ពីនេះ ពីនោះ
«​លទ្ធភាព​» មានន័យ​ខុសគ្នា​ពី «​សមត្ថភាព​» បែបណា​?
23, Jul 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ «​លទ្ធភាព​»  មានន័យថា ជា​ផល​ដែល​បានសម្រេច​។ ចំណែក​«​សមត្ថភាព​»​មានន័យថា សេចក្តី​អាច ក្លាហាន​។ នេះ​បើតាម​ការបញ្ជាក់​ក្នុង​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត​។​



​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត ពន្យល់​បន្ថែម​ពាក្យ «​លទ្ធភាព និង​សមត្ថភាព​» ដែលជា​ពាក្យ​រួមផ្សំ​គ្នា រវាង លទ្ធ និង​សមត្ថ បូក​នឹង​ភាព សម្រាប់​ប្រើ​ក្នុងន័យ​ខុសគ្នា​។ 
 
​ពាក្យ «​លទ្ធភាព​» សំដៅ​ដោយ ភាព​អ្វីៗ​ដែល​បានសម្រេច​ហើយ​។ ភាព​ដែល​ត្រូវមាន​, ផ្លូវ ឬ​ដំណើរ​ដែល​ទំនង​នឹងធ្វើ​ឲ្យ​កើតការ​, ការដែល​អាចធ្វើ​ឲ្យ​ប្រព្រឹត្តទៅបាន​។ 
 
​សម្រាប់​ពាក្យ «​សមត្ថភាព​» វិញ បានន័យថា សេចក្តី​អាច​,​អាច​ហាន​,​ការ​ហ៊ាន​,​ដំណើរ​ធ្វើកើត​,​ភាព​នៃ​សេចក្តី​មោះមុត​៕ 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com