អត្ថបទពាណិជ្ជកម្ម
​គ្រប់យ៉ាង​យើង​ធ្វើ គឺ​សុទ្ធតែ​ដើម្បី​មនុស្ស​ដែល​យើង​ស្រលាញ់​
09, Jul 2019 , 2:05 pm        
រូបភាព
ដោយ: ថ្មីៗ
​យុវជន សុភាព ជា​អ្នក​ខេត្តកំពត ដែល​បាន​បន្ត​ការសិក្សា​នៅ​ភ្នំពេញ​។ យុវជន​រូបនេះ រៀន​បណ្តើរ ធ្វើការ​នៅ​ហាង​កាហ្វេ​បណ្តើរ ។ សុភាព តែងតែ​ចង់​រៀបការ​ជាមួយ កញ្ញា រស្មី ដែលជា​នារី​ដែល​ខ្លួន​ស្រលាញ់​ជាទីបំផុត បន្ទាប់ពី​ក្រុមគ្រួសារ​របស់ខ្លួន​។ ប៉ុន្តែ​អ្វីដែល​ធ្វើ​ឲ្យ​សុភាព នៅតែ​គិត​ច្រើន ព្រោះតែ​គ្រួសារ​រស្មី មាន​ជីវភាព​ល្អប្រសើរ​ជាង​ខ្លួន រហូតដល់​ពេលខ្លះ សុភាព​អង្គុយ​តូចចិត្ត​នឹង​វាសនា​ខ្លួនឯង​។ ប៉ុន្តែ​សុភាព មិនដែល​បោះបង់​ការតស៊ូ​របស់ខ្លួន​ទេ ព្រោះ​តាំងពី​ស្រលាញ់គ្នា​មក រស្មី​មិនដែល​និយាយថា បោះបង់​សុភាព ឬ​ប្រកាន់វណ្ណៈ​ជាមួយ​ដៃគូ​របស់​នាង​ឡើយ​។
 
​ជា​រៀងរាល់ថ្ងៃ សុភាព​មិនសូវមាន​ពេលវេលា​កំដរ​សង្សារ​របស់ខ្លួន ចេញទៅ​ខាងក្រៅ​ដូច​គេឯង​ច្រើន​ឡើយ ព្រោះ​សុភាព រវល់​នឹង​ការងារ​នៅ​ហាង​កាហ្វេ និង​ស្វ័យ​សិក្សា​ផងដែរ​។ ជា​រៀងរាល់​យប់​ពួកគេ​តែងតែ SMS រកគ្នា និង​និយាយ​ទូរស័ព្ទ​ជាមួយគ្នា​បន្តិចបន្តួច ប៉ុន្តែ​មិនដែល​និយាយ Video Call ទេ ព្រោះតែ​សុភាព​ប្រើ​ទូរស័ព្ទ​មិន​ទំនើប និង​ត្រូវការ​ពេលវេលា​សម្រាក​យក​កម្លាំង​ធ្វើ​ការងារ​។ 


 
​ព្រឹកស្អែក ជា​ថ្ងៃ​ដែល​រស្មី ត្រូវ​ទទួល​សញ្ញាបត្រ​។ នាង​នៅតែ​រក្សា​ទំនាក់ទំនង ជាមួយ​សង្សា​បណ្តូលចិត្ត​របស់​នាង​ដដែល និង​បាន​សួរនាំ សុភាព​ថា អាច​ទៅ​ជួប​នាង និង​លើកទឹកចិត្ត​នាង​បាន​អត់​។ «​មិនបាច់​មានអី​ឲ្យ​អូន​ក៏បាន​ដែរ ព្រោះ​អូន​ចង់​ឲ្យ​បង​ទៅ នឹង​ចង់ឃើញ​មុខ​បង​នៅ​ទី​នោះដែរ​»​។ ចំណែក​សុភាព​វិញ បាន​តប​ថា​«​បង​មិន​ហ៊ាន​សន្យា​ទេ ព្រោះ​នៅ​ហាង​កាហ្វេ​រវល់​ខ្លាំងណាស់ ប៉ុន្តែ​បង​នឹង​ឆ្លៀត​ឲ្យ​ខាន​តែ​បាន ដើម្បី​មនុស្ស​ដែល​បង​ស្រលាញ់​»​។ 
 
