ជាតិ
សេដ្ឋកិច្ច
ឆមាស​ទី​១ កម្ពុជា​នាំចេញអង្ករ​ជាង​២៨​ម៉ឺន​តោន ភាគច្រើន​ទៅ​ចិន បន្ទាប់មក​បារាំង ហ្កា​បុ​ង ម៉ាឡេស៊ី​
22, Jul 2019 , 9:59 pm        
រូបភាព
រូបថត AFP
រូបថត AFP
​ភ្នំពេញ​៖ ឆមាស​ទីមួយ ឆ្នាំ​២១៩ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ២៨១ ៥៣៨​តោន កើនឡើង​ចំនួន​៣,៧​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៨ មាន​ជាង​២៧​ម៉ឺន​តោន​។​

 
​របាយការណ៍​ប្រចាំឆមាស​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បរិមាណ​នាំ​អង្ករ​ចេញ​សរុប​ខាងលើនេះ មាន​ចិន ជា​ប្រទេស​នាំមុខគេ ក្នុង​ការទិញ​អង្ករ​ពី​កម្ពុជា ដែលមាន​ចំនួន​ជិត​១២​ម៉ឺន​តោន ស្មើនឹង​៤០​ភាគរយ​នៃ​ចំនួន​សរុប​។ ក្នុង​រយៈពេល​នេះ​ដដែល ប្រទេស​បារាំង​បាន​នាំចូល​អង្ករ​ពី​កម្ពុជា ជាង​៣,៧​ម៉ឺន​តោន និង​ប្រទេស​ហ្កា​បុ​ង មាន​ចំនួន​ជិត​១,៧​ម៉ឺន​តោន​។  ក្រៅពី​ប្រទេស​ទាំងនេះ ម៉ាឡេស៊ី ជា​ប្រទេស ដែល​នាំ​អង្ករ​ពី​កម្ពុជា​ច្រើនជាង​ក្នុង​តំបន់​អាស៊ាន ដែលមាន​ជិត​១,៤​ម៉ឺន​តោន​។ 
 
​ដោយឡែក​ក្រុមហ៊ុននាំចេញ​អង្ករ​កម្ពុ​ជាមាន​ចំនួន​៧៥​ក្រុមហ៊ុន​។ សូមបញ្ជាក់ ក្នុង​ឆ្នាំ​២០១៨ កម្ពុជា​នាំចេញ​អង្ករ​បាន​ជាង​៦០​ម៉ឺន​តោន​៕
 

Tag:
 អង្ករ​
© រក្សាសិទ្ធិដោយ thmeythmey.com