ជាតិ
សង្គមជាតិ
យុវជន ជុំ ហួរ និង ជុំ ហួត ត្រូវដោះលែងវិញហើយ តែយុវជនម្នាក់ទៀត នៅជាប់ឃុំ
10, Jul 2019 , 8:12 pm        
រូបភាព
យុវជន ជុំ ហួរ និង ជុំ ហួត (រូបពីហ្វេសប៊ុក Chum Hout Chum Hour)
យុវជន ជុំ ហួរ និង ជុំ ហួត (រូបពីហ្វេសប៊ុក Chum Hout Chum Hour)
ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដោះលែងយុវជន ជុំ ហួរ និង ជុំ ហួត ដែលជាបងប្អូនភ្លោះ វិញហើយ។ ប៉ុន្តែយុវជនម្នាក់ទៀតឈ្មោះ សួន នាគព័ន្ធ នៅបន្តជាប់ឃុំ។



យុវជន ជុំ ហួត ប្រាប់សារព័ត៌មានថ្មីៗថា រូបគេទាំងពីរនាក់បងប្អូន ត្រូវបានដោះលែងនៅម៉ោងប្រហែល៦ល្ងាច។ យុវជនរូបនេះ បន្តថា យុវជន សួន នាគព័ន្ធ ប្រហែលជានឹងត្រូវនាំខ្លួនទៅតុលាការម្តងទៀតនៅព្រឹកថ្ងៃស្អែក។

អ្នកទាំងបី ត្រូវបានកម្លាំងសមត្ថកិច្ច ចាប់ដាក់ឡាន ដឹកទៅសួរនាំ ពេលពួកគេ រួមទាំងសង្គមស៊ីវិល និងប្រជាពលរដ្ឋមួយចំនួនទៀត ទៅគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី នៅស្តារម៉ាតស្តុបបូកគោ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ ដែលជាខួប៣ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត៕  

Tag:
 កែម ឡី
  ខួប៣ឆ្នាំ
  ជុំ ហួរ
  ជុំ ហួត
© រក្សាសិទ្ធិដោយ thmeythmey.com