ជាតិ
សាសនា / ធម៌
ឈ្វេងយល់ពីការចូលព្រះវស្សា
18, Jul 2019 , 9:38 am        
រូបភាព
សកម្មភាពព្រះសង្ឃក្នុងវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង ធ្វើកិច្ចចូលព្រះវស្សា
សកម្មភាពព្រះសង្ឃក្នុងវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង ធ្វើកិច្ចចូលព្រះវស្សា
នៅថ្ងៃម្សិលមិញ គឺ ថ្ងៃ១រោច ខែខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០១៩ ព្រះសង្ឃគ្រប់វត្តអារាម នៅទូទាំងប្រទេសកម្ពុជា បានចាប់ផ្តើមចូលព្រះវស្សា ដូចឆ្នាំមុនៗ។



ការចូលព្រះវស្សា គឺជាព្រះវិន័យ ដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បីឲ្យព្រះសង្ឃសាវ័កគ្រប់អង្គប្រតិបត្តិតាម ដែលមានរយៈពេល៣ខែ គឺចាប់ថ្ងៃ១រោច ខែអាសាឍ ដល់ទី១៥កើត ខែអស្សុជ។ ការចូលព្រះវស្សា មានតាំងពីពេលដែលព្រះពុទ្ធគង់ជាធរមានមកម្ល៉េះ។

អត្ថបទទាក់ទង



ការបញ្ញត្តិឲ្យមានការកាន់ព្រះវស្សានេះ គឺព្រះពុទ្ធជាម្ចាស់ មានព្រះបំណងចង់ឲ្យព្រះសង្ឃមានភាពងាយស្រួលក្នុងរដូវវស្សារយៈពេល៣ខែនេះ ដែលជារដូវពោរពេញទៅដោយភ្លៀងធ្លាក់ ជោគជាំ និងសម្បូរភក់ជ្រាំច្រើន។

តាមទម្លាប់ ពុទ្ធបរិស័ទ តែងតែនាំយកនូវទេយ្យទាន ដូចជា អង្ករ ទៀន ធូប ប្រេង ស្បង់ ចីវរ សំពត់សាដក និងគ្រឿងសម្ភារដទៃទៀត ទៅប្រគេនព្រះសង្ឃតាមវត្តអារាម ដើម្បីផ្គត់ផ្គង់ព្រះអង្គក្នុងអំឡុងពេលនៃការចូលព្រះវស្សានេះ។

របាយការណ៍ពីក្រសួងធម្មការ និងសាសនា បានឲ្យដឹងថា ប្រទេសកម្ពុជាបច្ចុប្បន្ន មានព្រះសង្ឃប្រមាណ៦ម៉ឺនអង្គ និងមានវត្តប្រមាណ៥ពាន់ នៅទូទាំងប្រទេស៕

Tag:
 ព្រះពុទ្ធសាសនា
  ចូលព្រះវស្សា
© រក្សាសិទ្ធិដោយ thmeythmey.com