ទីក្រុងបាងកក ប្រទេសថៃ៖មន្ទីរពេទ្យ អន្តរជាតិ បំរ៉ុងរ៉ាត់ ជាមន្ទីរពេទ្យឈានមុខគេមួយ ក្នុងការផ្តល់ជូនការព្យាបាលជំងឺមហារីក ជាមួយនឹងការធ្វើតេស្តហ្សែន ដោយបច្ចេកវិទ្យាដ៏ទំនើប និងមានលក្ខណៈច្នៃប្រឌិត ដែលនឹងនាំឱ្យមានការធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ និងការវិភាគបានល្អប្រសើរ អំពីលទ្ធផលសម្រាប់អ្នកកើតជំងឺមហារីក។
មន្ទីរពេទ្យ អន្តរជាតិ បំរ៉ុងរ៉ាត់ ដែលជាគោលដៅផ្នែកវេជ្ជសាស្ត្រ និងឈានមុខគេមួយ ក្នុងការថែទាំសុខភាព អស់រយៈពេលជាងមួយទសវត្សរ៍មកហើយនោះ ជាមន្ទីរពេទ្យដំបូងបង្អស់នៅក្នុងតំបន់អាស៊ី ដែលត្រូវបានទទួលស្គាល់ជាផ្លូវការ ពីគណៈកម្មការរួមអន្តរជាតិ(JCI) សម្រាប់ស្តង់ដារប្រតិបត្តិការគ្លីនិក កាលពីឆ្នាំ២០០២ ដូចគ្នានឹងសហរដ្ឋអាមេរិកដែរ។ ជាមួយនឹងការ ផ្តល់ជូនសេវាកម្ម និងបរិក្ខាររោគវិនិច្ឆ័យ ព្យាបាល និងថែទាំដ៏ទំនើប ទាន់សម័យ តែមួយកន្លែង មន្ទីរពេទ្យ អន្តរជាតិ បំរ៉ុ ងរ៉ាត់ បានផ្តល់នូវការថែទាំ ព្យាបាល យ៉ាងទូលំទូលាយជាមួយនឹងគ្លីនិកឯកទេសជាង៧០ ដល់អ្នកជំងឺជាង ១៩០ប្រទេស នៅទូទាំងពិភពលោក ដោយបានកំណត់យ៉ាងច្បាស់ នូវគោលជំហររបស់ខ្លួន ក្នុងការព្យាបាលជំងឺមហារីក តាមរយៈការប្តេជ្ញាចិត្តខ្ពស់ ចំពោះការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងចុងក្រោយបំផុត ក្នុងការបង្ការ ការព្យាបាល និងការស្រាវជ្រាវជំងឺមហារីក។
ការធ្វើតេស្តហ្សែន ជាមួយនឹងបច្ចេកវិទ្យាខ្ពស់នេះ រួមបញ្ចូលទាំងបញ្ជីហ្សែន ដែលបានធ្វើបច្ចុប្បន្នភាព និងការប្រែប្រួលរបស់ហ្សែន ដែលធ្វើឲ្យយើងបានដឹងពីការវិវឌ្ឍពិតប្រាកដ នៃជំងឺមហារីក។ ការធ្វើតេស្តថ្មីនេះ អាចបញ្ជាក់បានយ៉ាងលម្អិត ពីលក្ខណៈរបស់ហ្សែន ដែលអាចធ្វើឱ្យយើងសម្រេចចិត្តបានត្រឹមត្រូវ ក្នុងការព្យាបាល។ ដោយសារអ្នកជំងឺទាំងអស់ មានលក្ខណៈខុសៗគ្នា ការព្យាបាលដែលត្រូវបានគេហៅថា ការព្យាបាលមួយ ដែលមានភាពជាក់លាក់ ត្រូវបានធ្វើឡើងដោយផ្ទាល់ ចំពោះអ្នកជំងឺម្នាក់ៗ និងអាចមានប្រសិទ្ធភាព ជាងការព្យាបាលមហារីកតាមស្តង់ដារ។
លោកវេជ្ជបណ្ឌិត Harit Suwanrusme វេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺមហារីកនៅមជ្ឈមណ្ឌល Horizon Regional Cancer Center នៃមន្ទីរពេទ្យ អន្តរជាតិ បំរ៉ុងរ៉ាត់ បានមានប្រសាសន៍ថាបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ ធ្វើឱ្យការធ្វើរោគវិនិច្ឆ័យរបស់យើង កាន់តែមានភាពឆាប់រហ័ស និងច្បាស់លាស់ជាងមុន។ លោកវេជ្ជបណ្ឌិត Harit Suwanrusme បន្តទៀតថា វាពិតជាមានសារសំខាន់ខ្លាំងណាស់ សម្រាប់ការព្យាបាលជំងឺមហារីក ដោយសារជំងឺមហារីក គឺជាមូលហេតុចម្បងដែលឈានទៅរកការបាត់បង់ជីវិតមនុស្ស នៅក្នុងប្រទេសអភិវឌ្ឍន៍ភាគច្រើន ។
