ក្រុមហ៊ុន Cellcard បានប្រកាសនៅថ្ងៃនេះថា ក្រុមហ៊ុនបានឈ្នះពានរង្វាន់ ពីស្ថាប័ន Ookla លើ Speedtest ក្នុងនាមជាប្រតិបត្តិករ ដែលមានភាពរីកចម្រើនមួយ នៅប្រទេសកម្ពុជាដែលត្រៀមខ្លួនរួចរាល់ សម្រាប់ការនាំយកបច្ចេកវិទ្យា 5G របស់ខ្លួន។
នៅក្នុងរបាយការណ៍ផ្លួវការរបស់ពានរង្វាន់ Ookla Speedtest Awards សម្រាប់ត្រីមាសទី១ និងទី២ ឆ្នាំ២០១៩ ក្រុមហ៊ុន Cellcard ត្រូវបានរំលេចយ៉ាងច្បាស់ថា ជាជ័យលាភីមួយ មិនត្រឹមតែនៅទូទាំងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែនៅរាជធានីភ្នំពេញ ក៏ដូចជាក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ ដែលជាទីក្រុងដែលមានការរីកចម្រើនបំផុត នៅក្នុងខេត្តបន្ទាយមានជ័យ។
នៅទូទាំងប្រទេសក្រុមហ៊ុន Cellcard បានសម្រេចពិន្ទុនៃល្បឿន ដល់ទៅ 17.51ពិន្ទុ ហើយ11.36 ពិន្ទុ បានទៅលើក្រុមហ៊ុន Smart Axiata ដែលដេញប្រកៀក និង 3.46 ពិន្ទុ បានទៅលើក្រុមហ៊ុន Metfone ដែលជាដៃគូប្រកួតប្រជែង ដ៏ធំមួយទៀត។
លោក Ian Watson នាយកប្រតិបត្តិក្រុមហ៊ុន Cellcard មានប្រសាសន៍នៅក្នុងសន្និសីទថ្ងៃនេះថា ពានរង្វាន់នេះ បានបង្ហាញពីការប្តេជ្ញាចិត្តបន្ថែមទៀត បស់ក្រុមហ៊ុន ក្នុងការផ្តល់ជូននូវល្បឿនអ៊ីនធឺណិតលឿន តាមដែលអាចធ្វើបានជូនអតិថិជន ដែលមានតម្រូវការប្រើប្រាស់ទិន្នន័យកាន់តែច្រើនបន្ថែមទៀត។ លោក Ian Watson បន្ថែមថា៖«ទិន្នន័យនេះ កំពុងដើរតួនាទីកាន់តែចាំបាច់ខ្លាំងឡើងៗ នៅក្នុងជីវិតរស់នៅរបស់ប្រជាជន ខណៈពេលដែលតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ពួកគេ កាន់តែកើនឡើង។ ពួកយើងកំពុងរៀបចំផែនការ សម្រាប់តម្រូវការទិន្នន័យ ដើម្បីផ្លាស់ប្តូរយ៉ាងឆាប់រហ័សនាពេលអនាគតដ៏ខ្លី ពីព្រោះថាបច្ចេកវិទ្យា Pre-5G និង 5G របស់យើង ផ្តល់លទ្ធភាពក្នុងការពង្រឹងសេវាអ៊ីនធឺណិត លើទូរស័ព្ទដៃ»។
បើតាមនាយកប្រតិបត្តិក្រុមហ៊ុន Cellcard អតិថិជនរបស់ក្រុមហ៊ុន Cellcard នៅតំបន់មួយចំនួន អាចប្រើប្រាស់ល្បឿនទាញយករហូតដល់ទៅ 150 Mbps។ ជាមួយនឹងទីតាំង ដែលត្រូវបានជ្រើសរើសដោយ 3CA និង MIMO ដែលអាចទាញយកល្បឿន រហូតដល់ 300mbps ហើយឆាប់ៗនេះ ល្បឿននឹងកើនឡើងដល់ទៅ 1Gbps ហើយអាចលឿនជាងនេះ ជាមួយនឹង បច្ចេកវិទ្យា 5G។ លោក Ian Watson បន្តថា៖«យុទ្ធសាស្ត្ររបស់ពួកយើង គឺផ្ដោតសំខាន់លើការផ្តល់ល្បឿន តាមតម្រូវការរបស់អតិថិជន ក្នុងការរស់នៅប្រកបដោយភាពទាន់សម័យរបស់ពួកគេ ដែលមិនមែនត្រឹមតែថ្ងៃនេះប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ថ្ងៃស្អែក បន្តទៀតដែរ»។
សម្រាប់លោក Ian Watson ស្របពេលដែលពានរង្វាន់ Ookla ថ្ងៃនេះ បានទទួលស្គាល់ពីភាពជោគជ័យរបស់Cellcard លើបច្ចេកវិទ្យា 4G ល្បឿនអ៊ីនធឺណិតនេះ គឺពិតជាការវាស់វែងដ៏សំខាន់ សម្រាប់បច្ចេកវិទ្យា 5G និងល្បឿនរបស់វា។ លោកបន្តថា៖«Ookla បាននិងកំពុងតាមដានការដាក់ដំណើរការបច្ចេកវិទ្យា 5G នៅតាមបណ្តាទីក្រុងនានា និងនៅប្រទេសទូទាំងសកលលោក ដូចជាសហរដ្ឋអាមេរិក កូរ៉េខាងត្បូង ស្វីស និងវៀតណាម»។
លោកបន្ថែមទៀតថា៖«ពួកយើង ទន្ទឹងមើលការដាក់បញ្ចូលប្រទេសកម្ពុជា ទៅក្នុងបញ្ជីវាស់វែងទាំងនោះ នៅដើមឆ្នាំក្រោយ ហើយពួកយើង ក៏រំពឹងថា នឹងមានប្រជាជនជាច្រើន ដែលប្រើប្រាស់ទូរស័ព្ទ ឬឧបករណ៍ដែលអាចទ្រទ្រង់បច្ចេកវិទ្យា 5G បាន»។
លោក Watson បាននិយាយថា ក្រុមហ៊ុន Cellcard នឹងបន្តវិនិយោគបន្ថែម លើបច្ចេកវិទ្យា 4G ឲ្យបានទូទាំប្រទេស ដើម្បីពង្រឹងបន្ថែមលើសេវាគ្របដណ្តប់ទាំងក្នុងផ្ទះ អគារ ផ្លូវសំខាន់ៗ និងទីប្រជុំជន។ ទោះជាយ៉ាងនេះក្តី Cellcard ក៏កំពុងធ្វើផែនការ ផ្តល់ជូនគម្រោងបន្ថែម សម្រាប់ 5G នៅតាមបណ្តាទីក្រុងសំខាន់ៗ សម្រាប់ទាំងអតិថិជន ក៏ដូចជាសហគ្រាស។
នៅក្នុងសន្និសីទសារព័ត៌មានថ្ងៃនេះ ក្រុមហ៊ុន Cellcard បានបង្ហាញថា តើអនាគតដ៏ខ្លីនេះ នឹងមានរូបរាងដូចម្តេច សម្រាប់អតិថិជន ជាមួយការដាក់បង្ហាញមនុស្ស hologram ដំបូងបង្អស់នៅកម្ពុជា និងមាតិកា 3D ដទៃទៀត រួមជាមួយ Augmented Reality ជាដើម។
កម្មវិធីនេះត្រូវបានចូលរួមដោយ៖
• អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប លោក គិត ម៉េង
• ប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា លោក ម៉ូវ ចរិយា
• រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក សុខ ពុទ្ធិវុធ
• អតិថិជនពាណិជ្ជកម្មលំដាប់ VIP របស់ក្រុមហ៊ុន Cellcard
• ថ្នាក់ដឹកនាំក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។
អំពីពានរង្វាន់ Speedtest៖
Ookla «បណ្តាញទូរស័ព្ទចល័តដែលលឿនជាងគេបំផុតនៅកម្ពុជា»
របាយការណ៍ផ្លូវការបង្ហាញថា ពិន្ទុល្បឿនរបស់ Cellcard សម្រាប់ត្រីមាសទី១ និងទី២ នៅឆ្នាំ២០១៩ គឺ 17.51។ ពិន្ទុរួមនៃល្បឿនបញ្ចូល ទាំងការលើល្បឿន នៃការទាញយក18.99 Mbps និងល្បឿនផ្ទុកជាមធ្យម 14.02 Mbps លើឧបករណ៍ ដែលមានសមត្ថភាពលើបច្ចេកវិទ្យា LTE។
ពិន្ទុរបស់ល្បឿន Cellcard គឺ 17.51 ដែលឈ្នះដាច់ដៃគូប្រកួតប្រជែង៖
• Smart: 11.36
• Yes: 7.66
• Metfone: 3.46
តារាងពានរង្វាន់ដ៏គួរឲ្យចាប់អារម្មណ៍របស់ Cellcard ចាប់តាំងពីការដាក់ឱ្យប្រើប្រាស់ បច្ចេកវិទ្យា 4G LTE ពីឆ្នាំ 2017 រួមមាន៖
កក្កដា 2019 ពានរង្វាន់ បណ្តាញទំនាក់ទំនងទូរស័ព្ទចល័ត ដែលលឿនជាងគេបំផុត នៅកម្ពុជា ពីOokla ពីអំឡុងខែមករា ដល់ មិថុនា ឆ្នាំ២០១៩។
ឧសភា 2019 ពានរង្វាន់ អ្នកផ្តល់សេវាទូរស័ព្ទចល័តល្អជាងគេ ដោយ International Finance
ពានរង្វាន់ The Best Emerging Market Operator ដែលផ្តល់ជូនដោយទូរគមនាគមន៍អាស៊ី
