Hun Sen Cup៖ សូល​ទី​ឡូ​អង្គរ និង​ក្រសួងការពារជាតិ ឡើងទៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​
កីឡាជាតិ
ជាតិ
Hun Sen Cup៖ សូល​ទី​ឡូ​អង្គរ និង​ក្រសួងការពារជាតិ ឡើងទៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​
17, Jul 2019 , 10:13 pm        
រូបភាព
លោក សុក វាសនា គ្រូបង្វឹក​អាស៊ីអឺរ៉ុបដើរចេញពីទីលាន​ទាំងខកចិត្ត​ក្រោយក្រុម​លោកចាញ់ក្រសួងការពារជាតិទាំង២ជើងក្នុងលទ្ធផល ៦-៣។ រូបថត CNCC
លោក សុក វាសនា គ្រូបង្វឹក​អាស៊ីអឺរ៉ុបដើរចេញពីទីលាន​ទាំងខកចិត្ត​ក្រោយក្រុម​លោកចាញ់ក្រសួងការពារជាតិទាំង២ជើងក្នុងលទ្ធផល ៦-៣។ រូបថត CNCC
ដោយ: ថ្មីៗ
សូល​ទី​ឡូ​អង្គរ និង​ក្រសួងការពារជាតិ ទទួលបាន​កៅអី​ទៅកាន់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០១៩ ក្រោយ​ការប្រកួត​រៀងៗ​ខ្លួន នា​ថ្ងៃ​ពុធ ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩​។



​នៅ​កីឡដ្ឋាន អេ អ៊ី យូ ស្ព​ត​ផាក​៖ រតនគិរី ៥-៥ សូល​ទី​ឡូ​អង្គរ​

-​រតនគិរី​៖ សម្បត្តិ​បញ្ញា ២៥, ៥៤, ចាន់ វិ​ផល ២៩, ចាន់ សំណាង ៨២, គង់ ឆ​វ័​ន្ត ៩០
-​សូល​ទី​ឡូ​អង្គរ​៖ សឿង បញ្ញា ១៥, ៨១, លី ម​ស្លី​ម ២៤, លី សា​រ័ត្ន ៥៨ (​ប៉េ​ណា​ល់​ទី​), ៨៣

​ទាំងពីរ​ជើង សូល​ទី​ឡូ​អង្គរ​ឈ្នះ ១៥-៦

​នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ ក្រសួងការពារជាតិ ៣-២ អាស៊ី​អឺរ៉ុប
-​ក្រសួងការពារជាតិ​៖ រ៉ឹង ប៊ុន​ហៀ​ង ៣៤, ៩០+៥, ៩០+៧
-​អាស៊ី​អឺរ៉ុប​៖ សុក ច័ន្ទ​រស្មី ៦១, ពិន សា​រែ​ន ៩០+៣

​ទាំងពីរ​ជើង ក្រសួងការពារជាតិ ឈ្នះ ៦-៣​។​

​សូល​ទី​ឡូ​អង្គរ និង​ក្រសួងការពារជាតិ ឡើងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ ជាមួយ​បឹងកេត អង្គ​រថា​យ​ហ្គឺ​រ ភ្នំពេញ​ក្រោ​ន និង​ព្រះខ័ន​រាជ​ស្វាយរៀង​៕

Tag:
 Hun Sen Cup
© រក្សាសិទ្ធិដោយ thmeythmey.com