កំណាព្យ
ជាតិ
កម្ពុជា​មិនមែនជា​ធុងសំរាម​!
18, Jul 2019 , 8:29 am        
រូបភាព
ដោយ:


​បទ ប​ថ្យា​វត្ដ 
 
-​សំរាម​គេ​បោះ​សម្រស់​យើង​បង់​
​សម្រែក​រាស្ត្រ​ចង់​មន្ត្រី​អើយ​ស្តាប់​
​បំបែកសំបុក​សម្រុក​ប្រាមប្រាប់​
​ជន​ល្មោភ​ល្មើសច្បាប់​ចេញ​ចាប់​ឲ្យ​ចាល​។​
 
-​ជាតិពុល​សំណល់​កើត​កល​មិន​ស្រាល​
​ប្រមុខ​តំណាល​ឲ្យ​រួម​ប្រយ័ត្ន​
​ដី​កម្ពុជា​មិនគួរ​ត្រូវ​ចាត់​
​ជាទី​សំណាត់​សំណល់​ឈប់​ប្រើ​។​
 
-​ច្បាស់​ច្បិច​កិច្ចការ​ប្រសា​ប្រសើរ​
​ល្បង​ល្បិច​ល្បាត​ដើរ​ស្ម័គ្រ​ស្មើ​មិន​ស្មាន​
​តម្រឹម​តម្រា​តម្រូវ​តាមដាន​
​តម្រង់​ផ្ចង់​ប្រាណ​បើ​ស្មាន​បាន​ស្មុគ​។​
 
-​ត្រឹម​កាកសំណល់​យើង​សល់​ពេញ​ស្រុក​
​ខ្វះ​ទាំង​ទី​ស្តុក​អ្នកស្រុក​មិន​ស្រាន្ត​
​បំពោក​បំពុល​រោគ​រុល​រួប​ប្រាណ​
​មិនគួរ​រំខាន​នាំចូល​បន្ថែម​?

© រក្សាសិទ្ធិដោយ thmeythmey.com