ជាតិ
App «Kingdom of Wonder» ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​តាម​ប្រព័ន្ធ​ឌីជីថល​
16, Jul 2019 , 7:19 pm        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា​បានប្រកាស​ដាក់ឱ្យ​ប្រើប្រាស់ App «Kingdom of Wonder» ជា​ផ្លូវការ​នៅលើ​ទូរស័ព្ទដៃ​ឬ Mobile Application ដើម្បី​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​របស់​កម្ពុជា តាម​ប្រព័ន្ធ​ឌីជីថល ទៅកាន់​ទីផ្សារ​ទេសចរ​ណ៍​ពិភពលោក ឱ្យ​កាន់​តែមាន​សក្កា​នុព​ល​បន្ថែមទៀត​។

 
​លោក គុជ បញ្ញា​សា អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​និយាយ​ដូច្នេះ App «Kingdom of Wonder» នៅលើ​ទូរ​សព្ទ​ដៃ​នេះ គឺ​អាចឱ្យ​ពលរដ្ឋ ពិសេស​ទេសចរ​ជាតិ​-​អន្តរជាតិ​ទាញយក (Download ) ដោយ​ឥតគិតថ្លៃ នៅក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ IOS (App Store) និង​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ Android (Play Store)​។ 


ពិធីប្រកាសឱ្យប្រើប្រាស់Appនេះ នៅថ្ងៃទី១៦កក្កដា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខា ខេត្តសៀមរាប ក្រោមអធិបតីភាព លោក គុជ បញ្ញាសា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍
 
​បើតាម​លោក គុជ បញ្ញា​សា App «Kingdom of Wonder» គឺជា​បណ្តុំ​ព័ត៌មាន​ទេសចរណ៍​សំខាន់ៗ​របស់​កម្ពុជា រួមមាន​គោលដៅ​ទេសចរណ៍ ព្រឹត្តិការណ៍​ទេសចរណ៍ ផែនទី​ទេសចរណ៍ ជើងហោះហើរ អាកាសធាតុ ភោជនីយដ្ឋាន កន្លែង​ស្នាក់នៅ មធ្យោបាយ​ធ្វើដំណើរ​ក្នុងស្រុក និង​ព័ត៌មាន​សំខាន់ៗ​ដទៃទៀត ដែល​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ស្វែងរក​ព័ត៌មាន និង​គ្រប់​ជ្រុងជ្រោយ​សម្រាប់​ភ្ញៀវទេសចរ ដែលមាន​បំណង​មក​កម្សាន្ត​នៅ​កម្ពុជា ទាំង​ពេលបច្ចុប្បន្ន និង​អនាគត​។​
 
​ថ្លែង​ក្នុង​ពិធី​ប្រកាស​ឱ្យប្រើ​ប្រាស់ App​នេះ នៅ​ថ្ងៃទី​១៦​កក្កដា នា​ខេត្តសៀមរាប ក្រសួងទេសចរណ៍ សង្ឃឹមថា ទេសចរ​ជាតិ​-​អន្តរជាតិ និង​ក្រុមហ៊ុន​ទេសចរណ៍​ទាំងអស់​មាន​ភាពងាយស្រួល ក្នុងការ​ស្វែងរក​ពត៌មាន​ទេសចរណ៍ ដើម្បី​សម្រេច​នូវ​កំណើន​ទេសចរ​អន្តរជាតិ​៦,៦​លាន​នាក់​ក្នុង​ឆ្នាំ​២០១៩ និង​ជាង​៧​លាន​នាក់ នៅ​ឆ្នាំ​២០២០​។ 
 
​ក្នុង​ឆ្នាំ​២០១៨ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ ៦,២​លាន​នាក់ ក្នុង​កំណើន​១០,៧​ភាគរយ​។ ដោយឡែក​ត្រីមាស​ទី​១ ឆ្នាំ​២០១៩ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ ១,៨៧​លាន​នាក់ កើនឡើង ៩,៧​ភាគរយ​៕



Tag:
 ទេសចរណ៍​
  App
© រក្សាសិទ្ធិដោយ thmeythmey.com