ធនាគារជាតិ និង​ភាគី​កូរ៉េ ស្រាវជ្រាវ​រួមគ្នា​លើ​ការអភិវឌ្ឍ​ទីផ្សារ​អន្តរ​ធនាគារ
ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ និង​ភាគី​កូរ៉េ ស្រាវជ្រាវ​រួមគ្នា​លើ​ការអភិវឌ្ឍ​ទីផ្សារ​អន្តរ​ធនាគារ
10, Jul 2019 , 8:29 am        
រូបភាព
​ធនាគារជាតិ​នៃ​កម្ពុជា និង​ធនាគារកណ្ដាល​នៃ​សាធារណរដ្ឋ​កូរ៉េ នឹងធ្វើ​ការសិក្សារ​ស្រាវជ្រាវ​រួមគ្នា​លើ​ការអភិវឌ្ឍ​ទីផ្សារ​អន្តរ​ធនាគារ​នៅ​កម្ពុជា ដើម្បី​ត្រៀម​បង្កា​ហានិភ័យ​នានា​ដែល​អាច​នឹង​កើតមានឡើង និង​ធ្វើការ​ភិ​វ​ឌ្ឍ​ប្រព័ន្ធ​ប្រតិបត្តិការ​នៃ​អន្តរ​ធនាគារ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ប​ន្តែ​ម​ទៀត​។ ការសិក្សារ​នឹង​ចាប់ផ្ដើម​អនុវត្ត​ពីថ្ងៃ​ចុះហត្ថលេខា​យោគយល់​គ្នា ដែលមាន​រយៈពេល​៤ ខែ​។

 
​នាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា លោកស្រី ជា សិរី បាន​លើកឡើងថា ធនាគារ​ទាំងពីរ នឹងធ្វើ​ការសិក្សារ​ដើម្បី​រក​ចំណុច​ល្អ​បន្ថែម​ដើម្បី​ធ្វើការ​អភិវឌ្ឍ​ទីផ្សារ​អន្តរ​ធនាគារ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ និង​មាន​ប្រសិទ្ធិភាព​ជាង​មុន​។ លោកស្រី​បន្តថា ការសិក្សារ​នេះ​ដើម្បី​ត្រៀមលក្ខណៈ ព្រោះ​ស្ថានភាព​ហិរញ្ញ​វ​ត្តុ​ពិភពលោក​មានការ​ប្រែប្រួល​ជា​លំដាប់​។  ដូច្នេះ​ធនាគារជាតិ​ត្រូវតែ​សិក្សា​រលើ​ឧ​បករ​ថ្មីៗ និង​ឈ្វេងយល់​ពី​កត្តា​ជំរុញ​ផ្សេងៗ ក្នុងការ​ធានា​ឲ្យ​មានការ​ចូលរួម​ពី​គ្រិះ​ស្ថាន និង​ធនាគារ លើ​ទីផ្សារ​អន្តរ​ធនាគារ​ឲ្យ​បាន​ច្រើនជាង​មុន​។ 


 
​លោកស្រី​បាន​និយាយថា​៖« កន្លងមក​ធនាគារជាតិ​នៃ​កម្ពុជា យើង​បាន​សិក្សា និង​អភិវឌ្ឍ​ទីផ្សារ​អន្តរ​ធនាគារ ក៏ប៉ុន្តែ​វា​នូវមាន​ភាពរអាក់រអួល ដូច្នេះ​យើង​ចង់​ស្រាវជ្រាវ​ប​ន្តែ​ម​ទៀត ថា​តើ​មាន​អ្វី​ខ្លះទៀត​ដែល​យើង​អាចធ្វើ​បាន​ទៀត ដើម្បី​ឲ្យ​ការងារ​នឹង​ដើរ​បាន​រលូន​។ អ្វីដែល​យើង​គិតថា​ល្អ​នៅ​ឆ្នាំមុន មិន​ប្រាកដថា​ធ្វើបាន​ល្អ​នៅ​ឆ្នាំនេះ​ទេ​»​។ 
 
​អគ្គនាយករង​នៃ​ធនាគា​កូរ៉េ លោក ចាង គី​ស៊ុន បាន​លើកឡើងថា កិច្ចសហការ​នៃ​ការស្រាវជ្រាវ​នេះ​ពិត​ជាមាន​សារៈសំខាន់​ណាស់ ក្នុង​ការជួយ​ពង្រឹង​សម្ថ​ភាព​មន្ត្រី​ជំនាញ លើ​ផ្នែក​ជាច្រើន​ដូចជា ឈ្វេងយល់​បន្ថែម​ពី​ដំណើរការ​ប្រតិបត្តិការ​នៃ​ទីផ្សារ​អន្តរ​ធនាគារ និង​ចេះ​វិភាគ​ទិន្នន័យ និង​ការធ្វើ​គោលនយោបាយ​ដែល​ទាក់ទង​ផ្សេងៗ​ផងដែរ​។ 
 
​គួររម្លឹកថា នេះ​ជា​លើក​ទី​៤ ហើយ ដែល​ធនា​ការ​កណ្ដាល​នៃ​ប្រទេស​ទាំងពីរ​បានធ្វើ​ការសហកា​រលើ​ផ្នែក​សិក្សារ​ស្រាវជ្រាវ​រួមគ្នា បើ​គិត​ទាំងពីរ​ឆ្នាំ ២០១៦​។ ប្រធានបទ​ប្រចាំឆ្នាំ​និ​មួយៗ​គឺ​ផ្សេងៗ​គ្នា​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម