ជាតិ
ក្រសួងមហាផ្ទៃ​លុបឈ្មោះ​ក្រុមហ៊ុន​សន្តិសុខ​ឯកជន ៣៣​ក្រុមហ៊ុន​
12, Jul 2019 , 2:09 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ​សម្រេច​លុបឈ្មោះ​ក្រុមហ៊ុន​ផ្ដល់​សេវា​សន្តិសុខ​ឯកជន​ចំនួន​៣៣​ក្រុមហ៊ុន បន្ទាប់ពី​ក្រុមហ៊ុន​ទាំងនោះ​បានប្រកាស​ក្ស័យធន និង​ពុំមាន​សកម្មភាព​សេវាកម្ម​។ នេះ​បើតាម​លិខិត​របស់​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​១១​ខែកក្កដា ដែល​បញ្ជូនទៅ​ក្រសួងពាណិជ្ជកម្ម​។


 
​លិខិត​ខាងលើនេះ​បានបញ្ជាក់​ដូច្នេះ​ថា​៖«​ក្រសួងមហាផ្ទៃ​បាន​ពិនិត្យ ស្រាវជ្រាវ​លើ​ក្រុមហ៊ុន​ផ្ដល់​សេវា​សន្តិសុខ​ឯកជន​ចំនួន​៣៣​ក្រុមហ៊ុន ដែល​បង្កើត​ភ្នាក់ងារ​សន្តិសុខ​ឯកជន​ធ្វើ​សេវាកម្ម ប៉ុន្តែ​ត្រូវបាន​ប្រកាស​ក្ស័យធន និង​ពុំមាន​សកម្មភាព​សេវាកម្ម ដែល​មិន​ស្របតាម​គោលបំណង​នៃ​មាត្រា​១​ក្នុង​អនុក្រឹត្យ​លេខ​២៨៩ អនក្រ​.​បក ស្ដីពី​ការគ្រប់គ្រង​សន្តិសុខ​ឯកជន​»​។​
 














Tag:
 សន្តិសុខ​ឯកជន​
© រក្សាសិទ្ធិដោយ thmeythmey.com