កំណាព្យ
ជាតិ
ស្ករ GI កំពង់ស្ពឺ​៖ បារាំង ចង់​ម៉ៅ​, ជប៉ុន ស្រែកហៅ​, អង់គ្លេស​សួររក​…!
07, Jul 2019 , 11:02 am        
រូបភាព
ដោយ: ថ្មីៗ


​កំណាព្យ​៖ បទ បន្ទោលកាក 
 
-​មុន​ល្បី​ប្រាសាទ​ ​         ដូនតា​ស្អាងស្អាត​ឆ្លាត​ឆ្លាក់​
​ខ្មែរ​ថ្មី​ល្បី​ល្បាក់​ ​         ចេះ​ខ្ចប់​ទុកដាក់​ច្នៃ​កែ​។​
 
-GI ផ្សាយ​ច្បាស់​ ​        នាំ​ច្រើន​ជាតិ​សាសន៍​ស្គាល់​ខ្មែរ​
​គេ​មិនអាច​កែ​ ​ស្ករត្នោត​ម្រេច​ខ្មែរ​ក្រឡៅ​។​
 
-​ស្ករ​កំពង់ស្ពឺ​ ​អ្នក​បារាំង​ឮ​ចង់​ម៉ៅ​
​ជប៉ុន​ក៏​ហៅ​       ​  អង់គ្លេស​សំដៅ​សួររក​។​
 
-​អា​គាំង​ហូ​ឡង់​         ស្រុក​អាល្លឺម៉ង់​រង់​មក​
​គិត​គៃ​លៃលក​         ខ្លះ​ទិញ​ទុក​យកចំណេញ​។​
 
-​ម្រេច​ខ្មែរ​ថែ​រស​ ​        គុណភាព​ខ្ពស់​នាំចេញ​
​អ្នក​ជួញ​ចំណេញ​ ​        ឬ​អ្នក​ដាំ​វិញ​ធូរធា​។​
 
-​ឈ្មោះ​ខ្មែរ​ផ្សាយ​ទៅ​ ​លែង​រឿង​សោកសៅ​គ្រាំគ្រា​
​បាញ់សម្លាប់​គ្នា​         ពេលនេះ​ខ្មែរ​ជា​ជាតិ​ថ្កើង​។​
-​ខ្មែរ​អាចធ្វើ​បាន​        ​ តាំងចិត្ត​មឹត​ប្រាណ​ឈានឡើង​
​រួម​លើកតម្កើង​ ​        ខ្មែរ​ចុះ​ខ្មែរ​ឡើង​ព្រោះ​ខ្មែរ​៕
 
GI=Geographic indication (​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​)​។ 

Tag:
 Confirel
© រក្សាសិទ្ធិដោយ thmeythmey.com