ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កំពុង​តែមាន​ជាតិ​ខ្លាញ់ Triglycerides ត្រូវតែ​ចៀសវាង​អាហារ​ទាំងនេះ​
22, Jul 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក​ធ្លាប់​ត្រូវបាន​គ្រូពេទ្យ​ប្រាប់ថា កំពុងតែ​លើស​ជាតិ​ខ្លាញ់​មួយ​ប្រភេទ​ឈ្មោះថា Triglycerides ដែរ​ទេ​ក្រោយពី​ពិនិត្យ​ឈាម​រួច​? បើសិនជា​ចឹ​ង​មែន ចូរ​កុំ​ភ័យ​អី​។ ធម្មតា​ខ្លាញ់ Triglycerides គឺជា​ជាតិ​ខ្លាញ់​មួយ​ប្រភេទ​ដែលមាន​ក្នុង​ចរន្តឈាម ហើយ​កាលណា​វា​មាន​ចំនួន​ច្រើនជាង​ធម្មតា គឺ​បង្ក​គ្រោះថ្នាក់​ខ្លាំង​ដល់​សុខភាព​ទាំងអស់ ជាពិសេស​ប្រឈម​ខ្ពស់​នឹង​ជំងឺ​បេះដូង​តែម្តង​។



បើសិនជា​អ្នក​កំពុងតែ​លើស​ជាតិ​ខ្លាញ់​ប្រភេទ​នេះ​ក្នុង​ឈាម​មែន យក​ល្អ​គួរតែ​ព្យាយាម​ចៀសវាង​អាហារ​ខាងក្រោម​នេះ​ខណៈពេលដែល​កំពុងតែ​លេបថ្នាំ​ព្យាបាល​ហើយ​៖
 
​បន្លែ​មាន​ជាតិ​អាមីដុង​
 
​ដោយសារតែ​បន្លែ​គឺជា​អាហារ​ដែល​ផ្តល់​សុខភាព​ល្អ​បំផុត មិនមែន​មានន័យថា​អ្នក​ត្រូវតែ​ញ៉ាំ​វារ​ហូត​នោះទេ​។ បើសិនជា​ខ្លាញ់ Triglycerides ក្នុង​ឈាម​ឡើង​ខ្ពស់​ហើយ យក​ល្អ​គួរតែ​ចៀសវាង​បន្លែ​ដែលមាន​ជាតិ​អាមីដុង​ដូចជា ដំឡូងបារាំង សណ្តែក និង​ពោត​ជាដើម​។ កាលណា​អ្នក​ញ៉ាំ​អាហារ​ទាំងនេះ​ច្រើន​វា​នឹង​បំ​លែង​ពី​កាបូ​អ៊ី​ដ្រា​តទៅ​ជា​ខ្លាញ់ Triglycerides កាន់តែខ្លាំង​ដែរ​។ 
 
​ផ្លែឈើ​
 
​យើង​ដឹង​ហើយ​ថា ផ្លែឈើ​មាន​ជាតិ​សរសៃ អង់​ទី​អុកស៊ីដ​ង់ វីតាមីន និង​ជាតិ​រ៉ែ​ខ្ពស់​។ ជា​អកុសល ផ្លែឈើ​ភាគច្រើន​ក៏​សម្បូរ​ជាតិ​ផ្អែម​មួយ​ឈ្មោះថា Fructose ដែរ​។ កាលណា​ជាតិ​ផ្អែម​បែបនេះ​ចូលក្នុង​ខ្លួន​ច្រើន វា​នឹង​បំ​លែង​ទៅជា​ខ្លាញ់ Triglycerides ។ យក​ល្អ​គួរតែ​ញ៉ាំ​ផ្លែឈើ​តែ​ពីរ​ទៅ​បី​ផ្លែ​អី​បាន​ហើយ​ក្នុង​មួយថ្ងៃ​។ 
 
​គ្រឿង​ស្រវឹង​
 
​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម (​ស្ត្រី​អាច​ញ៉ាំ​បាន​មួយ​កែវ និង​បុរស​បាន ២​កែវ​ក្នុង​មួយថ្ងៃ​) គឺ​ផ្តល់​ផល​ល្អ​ដល់​បេះដូង​។ ប៉ុន្តែ​វា​ជា​រឿង​ខុសគ្នា​ដាច់​បើសិនជា​អ្នក​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​។ ហេតុផល​នោះ​គឺថា ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន នឹង​បង្ក​ន​ចំនួន​ខ្លាញ់ Triglycerides ក្នុង​ឈាម​កាន់តែ​ខ្ពស់​៕​

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com