ជាតិ
ឱកាស​ស្វែងយល់​ពី​វប្បធម៌​ខ្មែរ​ថ្ងៃទី​៨-១០​ខែសីហា​នៅ​សាលា​មធ្យម​វិចិត្រសិល្បៈ​
15, Jul 2019 , 8:59 am        
រូបភាព
 រូប​ពី​សាលាមធ្យមវិចិត្រសិល្បៈ
រូប​ពី​សាលាមធ្យមវិចិត្រសិល្បៈ
​ភ្នំពេញ​៖ ផ្ទាំង​សិល្បៈ​ទស្សនីយភាព​ជាង​១០​ទម្រង់ ទាំង​បុរាណ​និង​សម័យ ព្រមទាំង​ការតាំងពិព័រណ៍​ស្នាដៃ​សិល្បៈ របស់​សិស្ស​នៃ​សាលា​មធ្យម​វិចិត្រសិល្បៈ នឹង​សម្ដែង​ជូន​សាធារណជន​ទស្សនា​ដោយ​មិន​គិតថ្លៃ​។ នេះ​ជា​ឱកាស​ដ៏​វិសេស​សម្រាប់​ជនរួមជាតិ​ខ្មែរ ក្នុងការ​សិក្សា​ស្វែងយល់​ពី​សិល្បៈ​វប្បធម៌​ខ្មែរ​ឱ្យ​កាន់តែច្បាស់​បន្ថែមទៀត​។


 
​សិល្បៈ​ទស្សនីយភាព​ដែល​ត្រូវ​សម្ដែង​នៅ​សាលា​មធ្យម​វិចិត្រសិល្បៈ​មានដូចជា របាំ​បុរាណ របាំ​ប្រពៃណី ល្ខោនខោល ល្ខោនបាសាក់ ល្ខោននិយាយ យីកេ សៀក ចម្រៀង​បុរាណ​-​សម័យ តន្ត្រីបុរាណ​-​សម័យ និង​ទម្រង់​ផ្សេងៗ​ទៀត​។ បន្ថែម​ពី​នោះ​ការតាំងពិព័រណ៍​ស្នាដៃ​ផ្នែក​វិចិត្រកម្ម​គំនូរ​បុរាណ គំនូរ​ផ្សាយ គំនូរ​លម្អ​លើ​ក្រណាត់ ចម្លាក់​ពុម្ព ចម្លាក់​ប្រាក់ ចម្លាក់​ស្មិត ចម្លាក់​ឈើ ខ្មុក​ស្មាច់ កុលាលភាជន៍ ដែលជា​ស្នាដៃ​របស់​សិស្ស​នៃ​សាលា​មធ្យម​វិចិត្រសិល្បៈ ក៏មាន​តាំង​បង្ហាញ​នៅ​ថ្ងៃទី​៨ ដល់​ថ្ងៃទី ១០ ខែសីហា ឆ្នាំ​២០១៩ ផងដែរ​។​
 
​ផ្ទាំង​សិល្បៈ​ទស្សនីយភាព​នេះ​ចាប់​សម្ដែង​ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​៥​រសៀល នៅ​សាលា​មធ្យម​វិចិត្រសិល្បៈ​បឹង​បា​យ៉ាប​៕
 



Tag:
 វប្បធម៌​
 ​សិល្បៈ​
  មធ្យម​វិចិត្រសិល្បៈ​
  ល្ខោន​
  ពិព័រណ៍​
  ទស្សនីយភាព​
  របាំ​បុរាណ​
© រក្សាសិទ្ធិដោយ thmeythmey.com