អត្ថបទពាណិជ្ជកម្ម
ចង់​មាន​របរ​ផ្ទាល់ខ្លួន​? ក្លាយជា​ភ្នាក់ងារ​វេ​លុយ​របស់ អេ អឹម ខេ ទទួលបាន​ចំណូល​យ៉ាងច្រើន​
09, Jul 2019 , 2:43 pm        
រូបភាព
ដោយ: ថ្មីៗ
​បច្ចុប្បន្ន​មាន​មនុស្ស​កាន់តែច្រើន ដែល​ប្រាថ្នា​បើក​របរ​រកស៊ី​ដោយ​ខ្លួនឯង ដោយ​រំពឹងថា​នឹង​ទទួលបាន​ប្រាក់ចំណូល​ច្រើន សម្រាប់​បំពេញតម្រូវការ​របស់​នៅ​ប្រចាំថ្ងៃ​។ ទោះជា​យ៉ាងណាក៏ដោយ របរ​រកស៊ី គឺមាន​ច្រើនណាស់ ដោយមាន​អ្នកខ្លះ​សាកល្បង ហើយក៏​ចំណេញ និង​មាន​អ្នកខ្លះ ក៏​ខាតដើម​ដែរ​។​
 
​ក្នុងប្រទេស​កម្ពុជា ក៏មាន​របរ​រកស៊ី​ផងដែរ​។ ជាក់ស្ដែង គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជា​គ្រឹះស្ថាន ដែល​ឈានមុខ​គេ​លើ​វិសាលភាព​ប្រតិបត្តិការ និង​ចំនួន​អតិថិជន​ប្រាក់កម្ចី និង​ជា​គ្រឹះស្ថាន​ដែល​ធ្វើឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​ក្រីក្រ មាន​ភាពប្រសើរឡើង​។ អេ អឹម ខេ បាននិងកំពុង​រើស​ភ្នាក់ងារ​វេ​លុយ​របស់ខ្លួន​បន្ថែម ដើម្បី​ពង្រីក​វិសាលភាព និង​ពង្រីក​បណ្ដាញ​របស់ខ្លួន ឲ្យ​កានតែ​ធំ​ទូទាំងប្រទេស​។ 
 
​ជាមួយនឹង​ការ​ក្លាយខ្លួនជា​ភ្នាក់ងារ​វេ​លុយ​របស់ អេ អឹម ខេ លោក​អ្នកនឹង​ទទួលបាន​ផលចំណេញ​ជាច្រើន ពីព្រោះ​បច្ចុប្បន្ន គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ មាន​ផលប័ត្រ​ប្រាក់កម្ចី​ជាង ២៥២ លាន​ដុល្លារ​អាមេរិក  និង​ប្រាក់​បញ្ញើ​ជាង ១៥៨ លាន​ដុល្លារ​អាមេរិក​។ អេ អឹម ខេ មាន​ការិយាល័យ​ប្រតិបត្តិការ​ចំនួន ១៥០​កន្លែង និង​មាន​ភ្នាក់ងារ​ជិត ៤,០០០ កន្លែង នៅ​ទូទាំងប្រទេស​។ 
 
​គិត​ត្រឹម​ចុងឆ្នាំ​២០១៨ អេ អឹម ខេ មាន​បុគ្គលិក​សរុប​ចំនួន​ជិត ៣,០០០​នាក់ ដែល​កំពុងផ្តល់​សេវា ដល់​អតិថិជន ជិត ៨០០,០០០ នាក់ ក្នុងភូមិ​ចំនួន ១៣,៦០៧​ភូមិ​។ ចំនួន​នេះ ស្មើនឹង ៩៦% ភាគរយ នៃ​ចំនួន​ភូមិ​សរុប នៅ​ទូទាំងប្រទេស​កម្ពុជា​។​
 
​ទាក់ទង​ធ្វើ​ភ្នាក់ងារ​ឥឡូវនេះ​តាម​លេខ​ទូរ​សព្ទ 023220202/1800200200 ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com