ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
OPPO ផ្តើមបេសកកម្មស្វែងរករូបភាពដ៏អស្ចារ្យតាមប្រាង្គប្រាសាទបុរាណ
13, Jul 2019 ,
6:37 pm
រូបភាព
×
ដោយ:
ទេព ពិទូរ្យ
សមាគមថតរូបផ្លូវការ OPPO Photography Academy ដែលបង្កើតដោយក្រុមហ៊ុន OPPO បាននាំអ្នកសារព័ត៌មាន អ្នកជំនាញថតរូបល្បីៗជិត២០នាក់ រួមទាំងតារាតំណាងទូរសព្ទដៃ OPPO កញ្ញា សាឡាត់ ស្រីឡាង និងតារាចម្រៀងលោក STEP ទៅកាន់ខេត្តព្រះវិហារ និងសៀមរាប។ បេសកកម្មដំបូងដែលមានរយៈពេល៣ថ្ងៃ [ពីថ្ងៃទី១២ ដល់ទី១៤ ខែកក្កដា] គឺដើម្បីស្វែងរករូបភាពអាថ៌កំបាំងដ៏អស្ចារ្យចេញពីប្រាសាទបុរាណខ្មែរ ជាមួយនឹងវត្តមានទូរសព្ទស៊េរីថ្មីសន្លាង OPPO Reno Series។
មូលហេតុដែល OPPO ជ្រើសរើសខេត្តទាំងពីរខាងលើសម្រាប់បេសកកម្មដំបូងរបស់ខ្លួននោះ ពីព្រោះខេត្តទាំងនេះ ជាខេត្តអច្ឆរិយៈ និងសម្បូរទៅដោយប្រាង្គប្រាសាទ ដែលបង្ហាញពីអរិយធម៌ ប្រពៃណីជាតិខ្មែរដ៏មានតម្លៃ មិនអាចកាត់ថ្លៃបាន។ កម្មវិធីដ៏ល្អនេះ ក៏ជាផ្នែកមួយនៃការចូលរួមលើកស្ទួយវប្បធម៌ខ្មែរដើម្បីផ្សព្វផ្សាយទៅពិភពលោកតាមរយៈរូបភាពដែលផ្តិតចេញពីទូរសព្ទស៊េរីថ្មី OPPO Reno Series ផងដែរ។
សមាគម Oppo Photography Academy ។ ថតដោយ ទេព ពិទូរ្យ
សមាគម «OPPO Photography Academy» បង្កើតឡើងស្របពេលក្រុមហ៊ុន OPPO ប្រកាសបើកជាផ្លូវការពីវត្តមានទូរសព្ទ OPPO Reno Series កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ នៅលើទឹកកម្ពុជា។ សមាគមថតរូបមួយនេះ បានផ្តល់ឱកាសដល់អ្នកដែលមាននិស្ស័យ និងស្រលាញ់ចូលចិត្តការថតរូប បានចូលសិក្សាជំនាញថតរូបល្អៗ រូមទាំងបង្កើនពីគំនិតច្នៃប្រឌិតថ្មីៗរបស់ពួកគេ។
នាថ្ងៃទីមួយ នៃដំណើរស្វែងរករូបភាពអាថ៌កំបាំងនេះ អ្នកចូលរួមទាំងអស់បានទៅកាន់ប្រាសាទកោះកែរ ដែលស្ថិតក្នុងខេត្តព្រះវិហារ។ អ្នកជំនាញបានប្រើប្រាស់ទូរសព្ទ OPPO Reno 10X Zoom (60X Digital Zoom)ដើម្បីបង្ហាញពីរបៀបផ្តិតរូបភាពនៅទីនោះ ហើយលទ្ធផលដែលទទួលបានគឺរូបភាពដ៏អស្ចារ្យនឹកស្មានមិនដល់។
តារាតំណាងទូរសព្ទដៃ OPPO កញ្ញា សាឡាត់ ស្រីឡាង និងតារាចម្រៀងលោក STEP ។ ថតដោយ ទេព ពិទូរ្យ
អ្នកចូលរួមទាំងអស់ ក៏បានបន្តទៅកាន់ខេត្តសៀមរាបសម្រាប់ដំណើរថ្ងៃទី២របស់ពួកគេ។ នៅក្នុងប្រាសាទអង្គវត្ត អ្នកជំនាញថតរូបល្បីៗទាំងនោះ បានបន្តណែនាំពីរបៀបថតទៅកាន់អ្នកកាសែត និងតារាទាំងពីរដួងដោយប្រើប្រាស់ទូរសព្ទ OPPO Reno Series ដដែល។ ការបង្ហាត់បង្ហាញផ្ទាល់ក្នុងប្រាសាទ បានទទួលផ្លែផ្កាជាច្រើន ដ្បិតអ្នកចូលរួមទាំងអស់បានទទួលការបង្រៀនវគ្គខ្លីមុនពួកគេអនុវត្តន៍ផ្ទាល់។
OPPO Photography Academy ក៏មានទស្សនវិស័យ ជួយដល់អ្នកដែលស្រលាញ់ការថតរូបទាំងអស់នៅកម្ពុជា ឲ្យទទួលបានឱកាសកាន់តែងាយស្រួល ក្នុងការបង្ហាញពីស្នាដៃថតរូបភាពដ៏ស្រស់ស្អាត នៃវប្បធម៌ ប្រពៃណី ដ៏សម្បូរបែបរបស់ខ្មែរ ទៅកាន់ពិភពលោក ជាមួយសិល្បៈនៃការច្នៃប្រឌិតខ្ពស់ និងប្រកបដោយគុណភាព។
លោក កឹម សុវណ្ណា អ្នកថតរូបសារព័ត៌មានដ៏ល្បីម្នាក់ បង្ហាញពីបច្ចេកទេសថតតាម Oppo។ រូបថត ទេព ពិទូរ្យ
សមាគមនេះ កំពុងតែប្រតិបត្តិការ លើបេសកម្មប្រមូលផ្តុំអ្នកដែលមានឆន្ទៈ ក្នុងការថតរូបភាព ឬប្រមូលផ្តុំក្រុមអ្នកដែលស្រលាញ់ការថតរូប ជួបប្រជុំគ្នាតែមួយនៅក្នុងសមាគមនេះ ដើម្បីជំរុញ និងពន្លឿនជំនាញថតរូបប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់នៅកម្ពុជា។
OPPO Photography Academy នឹងបន្តបេសកកម្មរបស់ខ្លួនទៅកាន់រមណីយដ្ឋានកំពង់ភ្លុក នៅថ្ងៃទី១៤ ខែកក្កដា សម្រាប់ថ្ងៃចុងក្រោយនៃដំណើរស្វែងរករូបភាពដ៏អស្ចារ្យ នៅលើទឹកដីខេត្តសៀមរាបនេះ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
OPPO
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
1 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម