ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អាជ្ញាធរ ថា ចង់ឲ្យពលរដ្ឋភ្ញាក់រលឹកខ្លួនឯង ជាជាងប្រើចំណាត់ការចំពោះអ្នកអង្គុយសេពគ្រឿងស្រវឹងមុខអង្គរ
× សៀមរាប៖ សកម្មភាពអង្គុយលើវាលស្មៅ និងសេពគ្រឿងស្រវឹងមុខប្រាសាទអង្គរវត្ត មិនមែនជារឿងថ្មីឡើយ គឺវាបានកើតមានជាយូរមកហើយ។ កន្លងមក ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរាធ្លាប់ដាក់ស្លាកសញ្ញា និងហាមដល់អ្នកលក់ដូរ ឬអ្នកអង្គុយដែលជារឿយៗយកអាហារនិងកន្ទេលទៅក្រាលអង្គុយលើវាលស្មៅពណ៌បៃតងនេះ។ យ៉ាងណាក៏ដោយ អាជ្ញាធរមិនអាចបញ្ឈប់សកម្មភាពទាំងនោះបានឡើយ ផ្ទុយទៅវិញនៅតែមានការលួចអង្គុយ ចាក់ឧបករណ៍បំពងសំឡេងខ្លាំងៗកម្សាន្តតាមអារម្មណ៍ ដោយមានទាំងគ្រឿងស្រវឹងផងដែរ។ រូបភាពនេះ មានច្រើននាឱកាសបុណ្យទានឬចុងសប្ដាហ៍។ សម្រាប់អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា សកម្មភាពទាំងនេះបានប៉ះពាល់ដល់ទីសក្ការបូជា និងតម្លៃបេតិកភណ្ឌពិភពលោក។ យ៉ាងណា អ្នកនាំពាក្យអះអាងថា ដើម្បីបញ្ឈប់សកម្មភាពនេះបាន គឺត្រូវមានឆន្ទះចូលរួមពីអាជីករ និងអ្នកអង្គុយ វាមានប្រសិទ្ធភាពជាងការមានវិធានការ ឬចំណាត់ការផ្នែកច្បាប់៕
ព័ត៌មានលម្អិត សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ អ្នកនាង អ៊ីសា រ៉ហានី ជាមួយលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ដូចតទៅ
Tag:
អង្គុយលើស្មៅមុខអង្គរ
អង្គរវត្ត
ឡុង កុសល
© រក្សាសិទ្ធិដោយ thmeythmey.com