ជាតិ
ជប៉ុនចេញលិខិតសរសើរជនជាតិខ្មែរ២រូប និងជប៉ុន១រូប ដែលបានជំរុញទំនាក់ទំនងកម្ពុជា-ជប៉ុន រូបពីស្ថានទូតជប៉ុន
× ភ្នំពេញ៖ ជប៉ុន បានចេញលិខិតសរសើរដល់បុគ្គលឆ្នើម៣រូប ដែលបានធ្វើសកម្មភាពជំរុញទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជានិងជប៉ុន។ បុគ្គលឆ្នើមទាំង៣រូបនេះ មានជនជាតិខ្មែរ២រូប និងជប៉ុន១រូប។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា។
បុគ្គលឆ្នើមទាំង៣រូបនោះរួមមានអ្នកស្រីបណ្ឌិត អ៊ុំ រ៉ាវី សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្នុងលិខិតរបស់ស្ថានទូតជប៉ុន បានបញ្ជាក់ថា អ្នកស្រីបានរួមចំណែកជំរុញការយោគយល់គ្នារវាងជប៉ុននិងកម្ពុជា ជាពិសេសការផ្លាស់ប្ដូរទំនាក់ទំនងរវាងសាកលវិទ្យាល័យនៃប្រទេសទាំងពីរ។
រូបពីស្ថានទូតជប៉ុន
ជាមួយគ្នានេះលោក ឯក ប៊ុនថា អគ្គនាយករងនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏ទទួលបានលិខិតសរសើរមួយដែរ ទាក់ទងនឹងការជំរុញការយោគយល់គ្នារវាងជប៉ុននិងកម្ពុជា ។ជាពិសេសការផ្លាស់ប្ដូរទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ។ នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលជប៉ុនដដែល។
សេចក្តីប្រកាសរបស់ស្ថានទូតជប៉ុន បានបន្ថែមថា លោក តាកាកាហ្សី យ៉ាមាដា សាស្ត្រាចារ្យពិគ្រោះយោបល់នៃមហាវិទ្យាល័យសិល្បៈ យ៉ាម៉ាដា ព្រមទាំងជាសមាជិកនៃវិទ្យាស្ថានសិល្បៈជប៉ុន (នីហុន ប៊ីជ្សិត្សីអ៊ិន) បានចូលរួមចំណែកជំរុញការផ្លាស់ប្ដូរវប្បធម៌តាមរយៈសិល្បៈ រវាងជប៉ុន និងកម្ពុជា។ ជាពិសេសការលើកទឹកចិត្តវិចិត្រករកម្ពុជា តាមរយៈការអប់រំវិចិត្រសិល្បៈ។
សូមបញ្ជាក់ថា ពិធីប្រគល់លិខិតសរសើរនឹងរៀបចំក្នុងពេលឆាប់ៗខាងមុខ៕
រូបពីស្ថានទូតជប៉ុន
រូបពីស្ថានទូតជប៉ុន
Tag:
ជប៉ុន
បុគ្គលឆ្នើម
© រក្សាសិទ្ធិដោយ thmeythmey.com