កុម្ភៈ 2019
ពានរង្វាន់បណ្តាញទូរស័ព្ទដែលលឿនបំផុតផ្តល់ជូនដោយស្ថាប័ន Ookla សម្រាប់ខែ កក្កដាដល់ខែធ្នូ 2018
«បទពិសោធន៍នាំមុខគេលើល្បឿនទាញយក និងល្បឿនអាប់ឡូត» ពី Opensignal សម្រាប់ខែតុលាដល់ខែធ្នូ 2018
មករា 2019 ពានរង្វាន់ Cambodia’s Best Brand Award ពី CMO Asia
ធ្នូ 2018 ពានរង្វាន់ក្រុមហ៊ុនទូរគមនាគមន៍ដែលលូតលាស់លឿនបំផុត ពី Global Banking &Finance Review
ពានរង្វាន់អ្នកផ្តល់បណ្តាញទូរស័ព្ទដែលគួរទុកចិត្តបំផុតក្នុងប្រទេសកម្ពុជា ពី IDG ASEAN
វិច្ឆិកា 2018 ទូរគមនាគមន៍ដ៏គួរទុកចិត្តបំផុតឆ្នាំ 2018 ក្នុងប្រទេសកម្ពុជា ពី Global Brands Magazine
កញ្ញា 2018 ពានរង្វាន់ People’s Choice Award ពីបច្ចេកវិទ្យា 5G អាស៊ី (ប្រចាំឆ្នាំ CXO Operator)
កក្កដា 2018 ពានរង្វាន់បណ្តាញទូរស័ព្ទដែលលឿនបំផុតផ្តល់ជូនដោយស្ថាប័ន Ookla សម្រាប់ខែ មករា ដល់ខែមិថុនា 2018
មេសា 2018 ពានរង្វាន់បណ្តាញទូរស័ព្ទដែលលឿនបំផុតផ្តល់ជូនដោយស្ថាប័ន Ookla សម្រាប់ខែ
កក្កដា ដល់ខែធ្នូ 2017 កុម្ភៈ 2018 4G ល្បឿនទាញយក 3Gល្បឿនទាញយក ល្បឿនទាញយកសរុបនិង 3G Latency ពី
OpenSignal សម្រាប់អំឡុងពេលខែតុលាដល់ធ្នូ 2017 ខែ តុលាដល់ខែធ្នូ
កក្កដា 2017 ប្រតិបត្តិករទូរគមនាគមន៍ដែលទុកចិត្តបំផុតរបស់កម្ពុជាដោយIDG ASEAN
មេសា 2017 បណ្តាញទូរស័ព្ទចល័តលឿនបំផុតពី Ooklaសម្រាប់អំឡុងខែមករាដល់មិថុនា 2017
អំពី Ookla
Ookla ដែលជាក្រុមហ៊ុនស្ថិតនៅពីក្រោយ Speedtest គឺជាអ្នកនាំមុខគេ ក្នុងការធ្វើតេស្ត និងវិភាគលើប្រព័ន្ធអ៊ីនធឺណិត។ ត្រូវបានប្រើប្រាស់ជាង 20 ពាន់លានដង នៅទូទាំងពិភពលោក Speedtest by Ookla គឺជាវិធីត្រឹមត្រូវបំផុត ក្នុងការវាស់ស្ទង់លើបណ្តាញអ៊ីនធឺណិត។ Speedtest ផ្តល់ជូនអ្នកដែលមានការយល់ឃើញឯករាជ្យ អំពីល្បឿន និងគុណភាព នៃការតភ្ជាប់អ៊ីនធឺណិត និងចល័តថេរ។ ទាំងនេះ ផ្តល់ឱ្យអតិថិជននូវព័ត៌មាន ដែលពួកគេត្រូវការ ដើម្បីយល់ និងដោះស្រាយបញ្ហាបទពិសោធន៍អ៊ីនធឺណិ តរបស់ពួកគេ។ Ookla ផ្លាស់ប្តូរការធ្វើតេស្តពិភពលោករាប់ពាន់លានទាំងនេះឱ្យទៅជាឧបករណ៍ស្រាវជ្រាវសំខាន់ៗ។ ផលិតផលស្នូលរបស់ក្រុមហ៊ុនគឺ Speedtest Intelligence ដែលត្រូវបានប្រើប្រាស់ដោយ ISPs ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុននានា សាកលវិទ្យាល័យ និង ភ្នាក់ងាររដ្ឋាភិបាលដែលជឿជាក់លើការប្តេជ្ញាចិត្តរបស់ Ookla ចំពោះគុណភាពនិងអព្យាក្រិត្យ។ ដោយមានទីស្នាក់ការកណ្តាល នៅទីក្រុងស៊ីថល រដ្ឋធានីវ៉ាស៊ីនតោន និងការិយាល័យបន្ថែមទៀត នៅទីក្រុង Dublin ប្រទេសអៀកឡង់ Ookla បានផ្តល់ការយល់ដឹងទូលំទូលាយទៅពិភពលោក ទៅក្នុងវិស័យទូរគមនាគមន៍ចាប់តាំងពីឆ្នាំ 2006 ។
(អត្ថបទពាណិជ្ជកម្ម)