អន្តរជាតិ
ជប៉ុន​៖ យ៉ាងហោច​២៤​នាក់​ស្លាប់​ដោយសារ​អគ្គិភ័យ​នៅ​ហាង​គំនូរ​ជីវ​ច​ល​
18, Jul 2019 , 3:44 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ: ថ្មីៗ
​មនុស្ស​យ៉ាងហោចណាស់​២៤​នាក់ ស្លាប់​ក្នុង​គ្រោះអគ្គិភ័យ ដែល​សង្ស័យថា​ជាការ​លួច​ដុត នៅ​ហាង​គំនូរ​ជីវ​ច​ល​មួយ​ នៅ​ក្រុង Kyoto ប្រទេស​ជប៉ុន នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ មន្ត្រី​ផ្នែក​អគ្គិភ័យ បានបញ្ជាក់​ពី​តុល្យការ​នេះ ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​

 
​មន្ត្រី​បាន​ឲ្យ​ដឹងថា មនុស្ស​ម្នាក់​ដំបូង​ ត្រូវគេ​ប្រទះឃើញ​ស្លាប់​នៅ​ជាន់​ទី​ពីរ បន្ទាប់មក​ឃើញ​ជាច្រើន​នាក់​បន្តបន្ទាប់​ទៀត ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នកស្លាប់​ កើន​ដល់​២៤​នាក់​។​ បន្ថែម​ពីលើ​នេះ មនុស្ស​យ៉ាងហោចណាស់​ ៣៥​នាក់​ទៀត​រងរបួស ក្នុងនោះ ១០​នាក់ ​ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ​ ដោយសារ​ពួកគេ​លោត​ចេញ ពី​អគារ​ដែលមាន​កម្ពស់ ៣​ជាន់​។​
 
ទូរទស្សន៍ NHK បាន​រាយការណ៍​បន្ថែម​ថា ករណីនេះ ​អាច​បណ្តាលមកពី​ការ​លួច​ដុត ខណៈ​ជនសង្ស័យ​ម្នាក់ ​ត្រូវបាន​ចាប់ខ្លួន ប៉ុន្តែ​គេ​មាន​ស្ថាន​ធ្ងន់ធ្ងរ និង​ស្ថិតក្រោម​ការព្យាបាល​នៅ​មន្ទីរពេទ្យ​៕
 

Tag:
 អគ្គិភ័យ
© រក្សាសិទ្ធិដោយ thmeythmey.com