មន្ត្រី​សង្គម​ស៊ីវិល​ខ្មែរ​ចូលរួម​កិច្ចប្រជុំ​របស់​អ​.​ស​.​ប​.​អំពី​គោលដៅ​អភិវឌ្ឍ​ប្រកប ដោយ​ចីរភាព​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
មន្ត្រី​សង្គម​ស៊ីវិល​ខ្មែរ​ចូលរួម​កិច្ចប្រជុំ​របស់​អ​.​ស​.​ប​.​អំពី​គោលដៅ​អភិវឌ្ឍ​ប្រកប ដោយ​ចីរភាព​
22, Jul 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុងប្រទេស​កម្ពុជា​ទទូច​ឲ្យ​មានការ​ពង្រីក​ការយល់ដឹង​អំពី គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​.) ឲ្យ​បាន ទូលំទូលាយ ការពង្រីក​សំឡេង​និង​តួនាទី​អង្គការ​សង្គម​ស៊ីវិល​និង​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ដើម្បី​សម្រេចបាន​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់ អ​.​ស​.​ប​. គឺ​ការកាត់បន្ថយ​ភាពក្រីក្រ​និង​ទប់​ស្គា​ត់​ឬ​ដោះស្រាយ​បញ្ហា​សកល​ផ្សេងៗ ទៀត​នៅក្នុង​ឆ្នាំ​២០៣០​។ លោក រី សុ​វណ្ណា អ្នកឯកទេស​ផ្នែក​ច្បាប់ និង​គោលនយោបាយ​នៃ​អង្គការ​គណៈ ក​ម្មា​ធិ​ការ​សហប្រតិបត្តិ​ការដើ​ម្បី​កម្ពុជា ( គស​ក ) ឬ ហៅថា Cooperation Committee for Cambodia (CCC) ត្រូវបាន​ជ្រើសរើស​ឲ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​របស់​អង្គការសហប្រជាជាតិ (ECOSOC) ក្នុង​បុរី​ញូវយ៉ក​កាលពី​ថ្ងៃ​អង្គារ​ទី ១៦ ខែកក្កដា ឆ្នាំ​២០១៩ ដែលមាន​បណ្តា​ប្រទេស​ជាង​១៩០​ចូលរួម​។ លោក សុខ ខេមរា នៃ VOA បានធ្វើ​កិច្ចសម្ភាសន៍​ជាមួយ​លោក រី សុ​វណ្ណា នៅ​បន្ទប់​ផ្សាយ​របស់ VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃ​សុក្រ​ទី​១៩​ខែកក្កដា ឆ្នាំ​២០១៩​។



សូម​ស្តាប់​កិច្ចសម្ភាសន៍​ទាំងស្រុង​ដូចតទៅ​៖


 

© រក្សាសិទ្ធិដោយ thmeythmey.com