​ស្អែក​ឡើង​នៅពេលដែល​រស្មី​ទទួល​សញ្ញាបត្រ​រួចរាល់​ហើយ នាង​នៅ​មិន​សុខ​ទេ ភ្នែក​រស្មី​បាន​សំឡឹង​ស្វែងរក​សុភាព ដែលជា​គូស្នេហ៍​របស់ខ្លួន ក៏ប៉ុន្តែ​នៅតែ​មិនឃើញ រហូតដល់​នាង​ដើរ​ចេញមក​ខាងក្រៅ​ជាមួយ​គ្រួសារ នាង​បានឃើញ​បុរស​ម្នាក់ ស្ថិតក្នុង​សម្លៀកបំពាក់​ជា​បុគ្គលិក​ហាង​កាហ្វេ រត់​មក​ជូន​ផ្កា​មួយ​បាច់​តូច​ល្មម​ដល់​នាង ព្រមទាំង​និយាយថា​៖ ជូនពរ​រស្មី​ជោគជ័យ​ក្នុង​ជីវិត​ចាប់ពី​ថ្ងៃនេះ​តទៅ​! នាង​ងើបមុខ​យឺតៗ​សំឡឹង​មើលមុខ​បុរស​នោះ រួច​និយាយថា​ឯណា​សុភាព ម៉េច​បានជា​វណ្ណៈ (​មិត្ត​ភ​ក្ក្រ័​សុភា​ពនៅ​ហាង​កាហ្វេ​) មក​ទីនេះ​ទៅវិញ​? តើ​គេ​ពិតជា​រវល់​ដល់​ថ្នាក់ ដកខ្លួន​មិនបាន​មែន​ទេ​? រស្មី​ខឹង រស្មី​អន់ចិត្ត និង​សោកស្តាយ​! ដោយ​នាង​មិន​ទ​ទូល​បាច់ផ្កា​នោះទេ នាង​បម្រុង​ដើរចេញ ស្របពេលនោះ​វណ្ណៈ បាន​ឃាត់​រស្មី និង​អង្រួន​ខ្លួន​រស្មី នឹង​ប្រាប់ថា​«​សុភាព​ទៅហើយ គេ​អត់​ត្រលប់​មកវិញ​ទេ​!!»​។ 
 
​រស្មី​សំឡឹងមើល​វណ្ណៈ ដោយ​គំហក​ថា​៖ គេ​ទៅណា​? គេ​មិនដែល​ទៅណា​ដោយ​មិន​ប្រាប់​ខ្ញុំ​ទេវ​ណ្ណៈ​។ វណ្ណៈ​បន្លឺ​ថា​៖ គេ​បាន​ស្លាប់​ហើយ សុភាព​ស្លាប់​ហើយ​រស្មី​! ដោយ​គ្រោះថ្នាក់​ចរាច​ណ៍ ដោយ​គេ​បាន​បើក​ម៉ូតូ ទៅផ្ទះ​លឿន​ពេក ដើម្បី​យកលុយ​ដែល​សន្សំ​ទុកជា​យូរ​មកហើយ​នោះ ទៅ​ទិញ​កាដូ​ជូន​រស្មី​ក្នុងថ្ងៃនេះ គេ​ស្លាប់​ហើយ​រស្មី​!!! ប៉ុន្តែ​មុនពេល​ដែល​គេ​ស្លាប់​នៅ​មន្ទីរពេទ្យ គេ​ផ្តាំ​ខ្ញុំ​យក​របស់​នេះ មក​ឲ្យ​រស្មី​ជាពិសេស​! គេ​ពិតជា​ចង់​មកជួប​រស្មី​ណាស់ តែ​គេ​មិនអាច​ធ្វើបាន​។ 
 
​រស្មី​ទន់ជង្គុង យំ​បោក​ខ្លួន​យ៉ាង​សោកស្តាយ ទាំង​ដៃ​ឱប​បាច់ផ្កា​នោះ រួច​នាង​ក៏បាន​ស្ទាប​ក្នុង​បាច់ផ្កា​នោះ បង្កប់​នូវ​ទូរស័ព្ទ​ស៊េរី​ថ្មី F11 Pro ពណ៌ Aurora Green ដែលជា​របស់​ដែល​នាង​ធ្លាប់​ប្រាប់​សុភាព​ថា នាង​ស្រលាញ់​ពណ៌​ហ្នឹង​ណាស់​។ សុភាព បាន​ត្រឹម​ញញឹម និង​លួច​ទិញ​ឲ្យ​រស្មី​ដោយ​មិនដឹង​ខ្លួន​។ រស្មី​បាន​រក្សា​បាច់ផ្កា​នោះ និង​តែងតែ​ចាត់ទុក​ទូរស័ព្ទ F11 Pro 128GB ពណ៌ Aurora Green លើសពី​ការចងចាំ និង​ជា​កម្លាំងចិត្ត រវាង​ពួកគេ ។ វា​ជា​កាដូ​ដែល​មិនអាច​កាត់ថ្លៃ​បានតែ​មួយគត់ ប្រៀបដូចជា​សុភាព​ដូច្នោះ​ដែរ​។ រស្មី នាង​នៅតែ​ចងចាំ​ពាក្យ​ជូនពរ​របស់​សុភាព រហូត​ក្លាយជា​មនុស្ស​រឹងមាំ និង​ទទួលបាន​ភាពជោគជ័យ​ច្រើន ហើយ​នាង​បាន​បំផុសគំនិត​ជាច្រើន ទៅដល់​ក្រុម​យុវវ័យ ឲ្យ​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន គ្រប់ពេលវេលា និង​ចែករំលែក​ភាព​តស៊ូ​របស់​សុភាព និង​ភក្តីភាព​របស់​សុភាព​ទៅកាន់​យុវជន​ផងដែរ នោះ​គឺ​«​អ្វីៗ​ដើម្បី​មនុស្ស​ដែល​ខ្ញុំ​ស្រលាញ់​។ ដូច្នេះ​ខ្ញុំ​ត្រូវតែ​ញញឹម​នឹង​តស៊ូ​ដើម្បី​មនុស្ស​ដែល​ខ្ញុំ​ស្រលាញ់​ដូចគ្នា​»​។ បើទោះជា សុភាព បាន​លាចាក​លោក​ទៅហើយ ប៉ុន្តែ​រស្មី​ជាមាន​មោទកភាព ចំពោះ​ឆន្ទៈ​របស់​សុភាព​ខ្លាំងណាស់​៕ 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com