លោកវេជ្ជបណ្ឌិត Harit បានបន្តថា៖ « បើតាមលោកវេជ្ជបណ្ឌិត Harit Suwanrusme ជំងឺមហារីកមួយចំនួន អាចត្រូវបានគេរកឃើញញឹកញាប់ នៅក្នុងគ្រួសារមួយចំនួន។ ដូច្នេះ ការធ្វើតេស្តហ្សែន នឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកជំងឺមួយចំនួន ដោយសារវាបានផ្តល់ព័ត៌មានបន្ថែម អំពីហ្សែនរបស់អ្នកជំងឺ និងហ្សែននៃសមាជិកគ្រួសាររបស់ពួកគេ។ វេជ្ជបណ្ឌិតរូបនេះបញ្ជាក់៖«មនុស្សម្នាក់ៗមានហ្សែនខុសៗគ្នា ដែលធ្វើឲ្យយើងងាយកើតមានជំងឺផ្សេងៗគ្នាផងដែរ។ ដែលនេះមានន័យថា ការដាក់ថ្នាំព្យាបាល អាចធ្វើឡើងតាមរបៀបផ្សេងៗគ្នា សម្រាប់មនុស្សផ្សេងៗគ្នា។ ក្នុងករណីខ្លះ យើងអាចប្រើការព្យាបាលតាមគោលដៅជាក់លាក់ ដើម្បីជួយគ្រប់គ្រងជំងឺមហារីកបាន»។
លោកវេជ្ជបណ្ឌិត Harit បន្ថែមថា ទោះបីជាការព្យាបាលតាមស្តង់ដារ នៅតែមានប្រសិទ្ធភាពយ៉ាងណាក៏ដោយ ក៏ករណីខ្លះវានៅតែត្រូវការការយល់ដឹងព័ត៌មានកាន់តែច្រើនដែរ ពីស្ថានភាពនៃជំងឺ។ ហេតុផលនេះហើយបានជាបច្ចេកវិទ្យាថ្មីនេះ ដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការវាយតម្លៃការប្រែប្រួលហ្សែនរបស់ដុំសាច់ និងអាចពង្រីកជម្រើសព្យាបាលសម្រាប់អ្នកជំងឺមួយចំនួនបានយ៉ាងល្អប្រសើរ។
សព្វថ្ងៃនេះ ការប្រើប្រាស់បច្ចេកវិទ្យាធ្វើតេស្តហ្សែន (CGP) នៃដុំសាច់ អាចផ្តល់នូវការយល់ដឹងបន្ថែមទៀត អំពីការប្រែប្រួលហ្សែនទាក់ទងនឹងវេជ្ជសាស្ត្រ ដែលវាជាកត្តាមួយធ្វើឲ្យយើងទទួលបានគោលដៅច្បាស់លាស់ ក្នុងការសម្រេចចិត្តព្យាបាល និងការបង្កើនជម្រើសនៃការព្យាបាលជំងឺ។
មន្ទីរពេទ្យ អន្តរជាតិ បំរ៉ុងរ៉ាត់ បានសហការជាមួយដៃគូជាច្រើន ដើម្បីផ្តល់ជូននូវបច្ចេកវិទ្យាធ្វើរោគវិនិច្ឆ័យយ៉ាងទំនើប ហើយឥឡូវបច្ចេកវិទ្យានេះ អាចធ្វើតេស្តហ្សែនបានយ៉ាងល្អប្រសើរដែលរួមបញ្ចូលទាំងការវិភាគផ្សេងៗ លើរាងកាយមនុស្ស (ដុំសាច់) ដើម្បីរកមើល DNA របស់ដុំសាច់ដែលអណ្តែត លើចរន្តឈាមរបស់អ្នកជំងឺ។
ក្រៅពីសហរដ្ឋអាមេរិក មន្ទីរពេទ្យ អន្តរជាតិ បំរ៉ុងរ៉ាត់ គឺជាមន្ទីរពេទ្យតែមួយគត់ ដែលប្រើប្រាស់ម៉ាស៊ីន IBM Watson សម្រាប់ព្យាបាលជំងឺមហារីក។ ជាម៉ាស៊ីនមួយប្រភេទ ប្រើដោយបច្ចេកវិទ្យាខ្ពស់ AI ដើម្បីជួយដល់ក្រុមវេជ្ជបណ្ឌិត ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺ បានយ៉ាងល្អប្រសើរ ជាមួយនឹងការប្រមូលទិន្នន័យទាំងអស់ នៃការស្រាវជ្រាវទាំងចាស់ ទាំងថ្មី។ នៅឆ្នាំ ២០១៩នេះ មន្ទីរពេទ្យ អន្តរជាតិ បំរ៉ុងរ៉ាត់ នឹងចាប់ផ្តើមប្រើប្រាស់ម៉ាស៊ីន IBM Watson សម្រាប់ការធ្វើតេស្តហ្សែនផងដែរ។
(អត្ថបទពាណិជ្ជកម្ម)