែល​ស្ថានភាព​សង្គម​បច្ចុប្បន្ន ត្រូវការ​ធនធានមនុស្ស​ដែលមាន​សមត្ថភាព​ដើម្បី​អភិវឌ្ឍន៍​សង្គម​។ ដូច្នេះ​កម្មវិធី​ដែល​ក្រុមហ៊ុន សាម​សុង ធ្វើ​នៅពេលនេះ គឺ​ពិតជា​គ្រឹះ​ដ៏​ចាំបាច់​បំផុត សម្រាប់​ប្រទេស​កម្ពុជា​។ លោក Seungho Choi បន្ថែមថា​៖«​កម្មវិធី Samsung One Week គឺជា​ផ្នែក​មួយ នៃ​កម្មវិធី​បុគ្គលិក​ស្ម័គ្រចិត្ត​អន្តរជាតិ ដែល​ស្ថិតនៅក្រោម​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម (CSR) របស់​ក្រុមហ៊ុន សាម​សុង ផងដែរ​»​។​


 
​ប្រទេស​កម្ពុជា គឺជា​ប្រទេស​គោលដៅ​ទី​១ ក្នុងចំណោម​ប្រទេស​គោលដៅ​ជាច្រើន​ទៀត សម្រាប់​បុគ្គលិក​ស្ម័គ្រចិត្ត ដែល​នឹងធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក ដែល​ក្នុងនោះ​មានដូចជា​ប្រទេស ថៃ ឥណ្ឌូណេស៊ី កា​ហ្ស៉ា​ក​ស្ថាន នេ​ប៉ាល់ និង​ប្រទេស​ហុង​គ្រី ដើម្បី​បំពេញបេសកកម្ម​របស់​ពួកគេ​។ 
 
​គូរ​បញ្ជាក់ថា នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​កម្ពុជា​ត្រូវបាន​ជ្រើសរើស សម្រាប់​សកម្មភាព​សង្គម​ដ៏​មាន​អត្ថន័យ និង​សារៈ​សំខាន់បំផុត ពី​ក្រុមហ៊ុន សាម​សុង​។ កាលពី​ឆ្នាំ ២០១៦​កន្លងទៅ ក្រុមហ៊ុន​យក្ស​មួយ​នេះ បានជ្រើសរើស​ប្រទេស​កម្ពុជា សម្រាប់​កម្មវិធី Samsung Electronic CSR ដែល​ស្ថិតក្រោម​គម្រោង «Education and Computer Literacy» ដោយ​ផ្តោតលើ​ការបណ្តុះបណ្តាល​យុវជន លើ​ជំនាញ​ព័ត៌មានវិទ្យា និង​ភាពជា​សហគ្រិន​។  
 
​ក្រុមហ៊ុន សាម​សុង នៅតែ​ប្តេជ្ញាចិត្ត​យ៉ាង​មោះមុត ថា​ខ្លួន​នឹង​នៅតែ​ជំរុញ​ការអភិវឌ្ឍន៍​សហគម​ន៍​តាមរយៈ​ផ្តល់​ការសិក្សា និង​បណ្តុះបណ្តាល ដើម្បី​បង្កើន​នូវ​ជំនាញ ចំណេះដឹង និង​ភាព​វៃឆ្លាត​ដល់​សហគមន៍ បន្តទៀត​ផងដែរ​៕






 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com